ដើម្បី Internet ក្លាយទៅជាឧបករណ៍ព័ត៌មានមានប្រយោជន៍។
19/09/2012 08:40
VOV-នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម Nguyen Tan Dung នាពេលថ្មីៗនេះបានបញ្ជាណែនាំបណ្ដាស្ថាប័ន មានសម័ត្ថកិច្ចសង្កេតការដោះស្រាយការចុះផ្សាយ ព័ត៌មានបំប្លែងប្រឌិតមិនត្រូវនឹងការពិតសំដៅបង្ខួច ក្បាលម៉ាស៊ីនថ្នាក់ដឹកនាំប្រទេសជាតិបង្កការញុះញ៉ង់ប្រឆាំងបក្សនិងរដ្ឋវៀតណាមលើទំព័រវ៉ែប Internet បណ្ដាលឲ្យមានការសង្ស័យនិងបង្កឲ្យសាធារណៈមតិអាក្រក់ក្នុងសង្គម។ នេះជាការបញ្ជាផ្ទាល់បំផុតមួយរបស់ប្រមុខរដ្ឋាភិបាលក្នុងដំណើរការគ្រប់គ្រងដើម្បី Internet ក្លាយទៅជាឧបករណ៍មានប្រយោជន៍នៅវៀតណាម។

ដើម្បី Internet ក្លាយទៅជាឧបករណ៍ព័ត៌មានមានប្រយោជន៍។ VOV-មុនពេលនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម Nguyen Tan Dung ចេញ សារាចរណ៍នេះ របាយការណ៍របស់ក្រសួងនគរបាល ក្រសួងព័ត៌មាននិងផ្សព្វ ផ្សាយ គណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមនិងខុទ្ទកាល័យមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមបានឲ្យដឹងថា ទំព័រវ៉ែបមួយចំនួននាពេលកន្លងទៅបានផ្សព្វផ្សាយព័ត៌មានប្រឌិតបំប្លែងមូលបង្កច់មិនត្រូវនឹងការពិតអំពីក្បាលម៉ាស៊ីន ដឹកនាំរបស់ប្រទេសជាតិ បំប្លែងបណ្ដាគោលការណ៍គោលនយោបាយរបស់បក្ស និងរដ្ឋវៀតណាម ឃោសនាតំលៃ “សេរីភាព” “ប្រជាធិបតេយ្យ” តាមរបៀបលោក ខាងលិច។ លើស្ថានភាពជាក់ស្ដែង បណ្ដាទំព័រវ៉ែបខាងលើក៏ដូចជាបណ្ដាទំព័រវ៉ែប របស់អង្គការប្រឆាំងនៅឯបរទេសផ្សេងៗ ដែលកំពុងធ្វើឲ្យស្មុគស្មាញបរិយាកាស ព័ត៌មានលើបណ្ដាញ់ Internet បង្កញុះញ៉ង់ប្រឆាំងបក្សនិងរដ្ឋ បង្កភាពស្លន់ស្លោ ក្នុងមហាជនប្រជាជនអំពីបុព្វហេតុកសាងអភិវឌ្ឍន៍និងការផ្លាស់ប្តូរថ្មីប្រទេសជាតិ វៀតណាម។ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម Nguyen Bac Son ក្នុងការជួបប្រាស្រ័យ onlines នៅខ្លោងទ្វារព័ត៌មានអេឡិចត្រូនិករដ្ឋាភិបាលនា ខែមិថុនាកន្លងទៅ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម Nguyen Bac Son បានចាត់ទុកថា បណ្ដាព័ត៌មានប្រឌិតបំប្លែងមូលបង្កច់ដូច្នេះត្រូវបានត្រួតពិនិត្យឲ្យ ហ្មត់ចត់និងមានរបៀបគ្រប់គ្រងជាក់ស្ដែង។ រដ្ឋមន្ត្រី Nguyen Bac Son បានអះអាងថា៖ “នេះជាទង្វើដែលមិនត្រឹមតែច្បាប់សារព័ត៌មានប៉ុណ្ណោះទេថែមទាំងច្បាប់ផ្សេងៗ ត្រូវមានសច្ចាប័នពីព្រោះវារំលោភទៅលើចរិយាសម្បត្តិរបស់មនុស្សសិទ្ធិសេរីភាព របស់អ្នកផ្សេងៗ កេរិ៍ឈ្មោះបុគ្គល។ អំពីស្ថាប័នគ្រប់គ្រងផ្សព្វផ្សាយ យើងខ្ញុំកំពុង តាក់តែងសេចក្តីព្រៀងដើម្បីផ្លាស់ប្តូរសេចក្តីសំរេចលេខ៩៧គ្រប់គ្រងសកម្មភាព