ត្រៀមរៀបចំគ្រប់លក្ខខណ្ឌល្អបំផុតសម្រាប់ការបោះឆ្នោត
25/02/2026 11:25
(VOVWORLD) - នាថ្ងៃអាទិត្យ ទី១៥ ខែមីនា ខាងមុខនេះ អ្នកបោះឆ្នោតវៀតណាមនឹងបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១។ នេះគឺជាព្រឹត្តិការណ៍នយោបាយដ៏សែនសំខាន់របស់វៀតណាម និងជាទិវាបុណ្យដ៏ធំមួយរបស់ប្រជាជនទាំងមូល ដែលបង្ហាញពីសិទ្ធិធ្វើជាម្ចាស់ ក៏ដូចជាឆន្ទៈ និងសេចក្តីប្រាថ្នារបស់ប្រជាជនក្នុងការកសាងរដ្ឋនីតិរដ្ឋសង្គមនិយម របស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន។

បើប្រៀបធៀបទៅនឹងអាណត្តិមុនៗ ការបោះឆ្នោតលើកនេះប្រព្រឹត្តទៅក្នុងបរិបទដែលមានចំណុចថ្មីៗជាច្រើន ជាពិសេសក្រោយពីការបង្កើតអាជ្ញាធរមូលដ្ឋានពីរកម្រិត និងការរួមបញ្ចូលគ្នានៃអង្គភាពរដ្ឋបាល។ ប្រការនេះបានដាក់ចេញតម្រូវការខ្ពស់ជាងលើការងារបញ្ជាដឹកនាំ និងរៀបចំការអនុវត្ត។
TAG
VOV/VOVworld/វៀតណាម/បោះឆ្នោត/សមាជិកសភា/ក្រុមប្រឹក្សាប្រជាជន
Related








