VOV WorldVOV World
តើវិបត្តិនយោបាយនៅប្រទេសថៃដល់ពេលណាដោះស្រាយបាន?
03/12/2013 07:44
ប្រទេសថៃ​កំពុងធ្លាក់ក្នុងអស្ថិរភាពដ៍ធ្ងន់ធ្ចរជាទីបំផុត បន្ទាប់ពីការធ្វើបាតុកម្មបង្ហូឈាមនាឆ្នាំ២០១០មក។ការ ធ្វើបាតុកម្មកំពុងរីករាលដាលពី១ថ្ងៃទៅ១ថ្ងៃទោះបីជា បានឈានចូលថ្ងៃទី៣២ជាបន្តបន្ទាប់ហើយ។ក្រោយពី ការប៉ះទង្គិចគ្នាធ្វើឲ្យបាតុករ៤នាក់ត្រូវស្លា​បនិងរាប់រយនាក់ទៀតរងរបួសនោះ​​ នាថ្ងៃទី ២ធ្នូប៉ូលិសថៃបានប្រើប្រាស់ចម្ហាយហិលនិងបាញ់ទឹកទៅលើហ្វូងបាតុករ។
តើវិបត្តិនយោបាយនៅប្រទេសថៃដល់ពេលណាដោះស្រាយបាន?
​​​​​​​​​​​​​​​​​​            លោកស្រី Yingluk Shinawatra នាយករដ្ឋមន្ត្រី ថៃ Vovworld-ក្នុងព្រឹត្តិការណ៍ថ្មីបំផុតនាថ្ងៃទី២ធ្នូតុលាការព្រហ្មទណ្ឌថៃបានអនុម័តលើ បទចាប់ខ្លួនលោក Suthep Thaugsuban អតីតសមាជិកគណះបក្យប្រជាធិបតេយ្យ ប្រឆាំងនិងកំពុងជា មេដឹកនាំ​បាតុកម្មនៅរដ្ឋធានីបាងកកនាបច្ចុប្បន្ននេះ។លោករូប នេះបានសម្រុកចូល ទីស្នាក់ការ​នៃក្រសួងងស្ថាប័នមួយចំនួន។ក្រៅពីលោក Suthep Thaugsubanនោះមេដឹកនាំនៃអង្គការ” បណ្តាញ់និស្សិតនិងប្រជាជនដើម្បីកំណែទម្រង់ ថៃ “ចំនួន៤នាក់ទៀតក៍ប្រឈមមុខនឹងបទចាប់ខ្លួនរបស់តុលាការដោយការចោទ ប្រកាន់ពីបទ៖សម្រុកចូលនិងបំផ្លាញទីស្នាក់ការរដ្ឋាភិបាល។មុននោះលោក Suthep Thaugsubanបានចេញឱសានវាទទាមទារអោយនាយករដ្ឋមន្ត្រី​ លោកស្រី Yingluk Shina-watra ប្រគល់​អំណាច​ទៅអោយ​"​ក្រុមប្រឹក្សា​ប្រជាជន​"ក្នុងរយះពេល២ថ្ងៃ ។ប៉ុន្តែរដ្ឋាភិបាលថៃបានបដិសេដ្ឋការទាមទារនេះពីព្រោះវាបានរំលោភលើរដ្ឋធម្មនុញ្ញ។