VOV WorldVOV World
ដោះស្រាយការលំបាកនៃខឿនសេដ្ឋកិច្ច-បណ្ដាសំណើរជាក់ស្ដែងពីសាលប្រជុំ
25/10/2013 10:05
Vovworld-ក្នុងថ្ងៃពិភាគ្សាអំពីស្ថានភាពសេដ្ឋកិច្ច-សង្គម កិច្ចនាថ្ងៃទី២៤តុលា​ក្នុង​ក្របខ័ណ្ឌសម័យប្រជុំលើកទី៦ រដ្ឋសភានីតិកាលទី១៣ ផ្ទាំងគំនូររបស់ខឿន​សេដ្ឋកិច្ច​ វៀតណាមទាំងមូលនិងទិសដៅអភិវឌ្ឍន៍ក្នុងនាពេល ខាងមុខ​ត្រូវ​បានសមាជិកសមាជិការសភារួមមតិជាច្រើន។
ដោះស្រាយការលំបាកនៃខឿនសេដ្ឋកិច្ច-បណ្ដាសំណើរជាក់ស្ដែងពីសាលប្រជុំ
ដោះស្រាយការលំបាកនៃខឿនសេដ្ឋកិច្ច-បណ្ដាសំណើរជាក់ស្ដែងពីសាលប្រជុំ (VOV)         Vovworld-ជាទូទៅ សមាជិកសមាជិការសភាជាច្រើនបានចាត់ទុកថា ក្នុង​ ឆ្នាំ​២០១៣ខឿនសេដ្ឋកិច្ចវៀតណាមមិនទាន់រួចផុតពីដំណាក់កាលលំបាកនៅ ឡើយ។ ប្រការនេះមិនត្រឹមតែបង្ហាញច្បាស់តាមល្បឿនកំណើនយឺតថែមទាំង សន្ទុះងើបឡើងវិញនិង​លទ្ធភាពទាក់ទាញទន់ខ្សោយរបស់ខឿនសេដ្ឋកិច្ចទៀត ផង។ ហេតុនេះហើយត្រូវមាន​គោល​នយោបាយសមស្របដើម្បីបញ្ឈប់ស្ថាន ភាពនេះ។ លោក Tran Du Lịch សមាជិក​សភាទីក្រុងហូជីមិញបានស្នើរថា​រដ្ឋាភិបាលគួរកសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍វែងជាង។ ជាក់ស្ដែងគឺបង្កើតផែនការ សំរាប់ដំណាក់កាល២០១៤-២០១៥។         “ជាក់ស្ដែងគួរដាក់គោលដៅកំរិតកំណើនមធ្យមក្នុងរយៈពេល២ឆ្នាំប្រមាណ​ ៦% មិនត្រូវប្រញាប់ជំរុញតម្រូវការសរុបនិងទីផ្សារដោយគ្រប់វិធានការឡើយ។ សន្ទស្ស​ប្រើប្រាស់ក្នុងរយៈពេល២ឆ្នាំខាងមុខត្រូវខំប្រឹងប្រែងរារាំងនៅកំរិត ប្រមាណ៧%។ រដ្ឋាភិបាលបានស្នើរបង្កើនចំណាយហួសកំរិតថវិការរដ្ឋក្នុងរយៈ ពេល២ឆ្នាំ២០១៤-២០១៥ឡើងដល់៥,៣%នៃ GDP។ ត្រូវកំណត់ស្ថិរភាពម៉ាក្រូ សេដ្ឋកិច្ចនៅជាភារកិច្ច​ជួរមុខ​ពីឥឡូវដល់ឆ្នាំ២០១៥ដើម្បីប្រមូលផ្ដុំរៀបចំរចនា សម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ។”         ស្ដីពីបញ្ហារៀបចំរចនាសម្ព័ន្ធឡើងវិញ​ជាក់ស្ដែងនៅវិស័យសំខាន់ចំនួន៣​គឺវិនិយោគសាធារណៈ ប្រព័ន្ធធនាគារពាណិជ្ជកម្ម បណ្ដាអង្គការហិរញ្ញវត្ថុនិង​ ប្រព័ន្ធ​អង្គភាពអាជីវកម្មរដ្ឋ ទោះបីត្រូវបានរដ្ឋាភិបាលដំណើរការ ប៉ុន្តែតាមបណ្ដា​សមាជិកសមាជិការសភាថា​មិនទាន់ទទួលបានប្រសិទ្ធភាពដូចនឹងបំណងឡើយ។ លោក Truong Trong Nghia សមាជិកសភាទីក្រុងហូជីមិញបានស្នើរថា ​ត្រូវបង្កើត​គណៈកម្មាធិការជំនាញអំពីរៀបចំរចនាសម្ព័ន្ធឡើងវិញ។ រីឯលោក Dinh Xuan Thao សមាជិកសភាមណ្ឌលហាណូយបានស្នើររដ្ឋាភិបាលវិភាគធ្វើឲ្យច្បាស់លាស់និង​ដាក់ចេញដំណោះស្រាយយ៉ាងខ្លាំងក្លាជាច្រើនដើម្បីជំរុញវិនិយោគសាធារណៈ។ ក្នុងពេលនោះ នៅវិស័យអង្គភាពអាជីវកម្មរដ្ឋលោក Tran Du Lich សមាជិកសភា​ ទីក្រុងហូជីមិញ បន្តស្នើរប្រសិនបើរដ្ឋចង់ដំណើរការភាគហ៊ុនបនីយកម្ម អង្គភាព​អាជីវកម្មណាមិនត្រូវការកាន់ភាគហ៊ុននោះត្រូវយកទុននោះសំរាប់ការងារផ្សេង។         “យើងធ្វើភាគហ៊ុនបនីយកម្មក្រុមហ៊ុនកូនហើយប្រគល់ប្រាក់មកក្រុមហ៊ុន​ម្ដាយនោះគឺគ្មានប្រសិទ្ធភាពឡើយ។ តាមខ្ញុំថា សម្ព័ន្ធក្រុមហ៊ុនណារដ្ឋត្រូវកាន់​ ៥១%​នោះ ៤៩%នៅសេសសល់គឺលក់ទៅ។​បើមិនធ្វើដូច្នេះទេគឺប្រភពកំលាំងនេះ​នឹងខ្ជះខ្ជាយក្នុងពេលដែលយើងធ្វើមន្ទីពេទ្យ គំរោងការសាធារណៈនៅតែត្រូវខ្ចី​ ទុននោះ។”         ការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញក៏ត្រូវបានដំណើរការមាន​ ប្រព័ន្ធជាង។ លោក Tran Xuan Hoa សមាជិកសភាមណ្ឌល Quang Ninh បាន​ចាត់​ ទុកថា៖        “សេចក្តីសំរេចចិត្តសន្និបាតគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម លើកទី៣នីតិកាលទី១១អំពីរៀបចំរចនាសម្ព័ន្ធឡើងវិញគឺត្រឹមត្រូវទាំងស្រុង ប៉ុន្តែ​បណ្ដាដំណោះស្រាយជាបន្តដើម្បីអនុវត្តគឺមិនទាន់ព្រមៗគ្នា។”         អំពិការអនុវត្តផែនការ៥ឆ្នាំ(២០១១-២០១៥) រយៈពេលនៅសេសសល់គឺមិន​ ច្រើន ប៉ុន្តែតាមសមាជិកសភាជាច្រើនថា រដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ដល់​គុណភាពកំណើននិងស្ថិរភាពម៉ាក្រូគឺជួរមុខ។         រដ្ឋាភិបាលវៀតណាមខំប្រឹងប្រែងមានកំណើនសេដ្ឋកិច្ចជាមធ្យមប្រមាណ​៦%ក្នុងមួយឆ្នាំក្នុងរយៈពេល២ឆ្នាំ២០១៤-២០១៥។ បណ្ដាសំណើររបស់​សមាជិក​សមាជិការសភារួមជាមួយដំណោះស្រាយការគ្រប់គ្រងរបស់រដ្ឋាភិបាលនឹងរួម​ចំណែកជួយខឿនសេដ្ឋកិច្ចយកឡើងវិញល្បឿនកំណើនរឹងមាំជាងក្នុងរយៈពេល ខាងមុខ៕