VOV WorldVOV World
សេរីភាពសាសនានៅវៀតណាមត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈតួរលេខ
19/03/2026 08:07
(VOVWORLD) - នាថ្ងៃទី ២១ ខែមីនា ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតគ្រោងនឹងប្រកាសលទ្ធផលនៃការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិ ២០២៦- ២០៣១។ ក្នុងការបោះឆ្នោតនេះ ដោយមានអ្នកបោះឆ្នោតទៅបោះឆ្នោតស្រូបយក ៩៩,៦៨% បង្ហាញពីរូបភាពដ៏រស់រវើកនៃការអនុវត្តសិទ្ធិពលរដ្ឋ។ ក្នុងភាពជោគជ័យនេះគឺមានការចូលរួមចំណែករបស់សាសនិក ជាង ២៧ លាននាក់នៃបណ្តាសាសនាផ្សេងៗគ្នា (ដែលស្រូបយក ២៧% នៃចំនួនប្រជាជន) បានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់ប្រជាជនគ្រប់សាសនាចំពោះព្រឹត្តិការណ៍នយោបាយដ៏សំខាន់នេះរបស់ប្រទេសជាតិ។ ទន្ទឹមជាមួយគ្នានោះ ក៏បង្ហាញផងដែរថា ប្រជាជនបានប្រើប្រាស់សិទ្ធិរបស់ខ្លួនយ៉ាងពេញលេញក្នុងការ ជ្រើសរើស តែងតាំង និងបោះឆ្នោតជ្រើសរើសបេក្ខជនដែលមានគុណធម៌ និងទេពកោសល្យគ្រប់គ្រាន់ចូលកាន់រដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់។
សេរីភាពសាសនានៅវៀតណាមត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈតួរលេខ
យោងតាមសៀវភៅស "សាសនានិងគោលនយោបាយសាសនានៅវៀតណាម" (ឆ្នាំ ២០២៣) មានអង្គការចំនួន ៤៣ ដែលចំណុះសាសនាចំនួន ១៦ ត្រូវបានរដ្ឋវៀតណាម ទទួលស្គាល់ និងផ្តល់ប័ណ្ណចុះបញ្ជីធ្វើសកម្មភាពដោយមានសាសនិកជាង ២៧,៧ លាននាក់។ មានសាសនាធំៗចំនួនប្រាំ ដែលមានសាសនិកជាង ១ លាននាក់រួមមាន៖ ព្រះពុទ្ធសាសនា; សាសនាកាតូលិក; ព្រះពុទ្ធសាសនាហ័រហាវ; សាសនាប្រូតេស្តង់; និងសាសនា កៅដាយ។ ពុទ្ធបរិស័ទមួយចំនួនធំបានចូលរួមមហាពិធីបុណ្យវិសាខបូជា ព.ស ២៥៦៩។ រូបថត៖ VOV
TAG
VOV/VOVworld/​សេរីភាពសាសនា/វៀតណាម/តួលេខ

More