សហភាពអឺរ៉ុបប្រឈមមុខនឹងសម្ពាធជាបន្តបន្ទាប់
20/03/2026 08:22
(VOVWORLD) - ដោយមិនទាន់សម្រេចបាននូវដំណោះស្រាយណាមួយចំពោះវិបត្តិអ៊ុយក្រែននៅឡើយទេ ហើយស្ថិតក្រោមភាពតានតឹងជាប្រចាំជាមួយសម្ព័ន្ធមិត្តសំខាន់បំផុតរបស់ខ្លួនគឺសហរដ្ឋអាមេរិក សហភាពអឺរ៉ុប (EU) បន្តប្រឈមមុខនឹងបញ្ហាសាកល្បងផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយយ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលមកពីជម្លោះកាន់តែកើនឡើងនៅមជ្ឈិមបូព៌ា។

មេដឹកនាំនៃប្រទេសសមាជិកសហភាពអឺរ៉ុបចំនួន ២៧ បានបើកកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ១៩-២០ ខែមីនា នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ដោយផ្តោតលើការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ប្លុកនេះ និងការជួយឧបត្ថម្ភអ៊ុយក្រែន។ ទោះជាយ៉ាងណាក៏ដោយ ការវិវឌ្ឍនៅទូទាំងពិភពលោក បានបង្ខំឱ្យប្លុកនេះ ផ្លាស់ប្តូរអាទិភាពរបស់ខ្លួន។
TAG
VOV/VOVworld/សហភាពអឺរ៉ុប/សម្ពាធ/បញ្ហាប្រឈម/សេដ្ឋកិច្ចពិភពលោក
Related








