សន្លឹកឆ្នោតនិងសេចក្តីប្រាថ្នាអភិវឌ្ឍន៍ប្រទេសជាតិ
15/03/2026 00:06
(VOVWORLD) - ថ្ងៃទី ១៥ ខែមីនានេះ ប្រជាជនវៀតណាមកំពុងចូលរួមក្នុងពិធីបុណ្យធំមួយគឺ៖ ការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជា ជន គ្រប់លំដាប់ថ្នាក់ អាណត្តិ ២០២៦-២០៣១ ដែលជាព្រឹត្តិការណ៍នយោបាយ ដ៏សំខាន់មួយសម្រាប់ប្រព័ន្ធអភិបាលកិច្ចរបស់ប្រទេសជាតិ។ សន្លឹកឆ្នោតរបស់អ្នកបោះឆ្នោតម្នាក់ៗ មិនត្រឹមតែជាជម្រើសរបស់បុគ្គលម្នាក់ៗ ប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជាជម្រើសនៃគុណភាពរបស់ស្ថាប័នអំណាចរដ្ឋ គុណភាពនៃស្ថាប័ន និងសក្តានុពលទម្លុះទម្លាយរបស់ប្រទេសក្នុងរយៈពេល ៥ ឆ្នាំខាងមុខទៀតផង។

លោកអគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញថ្លែងនៅក្នុងសន្និសីទជាតិស្តីពីការអនុវត្តការបោះឆ្នោត នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ (រូបថត៖ VOV) ភាពជោគជ័យនៃការបោះឆ្នោតនឹងសម្រេចគុណភាព និងឋានៈរបស់រដ្ឋសភាពេញមួយអាណត្តិ; ជាមូលដ្ឋានគ្រឹះសម្រាប់ការកសាងរដ្ឋសភានីតិកាលទី ១៦ ដ៏ច្នៃប្រឌិត វិជ្ជាជីវៈ សកម្ម និងមានសមត្ថភាពពិតប្រាកដ ដែលអាចដឹកនាំដំណើរការកែទម្រង់ស្ថាប័ន និងបំពេញតាមតម្រូវការអភិវឌ្ឍន៍នៃយុគសម័យថ្មី។
TAG
VOV/VOVworld/សន្លឹកឆ្នោត/សេចក្តីប្រាថ្នា/អភិវឌ្ឍន៍/ប្រទេសជាតិ
Related








