សេដ្ឋកិច្ចរដ្ឋ៖ ទីបង្អែករបស់ជាតិនៅក្នុងយុគសម័យថ្មី
26/02/2026 08:46
(VOVWORLD) - ចំណុចសំខាន់មួយនៃសន្និសីទទូទាំងប្រទេសសំដៅជ្រួតជ្រាប និងអនុវត្តសេចក្តីសម្រេចចិត្តលេខ ៧៩ របស់ការិយាល័យនយោបាយស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចរដ្ឋ ដែលបានប្រារព្ធឡើងនាថ្ងៃទី ២៥ ខែកុម្ភៈនៅទីក្រុងហាណូយ បានបញ្ជាក់អំពីតួនាទីនៃសេដ្ឋកិច្ចរដ្ឋ ដែលជាសសរស្តម្ភដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ។ ក្នុងបរិបទដែលពិភពលោកកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សនោះ ហើយវៀតណាមកំពុងជំរុញសមាហរណកម្មយ៉ាងស៊ីជម្រៅក្នុងសេដ្ឋកិច្ចពិភពលោក ដូច្នេះ ការកំណត់ឡើងវិញនូវតួនាទីនេះកាន់តែមានភាពបន្ទាន់ជាងពេលណាៗទាំងអស់។

ទិដ្ឋភាពនៃសន្និសីទជាតិស្តីពីការសិក្សា ការជ្រួតជ្រាប និងការអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈិមលេខ ៧៩ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចរដ្ឋ និងសេចក្តីសម្រេចចិត្តមជ្ឈិមលេខ ៨០ ស្តីពីការអភិវឌ្ឍវប្បធម៌វៀតណាមរបស់ការិយាល័យនយោបាយ (រូបថត៖ VOV) សេដ្ឋកិច្ចរដ្ឋត្រូវតែត្រូវបានបង្កើតឡើងសម្រាប់ជា “ទីបង្អែក” សំខាន់ៗអំពី៖ សន្តិសុខ និងអធិបតេយ្យភាពសេដ្ឋកិច្ច; បទប្បញ្ញត្តិ ស្ថិរភាព និងភាពធន់; ដឹកនាំសម្រាប់វិស័យឯកជន; ដឹកនាំក្នុងការច្នៃប្រឌិត និងបច្ចេកវិទ្យាស្នូល ហើយជាទីបង្អែកនៃស្តង់ដារអភិបាលកិច្ច និងភាពសុចរិត នៅក្នុងសេដ្ឋកិច្ច។ ទីបង្អែកទាំងនេះ ត្រូវតែផ្លាស់ប្តូរទៅជាកម្មវិធីសកម្មភាពជាក់លាក់ជាមួយនឹងគោលដៅច្បាស់លាស់ មានរង្វាស់ កាលបរិច្ឆេទ មានយន្តការត្រួតពិនិត្យនិងភិបាលកិច្ចច្បាស់លាស់។
TAG
VOV/VOVworld/សេដ្ឋកិច្ចរដ្ឋ/ទីបង្អែកជាតិ/យុគសម័យថ្មី
Related








