VOV WorldVOV World
សន្និបាតមជ្ឈិមលើកទី២៖ ប្រមូលផ្តុំនៃបញ្ញាសមូហភាព ចក្ខុវិស័យយុទ្ធសាស្ត្រ និងស្មារតីផ្លាស់ប្តូរថ្មី
23/03/2026 09:05
(VOVWORLD) - សន្និបាតលើកទី២ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តវៀតណាមនីតិកាលទី ១៤ បានបើកយ៉ាងឱឡារិក នាព្រឹកថ្ងៃទី២៣ ខែមីនា នៅទីក្រុងហាណូយ។ អញ្ជើញថ្លែងមតិបើកសន្និបាត អគ្គលេខាបក្ស លោកតូ ឡឹម បានបញ្ជាក់ថា ខ្លឹមសារនៃសន្និបាតមជ្ឈិមលើកទី ២ គឺត្រូវដោះស្រាយបញ្ហាជាច្រើន មានលក្ខណៈទូលំទូលាយ ពិបាកខ្លាំង ហើយទាំងអស់សុទ្ធតែជាបញ្ហាដែលត្រូវធ្វើភ្លាមៗ និងមិនអាចពន្យារពេលបានឡើយ។
សន្និបាតមជ្ឈិមលើកទី២៖ ប្រមូលផ្តុំនៃបញ្ញាសមូហភាព ចក្ខុវិស័យយុទ្ធសាស្ត្រ និងស្មារតីផ្លាស់ប្តូរថ្មី
បញ្ហាដែលបានពិភាក្សា និងសម្រេចនៅក្នុងសន្និបាតគឺ “របៀងច្បាប់” “បទបញ្ញត្តិប្រតិបត្តិការ” “គោលការណ៍វិន័យ” និង “ស្តង់ដារនៃសកម្មភាព” ដើម្បីនាំយកសេចក្តីសម្រេចចិត្តរបស់បក្សឈានចូលជីវភាពរស់នៅប្រចំាថ្ងៃ បង្កើតជាមូលដ្ឋានរឹងមាំសម្រាប់ការសម្រេចគោលដៅយុទ្ធសាស្ត្ររយៈពេល ១០០ ឆ្នាំទាំងពីរ របស់ប្រជាជាតិ។ សន្និបាតលើកទី២ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១៤ បានបើកនៅព្រឹកថ្ងៃទី២៣ ខែមីនា នៅទីក្រុងហាណូយ។ រូបថត៖ ង៉ុកថាញ់/VOV
TAG
VOV/VOVworld/សន្និបាតមជ្ឈិម/បញ្ញាសមូហភាព/ចក្ខុវិស័យយុទ្ធសាស្ត្រ/ផ្លាស់ប្តូរថ្មី

More