សន្និសីទសន្តិសុខទីក្រុងមុយនិច៖ បទបញ្ញត្តិថ្មីនៃការសន្ទនាអន្តរអាត្លង់ទិក
13/02/2026 07:24
(VOVWORLD) - ជាវេទិកាសន្តិសុខប្រចាំឆ្នាំឈានមុខគេរបស់ពិភពលោក សន្និសីទសន្តិសុខទីក្រុងមុយនិចលើកទី ៦២ នៅឆ្នាំនេះត្រូវបានចាត់ទុកជាពេលវេលាដើម្បីដាក់ចេញ បទ បញ្ញត្តិ ថ្មីសម្រាប់ការសន្ទនាសន្តិសុខ និងនយោបាយរវាងអឺរ៉ុប និងសហរដ្ឋអាមេរិក នៅក្នុងបរិបទដែលទំនាក់ទំនងជាសម្ព័ន្ធមិត្តប្រពៃ ណីអន្តរអាត្លង់ទិក កំពុងមានការបែកបាក់គ្នាមិនធ្លាប់មានពីមុនមក។

សន្និសីទសន្តិសុខទីក្រុងមុយនិច (MSC) ឆ្នាំនេះ បានធ្វើឡើងចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែកុម្ភៈ នៅសណ្ឋាគារ Bayerischer Hof ក្នុងទីក្រុងមុយនិច រដ្ឋបាវ៉ារៀ(Bavaria) ភាគខាងត្បូងប្រទេសអាល្លឺម៉ង់។ សន្និសីទនេះ បានប្រមូលផ្តុំមេដឹកនាំពិភពលោកប្រហែល ៦៥ រូប ក្នុងនោះ រួមទាំងអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ជាមួយនឹងរដ្ឋមន្ត្រីការបរទេសនិងការពារជាតិជិត ១០០ នាក់ រួមទាំងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ឧត្តមសេនីយ៍យោធាជាន់ខ្ពស់ និងអ្នករៀបចំគោលនយោបាយជាន់ខ្ពស់ជាច្រើន។ សណ្ឋាគារ Bayerischer Hof ដែលជាកន្លែងប្រព្រឹត្តទៅសន្និសីទសន្តិសុខប្រចាំឆ្នាំនៅទីក្រុងមុយនិច ប្រទេសអាល្លឺម៉ង់។ រូបថត៖ REUTERS/Thilo Schmuelgen
TAG
VOV/VOVworld/សន្និសីទសន្តិសុខទីក្រុងមុយនិច/បទបញ្ញត្តិ/ការសន្ទនា/ទំនាក់ទំនងអន្តរអាត្លង់ទិក
Related








