សេដ្ឋកិច្ច-គោលដៅក្នុងដំណើរទស្សនកិច្ចរបស់នាយក រដ្ឋមន្រ្តីចិន
24/04/2012 07:31
នាយករដ្ឋមន្រ្តីចិន Wen Jia Bao កំពុងមានដំណើរ ទស្សនកិច្ចនៅប្រទេសអឺរ៉ុបចំនួន៤គឺអាល្លឹម៉ង អៀកឡង់សុយអែដនិងប៉ូឡូញក្នុងរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២០ដល់២៧មេសា។ដំណើរទស្សនកិច្ច ត្រូវបានចាត់ទុកថា មានអត្ថន័យដ៍ធំធេងក្នុងការបង្កើនកិច្ចសហប្រតិ បត្តិការសេដ្ឋកិច្ចវិនិយោគរវាងចិនជាមួយបណ្តាប្រទេសជាសមាជិក សហភាពអឺរ៉ុបនេះ។

អាចងាយឃើញថា ប្រទេសចំនួន៤ដែល នាយករដ្ឋមន្រ្តីចិន Wen Jia Bao ជ្រើសរើស មកទស្សនាលើកនេះសុទ្ឋតែមានទួនាទីសំខាន់ចំពោះប្រទេសចិនពិសេសគឺលើវិស័យ សេដ្ឋកិច្ច។ប្រសិនបើ អាល្លឹម៉ងត្រូវបានស្គាល់ដូចជាខឿនសេដ្ឋកិច្ចធំបំផុតនៅទ្វីបអឺរ៉ុប និងប៉ូឡូញជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិននៅអឺរ៉ុបខាងកើត។ក្នុងពេលនោះអៀក ឡង់និងសុយអែដជាប្រទេសចំនួន២ដែលមានបរិមាណប្រេងដ៍ធំធេង។អនុរដ្ឋមន្រ្តីការ បរទេសចិន បានប្រកាសថាក្រៅពីការចរចារជាមួយ ថ្នាក់ដឹកនាំនៃបណ្តាប្រទេស ពោលខាងលើស្តីពីការបង្កើនទំនាក់ទំនងទ្វេភាគីនោះលោក Wen Jia Baoនឹងចូលរួម ផ្សាណាត់ឧស្សាហកម្ម Hanoverនៅអាល្លឺម៉ងដើម្បីជួបជាមួយមជ្ឈដ្ឋានអាជីវករអាល្លឺម៉ង ទៀតផង។គោលដៅនៃជំនួបនេះគឺស្ទង់មតិលទ្ឋភាពចិនចូលរួមការធ្វើអាជីវកម្មប្រេងនៅ តំបន់ប៉ូលខាងជើង។ពេលចូលរូមការបើកផ្សាណាត់ឧស្សាហកម្ម Hanover នាយករដ្ឋ មន្រ្តីចិនបានអះអាងឡើងវិញនូវគោលនយោបាយបើកទ្វាកិច្ចការបរទេសរបស់ចិន គឺមិនផ្លាស់ប្តូរ។ក៍ក្នុងដំណើរទស្សនកិច្ចនៅប្រទេសអាល្លឺម៉ងលើកនេះនេដែរភាគី ទាំង២បានពីភាគ្សាអំពីការ អនុញ្ញាតឲ្យសម្ព័ន្ឋក្រុមហ៊ុន Volkswagenរបស់ អាល្លឺម៉ង បើករោងចក្រផលិតរថយន្តថ្មីនៅទីបេ(ចិន)។
Related








