VOV WorldVOV World
សន្និសីទកំពូលNATO-កិច្ចសន្យាChicago​។
22/05/2012 09:02
​​​​​​​ សន្និសីទកំពូលNATO​បានបញ្ចប់នៅរដ្ឋ Chicago​-អាមេរិក នាថ្ងៃទិ២១ឧសភាក្រោយរយះពេល២ថ្ងៃធ្វើការ។​​​​​​​​ សន្និសីទ បានចេញសេចក្តីថ្លែងការណ៍រួមជាច្រើនដូចជាដំណើរការ ផ្ទេប្តូរនៅAfganistan ដា់ពង្រាយប្រព័ន្ឋរ៉ាដាប្រឆាំងកាំជ្រួច ផ្លោងនៅទ្វីបអឺរ៉ុបនិងបញ្ហាលើកកំពស់សមត្ថភាពរបស់NATO។
សន្និសីទកំពូលNATO-កិច្ចសន្យាChicago​។
(VOV)-ត្រូវនឹងការព្យាករណ៍ទុកជាមុនអាហ្វហ្កានីស្ថានជាប្រធានបទ សំខាន់បំផុតចំពោះប្រមុខរបស់ បណ្តាប្រទេសជាសមាជិក​របស់NATOទាំង​២៨ដែលចូលរួមសន្និសីទកំពូលNATOនៅ Chicago​លើកនេះងាយយល់ថា សង្រ្គាមនៅAfganistanអូសបន្លាយជាង១ទសវត្សន៍បាន​ជាអាមេរិកនិងNATO ត្រូវគិរដល់រឿងដកចេញពីទីនេះ។ដោយហេតុនេះពេលជូនដំណឹងអំពីផែនការ ដកកងទ័ពចេញពីAfganistanអ្នកប្រមុខអង្គការNATOលោក​ Anders FoghRamussen បាន​ប្រកាសថារួមគ្នាមកនិងរួមគ្នាចេញទៅ។នៅសន្និសីទបណ្តាថ្នាក់ដឹកនាំ NATOបានសន្យាថា​គាំទ្រដំណើរការដកទាហាន NATOចេញពីAfganistanនាចុង ឆ្នាំ​២០១៤។សន្និសីទក៍បានសន្យាដែរថា​នឹងលេទុកប្រាក់ចំនួន១ពាន់លាន ដុល្លារអាមេរិកសំរាប់កំលាំងសន្តិសុខ Afganistanក្រោយពីកងទ័ព NATOដកចេញ ពីប្រទេសនេះនាឆ្នាំ​២០១៤។កិច្ចសន្យាខាងហិរញ្ញវត្ថុនេះមិនគ្រាន់ដូចជាសេចក្តី អំពាវនាវរបសប្រធានាធិបតីអាមេរិក​លោក  Barack Obama​ដែលបាន​នាំចេញ មុននេះទេប៉ុន្តែអ្នកវិភាគជាច្រើននាក់បាន​ចាត់ទុកថានោះជាជោគជ័យ១ក្នុង កាលះទេសះនាបច្ចុប្បន្ននេះ។ពីព្រោះប្រទេស ជាសមាជិក​របស់NATO ជាច្រើនត្រូវ ប្រឈមមុខនឹងការលំបាក​នឹងកាតងើបឡើងវិញនៃកំលាំងតាលីប៉ងនៅAfganistan។ ពិសេសគឺរឿងអ្នកណានឹងផ្តល់ប្រាក់ឲ្យAfganistanក្រោយឆ្នាំ២០១៤។រឿងនេះក្លាយ ទៅជាស្មុគស្មាញជាងពេលដែលវិបត្តិប្រាក់បំណុលក្នុងរយះពេល២ឆ្នាំកន្លងទៅនៅ រីករាលដាលនៅ បណ្តាប្រទេសជាសមាជិក​របស់NATO។ ​​​​​​​​​​​​​​​​​​​​​​​​                                        NATOនឹងដកកងទ័ពចេញពីAfganistanនាចុងឆ្នាំ​២០១៤។ ​​​​​​​                                             (Internet)  ក្នុងការពិតជាក់ស្តែង បណ្តាប្រទេសជាសមាជិក​របស់NATO