VOV WorldVOV World
ស្ថានភាពកាន់តែគួរឱ្យព្រួយបារម្ភនៃអាកាសធាតុផែនដី
24/03/2026 08:25
(VOVWORLD) - ទិន្នន័យវិទ្យាសាស្ត្រថ្មីបំផុតបានបង្ហាញថា ផែនដីកំពុងរអិលចេញពីស្ថានការណ៍តុល្យភាពក្នុងល្បឿនលឿនដែលមិនធ្លាប់មានពីមុនមក។ ក្រៅពីនោះ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុមិនត្រឹមតែលើសឆ្ងាយពីការព្យាករណ៍ពីមុនប៉ុណ្ណោះទេ ថែមទាំងកាន់តែស្មុគស្មាញទៀតផង ដោយសារតែអស្ថិរភាពសេដ្ឋកិច្ចនយោបាយលើទូទាំងពិភពលោក។
ស្ថានភាពកាន់តែគួរឱ្យព្រួយបារម្ភនៃអាកាសធាតុផែនដី
អាកាសធាតុក្តៅនៅទីលាន Trocadero ជាប់នឹងប៉ម Eiffel ក្នុងរដូវក្តៅនៅទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥។ (រូបថត៖ REUTERS/Tom Nicholson) នៅក្នុងរបាយការណ៍ "ស្ថានភាពអាកាសធាតុពិភពលោកឆ្នាំ ២០២៥" ដែលត្រូវបានប្រកាសចំថ្ងៃឧតុនិយមពិភពលោក (ថ្ងៃទី ២៣ ខែមីនា) នោះ អង្គការឧតុនិយមពិភពលោក (WMO) បានឲ្យដឹងថា សូចនាករអាកាសធាតុនិងបរិស្ថានភាគច្រើននៅលើផែនដី កំពុងតែស្ថិតក្នុងស្ថានភាពអាសន្នពណ៌ក្រហម ហើយមិនទាន់ឃើញយថាទស្សន៍ច្បាស់លាស់អំពីការកែលម្អនៅឡើយទេ។
TAG
VOV/VOVworld/អាកាសធាតុ/ផែនដី/គួរឲ្យព្រួយបារម្ភ/ប្រែប្រួល

More