VOV WorldVOV World
សហគមន៍បណ្តាជនជាតិភាគតិចឆ្ពោះទៅទិវាបុណ្យរបស់ប្រទេសជាតិទាំងមូល
09/03/2026 06:52
(VOVWORLD) - ការបោះឆ្នោតជ្រើសរើសសមាជិ កសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ឆ្នាំ ២០២៦-២០៣១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែមីនា គឺជាឱកាស សម្រាប់ប្រជាជនអនុវត្តសិទ្ធិនិងកាតព្វកិច្ចជាពលរដ្ឋរបស់ខ្លួន។ សព្វថ្ងៃនេះ ប្រជាជនបណ្តាជនជាតិទូទាំងប្រទេស កំពុង ផ្តោតអារម្មណ៍ទៅថ្ងៃបោះឆ្នោតជាមួយនឹងជំនឿ ការរំពឹងទុក និងស្មារតីទទួលខុសត្រូវខ្ពស់។
សហគមន៍បណ្តាជនជាតិភាគតិចឆ្ពោះទៅទិវាបុណ្យរបស់ប្រទេសជាតិទាំងមូល
អ្នកបោះឆ្នោតមើលបញ្ជីឈ្មោះបេក្ខជនដែលបានបិទផ្សាយជាសាធារណៈនៅមជ្ឈមណ្ឌលវប្បធម៌ភូមិញ៉ាមដាម ឃុំក្វាន់បា (ខេត្ត ទ្វៀន ក្វាង) (រូបថត៖TTXVN) វៀតណាមគឺជាដំបូលផ្ទះរួមរបស់ក្រុមជនជាតិភាគតិចចំនួន ៥៤។ នៅ ពេលដែលថ្ងៃបោះឆ្នោតខិតជិតមកដល់ ចាប់ពីភូមិៗនៅតំបន់ព្រៃភ្នំ និងភូមិតូចៗ នៃតំបន់ទំនាប រហូតដល់កោះដាច់ស្រយាល ប្រជាជនសុទ្ធតែមានអារម្មណ៍អន្ទះសារ ត្រៀមខ្លួនទៅបោះឆ្នោត។ បញ្ជីឈ្មោះអ្នកបោះឆ្នោត និងបញ្ជីបេក្ខជនត្រូវបានបង្ហាញយ៉ាងលេចធ្លោ នៅក្នុងមជ្ឈមណ្ឌល សហគមន៍ ដើម្បីប្រជាជនអាចស្វែងយល់អំពីទិវាបុណ្យដ៏ធំនេះរបស់ប្រទេសជាតិ។
TAG
VOV/VOVworld/សហគមន៍/បណ្តាជនជាតិភាគតិច/ឆ្ពោះទៅ/ទិវាបុណ្យ/ប្រទេសជាតិទាំងមូល

More