លើ Internet ដើម្បីរារាំងទង្វើឆ្លៀតប្រើប្រាស់ដើម្បីរំលោភលើសេរីភាពបុគ្គលរំលោភ ច្បាប់។” Internet មានវត្តមាននៅវៀតណាមពីចុងទស្សវត្សទី៩០មក។ ដោយសារគោលនយោបាយបើកចំហរបង្កលក្ខណៈដើម្បី Internet អភិវឌ្ឍន៍របស់រដ្ឋាភិបាលវៀត ណាម ដូច្នេះរួមជាមួយបរិមាណអ្នកប្រើប្រាស់ Internet បានបង្កើនឥតឈប់ឈរ គឺការបង្កើតរបស់កាសែតអេលិចត្រូនិករាប់រយ ទំព័រវ៉ែបអេលិចត្រូនិករាប់ពាន់របស់អង្គការផ្នែកសមូហភាពដំបន់ រួមជាមួយ blog រាប់លានរបស់បុគ្គល។ ក្នុង នោះ ទំព័រវ៉ែបជាច្រើនកំពុងឆ្លៀតយកសេរីភាពខាងនិយាយស្ដីដើម្បីជំរុញដំណើរការ បំរែបំរួលសន្តិភាព បង្កការញុះញ៉ង់ផ្ដួលរលំរបប។ ដូច្នេះ ការបញ្ជាណែនាំនាពេល ថ្មីៗនេះរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល Nguyen Tan Dung អំពីការស៊ើបសង្កេតចាត់ការលើការចុះផ្សាយព័ត៌មានបំប្លែងមូលបង្កច់ខុសឆ្គងខុសពីការពិតសំដៅ បង្ខួចក្បាលម៉ាស៊ីនដឹកនាំប្រទេសជាតិញុះញ៉ង់ប្រឆាំងបក្សនិងរដ្ឋវៀតណាមលើ ទំព័រវ៉ែប Internet មួយចំនួនបានបង្ហាញការប្ដេជ្ញាចិត្តទប់ស្កាត់រាល់អំពើរនោះ។ ការ បញ្ជាណែនាំរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលគឺធ្វើឲ្យ ការអនុវត្តការផ្តើមគំនិតពង្រីក Internet ផងនិងបង្កើនគ្រប់គ្រង Internetក្លាយទៅជាសកម្មភាពជាក់ស្តែងព្រមទាំងជាជំហានចាំបាច់មិនត្រឹមតែចំពោះវៀតណាមប៉ុណ្ណោះទេថែមទាំងចំពោះប្រទេសទាំងឡាយទៀតផង។ទន្ទឹមនឹងនោះវៀតណាមនឹងពង្រីកបណ្តាញសង្គមផ្លាស់ប្តូររបៀបផ្សព្វផ្សាយដើម្បី Internet ក្លាយទៅជាឧបករណ៍ព័ត៏មានមានប្រយោជន៍ឲ្យ ការអភិវដ្ឍន៍សង្គមស្តីពីបញ្ហានេះលោក Nguyen The Ky អនុប្រធានគណកម្មាធិការ ឃោសាអប់រំមជ្ឈឹមបានលើកច្បាស់ថា “ដំបូងបង្អស់បណ្តាមធ្យោបាយផ្សព្វផ្សាយក្នុងប្រទេសដែលក្នុងនោះមានកាសែតអេលិចត្រូនិចរបស់យើងត្រូវជូនព័ត៏មានយ៉ាងឆាប់និងគួរឲ្យចាប់អារម្មណ៍ក្នុងការទាក់ទាញមិត្តអ្នកស្តាប់ក្នុងប្រទេស។ នៅពេលមហាជនទទួលបាន គ្រប់ គ្រាន់នូវតំរូវការព័ត៌មានគឺពិតប្រាកដថា គេមិនចាំបាច់ស្វែងរកនៅខាងក្រៅទៀតទេ“។ លោក Nguyen The Ky អនុប្រធានគណកម្មាធិការ ឃោសាអប់រំមជ្ឈឹម ការពិតជាក់ស្តែងបានសរឲ្យឃើញថា ទោះបីជានាំមកសេវាកម្មងាយស្រួលជាច្រើនអោយមនុស្សក្តីប៉ុន្តែព័ត៏មានលើបណ្តាញ Internetមិនមែនជាកូនសោរដើម្បី ដោះស្រាយគ្រប់បញ្ហាដែលបានចោទឡើងក្នុងជីវភាពរស់នៅ។ដោយហេតុនេះ រដ្ឋាភិ-បាលវៀតណាមបង្កលក្ខណះដើម្បីពង្រីកឧត្តមភាពនៃInternet ម៉្យាងទៀត នឹងបង្កើនការគ្រប់គ្រងសំដៅរារាំងការកំហិតរបស់ទៀតផង។មិនត្រឹមប្រទេស វៀតណាមប៉ុណ្ណោះទេថែមទាំងប្រទេសជាច្រើនលើសកលលោកបាននិងកំពុង ធ្វើអញ្ចឹង៕
Related








