VOV WorldVOV World
សន្និសីទ Rio+ 20-ឪកាសប្រវត្តិសាស្រ្តដើម្បីអភិវឌ្ឍន៍។
19/06/2012 08:38
ថ្ងៃទី​២០មិថុនា​សន្និសីទអង្គការសហប្រជាជាតិស្តីពីការអភិវឌ្ឍន៍ចីរភាព (​​Rio+ 20)ត្រូវបានបើកជាផ្លូវការនៅ Rio de Janeiro (ប្រេស៊ីល)។ចូលរួម សន្និសីទលើកនេះមានថ្នាក់ដឹកនាំនៃប្រទេសជាង១៣០និងដំណាង ប្រមាណ៥ម៉ឺននាក់ជានាយកអង្គភាពអជីវកម្មនិងអង្គការស៊ីវិលទៀតផង។ក្នុងរយះពេល៣ថ្ងៃធ្វើការ(ពី​២០ដល់២២មិថុនា)សន្និសីទនឹងវាយតំលៃ បណ្តាការវិវត្តន៍ដែលសកលលោកទទួលបានដើម្បីឈានទៅដល់ការ អភិវឌ្ឍន៍ចីរភាពព្រមទាំងកសាងនិងអនុម័តលើក្របខ័ណ្ឌនៃគោល នយោបាយយុទ្ខសាស្រ្តថ្មីទៀតផង។
សន្និសីទ Rio+ 20-ឪកាសប្រវត្តិសាស្រ្តដើម្បីអភិវឌ្ឍន៍។
                    សន្និសីទ Rio+20(Internet) VOVWORLD-ក្រោមប្រធានបទ”  អនាគតដែលយើងចង់   “សន្និសីទ Rio+20 ត្រូវបានចាត់ទុកជាព្រឹត្តិការសំខាន់បំផុតក្នុងសតវត្សន៍ទី២១ពេលដេលដាក់ចេញ គោលដៅគឺរុករកការស្រុះចិត្តគំនិតចំពោះបញ្ហាជាច្រើនពិសេសគឺគោលដៅអភិវឌ្ឍន៍ ចីរភាពក្រោយឆ្នាំ២០១៥។តាមអគ្គលេខាធិការអង្គការសហប្រជាជាតិ Ban Ki Moon ថានៅ សន្និសីទ Rio+20លើកនេះសកលលោកត្រូវលើកច្បាស់នូវខឿនសេដ្ឋកិច្ច បៃតង១ដ៍ចីរភាពដើម្បីការពារបរិស្ថានចំណូលខ្ពស់ជាបង្គួរនិងកាត់បន្ថយភាព ក្រីក្រ។តាមមជ្ឈដ្ឋានបណ្តាអ្នកវិភាគថាបណ្តាបញ្ហានេះត្រូវបានយកមកពិភាគ្សា នៅ សន្និសីទ Rio+20គឺដោយសារសលកលោកកំពុងប្រឈមមុខនឹងការសាកល្បង ដ៍ធ្ងន់ធ្ងរជាច្រើន។ក្នុងចំនួនប្រជាជន៧ពាន់លាននាក់លើសកលលោកមានមនុស្ស ប្រមាណ​១ពាន់៧រយលាននាក់រស់ក្រោមកំរិត1,25​ដុល្លារអាមេរិកក្នុង១ថ្ងៃ។នឹងមនុស្សជិត១ពាន់លាននាក់អត់ឃ្លានជារៀងរាល់ថ្ងៃ។ទន្ទឹមនឹងនោះបរិមាណ ឧស្ម័នបញ្ចេញចោលកើនឡើងពី១ថ្ងៃទៅ១ថ្ងៃ។ ដោយហេតុនោះនៅ សន្និសីទ Rio+20លើកនេះបណ្តាប្រទេសត្រូវស្វែងរកដំណោះ ស្រាយដើម្បីអនុវត្តការផ្ទេប្តូរទៅខឿនសេដ្ឋកិច្ចបៃតងព្រមទាំងប្រមូលផ្តុំទៅលើការ កាត់បន្ថយភាពក្រីក្រនិងការពារបរិស្ថាន។បណ្តaប្រទេសក៍ត្រូវបង្កើនការងារគ្រប់ គ្រងព្រៃឈើរបស់ខ្លួនផងដែរ។                          សន្និសីទ Rio+20ឆ្ពោះទៅគោលដៅខឿនសេដ្ឋកិច្ចបៃតង ​​​​​​​​​​​​                                 (Internet). ប្រទេសជាតិនានាគ្រោងអនុម័តលើគោលដៅធានាសន្តិសុខស្បៀងអាហារ​បង្កើន​ GDP  ធានាបទដ្ឋានសង្គមនិងបរិស្ថាន។ល។ប៉ុន្តែគោលដៅទាំងនេះមិនងាយទទួល បានទេ។ព្រោះថាមុន សន្និសីទRio+20ប្រទេសជាច្រើននៅមានទស្សនះ ខុសពីគ្នាអំពីគោលដៅទាំងនេះ។ពីព្រោះថាគោលដៅនានានេះសុទ្ឋតែជះឥទ្ឋិពល ដល់ផលប្រយោធន៍នៃប្រទេសជាច្រើនពិសេសគឺប្រទេស អភិវឌ្ឍន៍មួយចំនួន។នេះ ជាហេតុផលដែលធ្វើឲ្យបណ្តាប្រទេសពិបាកចុះហេត្ថលេខាលើឯកសារចុងក្រោយនៃ សន្និសីទ។ នៅសន្និសីទ Rio+20លើនេះដែររដ្ឋាភិបាល​អាជិរករនិងដំណាងរបស់ អង្គការអន្តជាតិជាច្រើននឹងត្រូវជូនដំណឹងអំពីកិច្ចសន្យាឫការផ្តើមគំនិតស្តីពីការជំរុញ ដំណើរឆ្ពោះទៅគោលដៅ” ថាមពលចីរភាពសំរាប់ទាំងអស់  “ និង  “ការដឹកជញ្ជូនដ៍ ចិរភាព  “ជាដើម។ មុននេះ២០ឆ្នាំសន្និសីទកំពូល Rio១៩៩២បានលើឡើងរបៀវារះស្តីពីការអភិវឌ្ឍន៍ ចីរភាព។និង២០ឆ្នាំក្រោយក៍នៅប្រទេសបហេស៊ីល សន្និសីទ Rio+20ត្រូវបាន អង្គការសហប្រជាជាតិរៀបចំឡើងវិញក្នុងបំណងថានឹងនាំចេញបានទឹសដៅជាក់ស្តែង សំរាប់ការអភិវឌ្ឍន៍ចីរភាពរបស់មនុស្សលោកនាពេលខាងមុខ។ត្រូវនឹងសេចក្តីប្រកាស របស់អគ្គលេខាធិការរងអង្គការសហប្រជាជាតិ Sha Zukang​បានថ្លែងថាការអភិវឌ្ឍន៍ ចីរភាពមិនមែនជាការជ្រើសរើសទេ។នោះជាផ្លូវតែមួយគត់ដែលអនុញ្ញាតអោយមនុស្ស ជាតិចែករំលែកជីវភាពរសើនៅធូធា១លើផែនដី។និង Rio+20ជាឪកាសសំរាប់ សកលលោកជ្រើសរើសផ្លូវនេះ៕