ដោយលើកលែងតែ អាមេរិក​ហាក់ដូចជាកំពុងធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីកាត់បន្ថយការរួមវិភាគទាន របស់ខ្លួន។គិតមកដល់ពេលនេះ​មានតែប្រទេស Luxembourg​ គឺលើកឡើងនូវ ចំនួនតួរលេខរួមវិភាគទានជាក់ស្តែងប៉ុណ្ណោះ​អាលឺម៉ង់គឺប្រកាសមិនច្បាស់លាស់ ទេ។រីឯប្រទេសអង់គ្លេសសន្យាថា៖នឹងរួមវិភាគទានប្រាក់ចំនួន​១១០​លាន​ដុល្លា អាមេរិកក្នុង១ឆ្នាំ។​កិច្ចសន្យានេះធ្វើឲ្យគេជាច្រើនមានចម្ងល់យ៉ាងខ្លាំង។ពិព្រោះ​ទឹក ប្រាក់ចំនួន១១០​លានដុល្លាអាមេរិកក្នុង១ឆ្នាំគឺវាតូចតាចណាស់ក្នុងពេលដែល អង់គ្លេសជាប្រទេសដែលមានកំលាំងទ័ពច្រើនទី​៣នៅ Afganistan។ តាមបណ្តាអ្នកវិភាគនយោបាយថា៖បណ្តាកិច្ចសន្យានេះ​ប្រហែលជាពាក់ព័ន្ធ ដល់ការរក្សាទំនាក់ទំនងល្អជាមួយអាមេរីក ជាងដើម្បី   Afganistan។បញ្ហាសំខាន់១ ផ្សេងទៀត​នៅសន្និសីទនេះ នោះគឺថ្នាក់ដឹកនាំNATO​បានឯកភាពចាប់ផ្តើមដំណាក់ កាលទី​១នៃប្រព័ន្ធអាវុធការពារកាំជ្រួចផ្លោងអន្តរទ្វីបអឺរ៉ុប ដោយគ្មានអើពើដល់ ការប្រឆាំងជំទាស់ពីរុស្សី។ប្រធានាធិបតីអាមេរីក  Barack Obama នឹងបណ្តាប្រទេស សម្ព័ន្ធមិត្តប្រកាសថា៖អាចនឹងបញ្ជូននាវាចម្បាំងអាមេរីក១គ្រឿង​នឹងយន្តហោះ ប្រយុទ្ធទៅកាន់មសមុទ្រម៉េឌិតទែរ៉ាណេ​នឹងដំឡើងប្រព័ន្ធរ៉ាដាព្រមានជាមុន១ នៅ ទួរគីក្រោមការបញ្ជារបស់NATOប្រព័ន្ធខែលមីស៊ីលប្រឆាំងមីស៊ីលប្រចាំនៅទ្វីបអឺរ៉ុប របស់NATOត្រូវបានចែកចេញជាដំណាក់កាល​ចំនួន​៤​ហើយនឹងបានដាក់ឲ្យដំណើរការ ជាផ្លូវការនាឆ្នាំ​២០១៨។ហាក់ដូចជាដើម្បីបន្ថូបន្ឋូបន្ថយប្រតិកម្មពីរុស្សី  អគ្គលេខាធិការ  NATO Anders  Fogh Rasmussen​បានថ្លែងក្នុងសន្និសីទកាសែត១ថា៖​សម្ព័ន្ធភាពនេះបាន អញ្ជើញរុស្សីចូលរួមប្រព័ន្ធអាវុធការពារកាំជ្រួចផ្លោងនេះ។​នឹងសេចក្តីអញ្ចើញនេះនៅតែ មានតំលៃដដែល។                               ទោះបីសន្និសីទកំពូលNATO  ទទួលបានលទ្ធផល១ចំនួនក៏ដោយ​តែមិនទាន់គ្រប់គ្រាន់ ទេ។សាធារណះមតិនៅតែមន្ទីលសង្ស័យ​អំពីការអនុវត្តផែនការរបស់NATO​ពេលដែល សម្ព័ន្ធភាពយោធានេះកំពុងត្រូវប្រឈមមុខនឹងការលំបាកជាច្រើន មិនគ្រាន់តែលើវិស័យសេដ្ឋកិច្ចប៉ុណ្ណោះទេថែមទាំងលើវិស័យកិច្ចការបរទេសរបស់ ប្រទេសជាសមាជិកនិមួយៗទៀតផង៕