សញ្ញាសកកម្មថ្មីសំរាប់សន្តិភាពនៅមជ្ឈឹមបូពា៏។
15/03/2012 08:17
សហគមន៍អន្តជាតិបានឃើញស្រឡះចិត្តពេលដែលថ្ងៃទី១៣មិនា កន្លងទៅនេះ អ៊ីស្រាអែលនិង ប៉ាឡេស្ទីនបានទទួលការព្រមព្រៀង ១ស្តីពីការឈប់បាញ់លើគ្រប់វិស័យ។

(VOVWORLD)-សហគមន៍អន្តជាតិបានឃើញស្រឡះចិត្តពេលដែលថ្ងៃទី១៣ មិនាកន្លងទៅនេះ អ៊ីស្រាអែលនិង ប៉ាឡេស្ទីនបានទទួលការព្រមព្រៀង១ស្តីពី ការឈប់បាញ់លើគ្រប់វិស័យ។ការព្រមព្រៀងទទួលបានក្រោយពីអារ៉ាប់បង្កើន ការទាក់ទងជាមួយភាគីទាំង២ក្នុងបំណងរារាំងបណ្តាសកម្ម-ភាពយោធាទៅលើ ហ្កាហ្សានិងបញ្ឈប់ជំលោះបង្ហូរឈាមរបស់ជនប៉ាឡេស្ទីន។ក្នុងកាយវិការទាក់ ទិន១ទៀត នាថ្ងៃទី១២មិនាអគ្គលេខាធិការអង្គការសហប្រជាជាតិ Ban Ki Moon បានធ្វើអធិបតីសន្និសីទចតុភាគីរួមមានអង្គការសហប្រជាជាតិ-អាមេរិករុស្ស៊ីនិ ងសហភាពអឺរ៉ុប( EU) សំដៅស្វែងរកដំណោះស្រាយសន្តិភាព១ឲ្យមជ្ឈឹមបូពា៏។ នៅសន្និសីទនេះបញ្ហាទាក់ទីនដល់សន្តិភាពសំរាប់ដំបន់នេះត្រូវបានរដ្ឋមន្រ្តីកា របរទេសអាមេរិកHillary Clinton រដ្ឋមន្រ្តីការបរទេសរុស្ស៊ី Sergei Lavrov ដំណាង ជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខនិងកិច្ចការបរទេស EUCatherine Ashtonនិងបេសកជនពិសេសនៃភាគីទាំង៤អំពីសន្តិភាពមជ្ឈឹមបូពា៏Tony Blair យក មកពិភាគ្សាយ៉ាងសកម្ម។នោះជាបញ្ហាស្នូលក្នុងការជួបសន្ទនារវាងអ៊ីស្រាអែលនិង ប៉ាឡេស្ទីនដូចជាបញ្ហាដែនដី សន្តិសុខ ជនភៀសខ្លួន បែបបទចំពោះទីក្រុងJerus alem និងបញ្ហាទន្រ្ទានកាន់កាប់របស់អ៊ីស្រាអែលនៅដំបន់ដែនដីប៉ាឡេស្ទីនកាលពី ឆ្នាំ១៩៦៧មក។ដូច្នេះ ជាមួយការព្រមព្រៀងឈប់បាញ់ថ្មីនេះសញ្ញាសកម្មបានបើក ចេញសំរាប់សន្តិភាពមជ្ឈឹមបូពា៏។ពីព្រោះថា មុននោះប៉ុន្មានថ្ងៃ សភាពករនៅហ្កាហ្សា មិនផ្តល់មកក្តីសង្ឃឹមណា១ឲ្យបណ្តាអ្នកសង្កេតការណ៍។តាមនោះដោយយកលេ សវាយតបតវិញលើការការដែលបណ្តាកំលាំងប៉ាឡេស្ទីនបាញ់គ្រប់រ៉ុកែ្កតរាប់រយ គ្រាប់ទៅលើដំបន់ Eshkol ភាគខាងត្បូង អ៊ីស្រាអែលធ្វើឲ្យមនុស្ស៤នាក់រងរបួសនោះ អាជ្ញាធរ Tel Aviv បានបើកការវាយប្រហារ តាមអាកាសទៅលើ ដំបន់ហ្កាហ្សា។តាម តួលេខស្ថិតិថា ការវាយប្រហារក្នុងរយះពេល៤ថ្ងៃ(ពីថ្ងៃទី៩ដល់ទី១២មិនា)បានធ្វើឲ្យ ជន ប៉ាឡេស្ទីនហោចណាស់២០ននាក់ត្រូវស្លាប់និងជាង៣០នាក់ទៀតរងរបួស។ភាពតានតឹងកាន់តែកើនឡើងពេលដែលថ្ងៃទី១១មិនាភាគីទាំង២អ៊ីស្រាអែលនិង ប៉ាឡេស្ទីនសុទ្ខតែមានសំណើរផ្ញើរឡើងក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ត្រូវមានអំពើភ្លាម។ សញ្ញាថ្មីសកម្មឲ្យសន្តិភាពមជ្ឈឹមបូពា៏(Internet). ដោយហេតុនេះសញ្ញាថ្មីដែលទើបទទួលបានជួយសហគមន៍អន្តរជាតិមានក្តីសង្ឃឹម១ ក្រោយរយះពេលជាង១ឆ្នាំដំណើរការចរចារត្រូវជាប់គាំងនោះ។ដោយការព្រមព្រៀង ដែលទើបនឹងទទួលបាន សាធារណះមតិចាត់ទុកថាសញ្ញានេះគ្រាន់តែនាំមកសុទិដ្ឋិនិ យមគ្មានមូលដ្ឋានមាំមួន។វានឹងទទួលបានជោគជ័យបើសិនជាភាគីទាំង២សុទ្ឋតែ កសាងជំនឿទុកចិត្ត។ប៉ុន្តែសភាពការណ៍នាបច្ចុប្បន្ននេះមិនជួយបណ្តាអ្នកសង្កតការ ឃើញនូវការវិវឌ្ឍន៍នោះឡើយ។មុនបង្អស់គឺក្នុងផ្ទៃក្នុងប៉ាឡេស្ទីនពុំទាន់មានការឯក ភាព។នាសព្វថ្ងៃទំនាក់ទំនងអ៊ីស្រាអែល ប៉ាឡេស្ទីននៅមានឧបសគ្រជាច្រើនមិន ងាយឆ្លងកាត់បាន។ប៉ុន្តែសាធារណះមតិនៅសង្ឃឹមថាការព្រមព្រៀងដែលទើបនឹង ទទួលបានរួមជាមួយការខំប្រឹងប្រែងរបស់សហគមន៍អន្តជាតិនឹងបង្កើតបុព្វបទសំខាន់និងជាកំលាំងចលកដើម្បីបណ្តាកត្តាសកម្មឲ្យសន្តិភាពមជ្ឈឹមបូពា៏ត្រូវបានបង្កើតឡើង៕
Related








