សិទ្ឋិសេរីភាពឬការឌិតដាមរបស់ជនអាមេរិក
09/08/2012 08:36
ក្រោយពីករណីបាញើប្រហារមួយចំនួនដែលធ្វើឲ្យ មនុស្សជាច្រើននាក់ត្រូវស្លាប់និងរងគ្រោះនាពេល កន្លងទៅថ្ងៃទី៨សីហាមន្ទីប៉ូលិសទីក្រុងញ៉ូយ៉ក(អាមេរិក) បានសំណូមពរបណ្តងាញសង្គម Twitter ប្រកាសឈ្មោះ សមាជិក១នាក់ពេលដែលជនរូបនេះផ្ញើរព័ត៏មានដោយគំរាមកំហែងថានឹង អនុវត្តការបាញ់ប្រហារសម្លាប់មនុស្សនៅរោងល្ខោន Broadway។រឿងរ៉ាវនេះ បានធ្វើឲ្យសារធារណមតិចោទសំណួរថាតើហេតុអ្វីៗស្ថានភាពហឹង្សាកើត ឡើងជាប្រចាំនៅអាមេរិក។

Vovworld - រយះពេលជិត២សប្តាហ៍បន្ទាប់ពីការបាញ់ប្រហារនៅរោងកុននៅ Aurora រដ្ឋ Coloradoធ្វើឲ្យមនុស្សចំនួន១២នាក់ត្រូវស្លាប់និង៣៩នាក់ផ្សេងទៀតរងរបួសនោះថ្ងៃ ទី៦សីហាប្រទេសអាមេរិកបែជាកហ្រើតញ័រដោយការបាញ់ប្រហារទៅលើវិហារសាស នា Sikh នៅទីក្រុង Milwaukee រដ្ឋ Winconsin ធ្វើឲ្យមនុស្សចំនួន១៧នាក់ត្រូវស្លាប់។ លើការពិតជាក់ស្តែងគឺជនអាមេរិកបានសង្ករតឃើញករណីបាញ់សម្លាប់មនុស្ស នៅទីកន្លែងសាធារណះជាច្រើនលើកច្រើនសារហើយ។ប៉ុន្តែសភាពការណ៍នេះប្រហែល ជាមិនបានកែលំអ។និងមានប្រការផ្ទុយ១គឺបន្ទាប៉ពីករណីបាញ៉ប្រហារនិមួយៗនោះ បរិមាណកាំភ្លើងដេលបានលាកចេញបែជាកើនឡើងយ៉ាងខ្លាំង។នាខែមករាឆ្នាំ ២០១១ ចំណូលប្រាក់អាជីវកម្មលក់កាំភ្លើងនៅរដ្ឋ Arizona កើន ៦០% បន្ទាប់ពីការបាញ់ប្រហារធ្វើ ឲ្យមនុស្ស៦នាក់ត្រូវស្លាប់នោង១៩នាក់ទៀតរងរបួស។ឯនៅរដ្ឋ Coloradoនាដំណាច់ សប្តាហ៍កន្លងទៅការិយាល័យសើបអង្គេត Colorado ឲ្យដឹងថា៖ បានអនុមិតឲ្យជនជាតិ ២៩០០ នាក់ចំឈ្មោះទិញអាវុធកើន ៤៣% ប្រៀបនឹងសប្តាហ៍មុននោះ។ អាវុធនៅអាមេរិក (Image: Internet) នៅអាមេរិកនាបច្ចុប្បន្ននេះកាំភ្លើងជិត ៣០០ លានដើមចំណុះកម្មសិទ្ធិរបស់ បុគ្គល។ ក្នុងពេលដែលស្ថានភាពបាញ់ប្រហារកំពុងប្រព្រឹត្តទៅដ៏ទូលាយនៅអាមេរិកនិងសិទ្ធិប្រើ ប្រាស់កាំភ្លើងត្រូវបានរដ្ឋធម្មនុញ្ញយល់ព្រមនោះការជជែកគ្នាអំពីការផ្សព្វផ្សាយពង្រាង ច្បាប់ ស្តីពីការត្រួតពិនិត្យកាំភ្លើងពុំទាន់ទទួលបានលទ្ធផលចុងក្រោយនៅឡើយ។ ភាគី ប្រឆាំងនិង ភាគីគាំទ្រសុទ្ធតែនាំចេញសាតុផលដោយឡែករបស់ខ្លួន។ ភាគី ១ ព្រមាន ថា៖ ត្រូវហាមឃាត់លក់កាំភ្លើងដោយសារវាគំរានកំហែងសន្តិសុខរបស់សហគម។ ឯភាគី ១ ទៀតចាត់ទុកថា៖ ត្រូវទិញកាំភ្លើងដើម្បីការពារខ្លួនដោយខ្លួនឯង។ Image: Internet ជាច្បាស់ណាស់ថា៖ ដោយគ្នានពើដល់សេចក្តីអំពាវនាវបន្ចាប់ពីបណ្ដាការបាញ់ប្រហារ នា ពេលកន្លងទៅ អាមេរិកពុំទាន់មានការត្រៀមខ្លួនជាស្រេចខាងនយោបាយដើម្បី បញ្ឃប់ ការប្រើប្រាស់កាំភ្លើង។ ក្នុងដំណាក់កាលកាន់អំណាចពីឆ្នាំ ១៩៧៧ ដល់ឆ្នាំ ១៩៨១ អតីត ប្រធានាធិបតី Jimmy Carter ជានិច្ចកាលអំពាវនាវហមឃាត់ប្រើប្រាស់ អាវុធវាយប្រហារ។ អតីតប្រធានាធិបតី Bill Clinton នាឆ្នាំ ១៩៩៤ បានចុះលើច្បាប់ចំនួន ២ ស្តីពីការរិតបណ្តឹង ត្រួតពិនិត្យអាវុធ។ ប៉ុន្តែបណ្ដាច្បាប់នេះបានអស់សុពលភាពកាល ពីឆ្នាំ ២០០៤ និងការខិតខំ ប្រឹងប្រែងធ្វើឲ្យបណ្ដាច្បាប់នេះមានភាពថ្មីពុំទាន់ទទួលបាន ជោគជ័យ។ ពេលណាប្រទេស អាមេរិកពុំទាន់ទទួលបានឯកភាពអំពីថ្បាប់ ១ ស្តីពី ការត្រួតពិនិត្យអាវុធនោះជនអាមេរិកនៅ ត្រូវសងតំលៃដោយអាយុជីវិតរបស់ខ្លួនត ទៅទៀត៕
Related








