VOV WorldVOV World
ឋានៈនិងកម្លាំងចលករថ្មីសម្រាប់ដំណើរការអភិវឌ្ឍន៍ថ្មីរបស់វៀតណាម
23/02/2026 09:10
(VOVWORLD) - លោកអគ្គលេខាបក្សតូ ឡឹម ទើបតែបានបញ្ចប់ដំណើរទស្សនកិច្ចការងារ ចូលរួមកិច្ចប្រជុំបើកនៃក្រុមប្រឹក្សាសន្តិភាព អំពីហ្គាហ្សា នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី (ថ្ងៃទី១៨-២០ ខែកុម្ភៈ ឆ្នាំ២០២៦) តាមការអញ្ជើញរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ប្រធានក្រុមប្រឹក្សាសន្តិភាពអំពីហ្គាហ្សា។ ការចូលរួមនៅកម្រិតខ្ពស់បំផុត បានបញ្ជាក់យ៉ាងច្បាស់ម្តងទៀតអំពីតួនាទី និងឋានៈកាន់តែសកម្ម និងវិជ្ជមានរបស់វៀតណាមនៅក្នុងបញ្ហាសកល ខណៈពេលដែលកំពុងធ្វើឱ្យភាពជាដៃគូយុទ្ធសាស្ត្រ ដ៏ទូលំទូលាយរវាងវៀតណាម និងសហរដ្ឋអាមេរិកកាន់ តែច្បាស់លាស់ ខណៈដែលវៀតណាមកំពុងឈានចូលដល់ដំណាក់កាលថ្មីនៃការអភិវឌ្ឍ ជាមួយនឹងសេចក្តីប្រាថ្នាសម្រាប់ការបង្កើនល្បឿន និងការទម្លុះទម្លាយ។
ឋានៈនិងកម្លាំងចលករថ្មីសម្រាប់ដំណើរការអភិវឌ្ឍន៍ថ្មីរបស់វៀតណាម
លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញចូលរួមកិច្ចប្រជុំបើកក្រុមប្រឹក្សាសន្តិភាពអំពីតំបន់ហ្គាហ្សា តាមការអញ្ជើញរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (រូបថត៖ TTXVN) ដំណើរទស្សនកិច្ចការងាររបស់លោកអគ្គលេខាបក្សតូ ឡឹម មិនត្រឹមតែជាសកម្មភាពការទូតកម្រិតខ្ពស់នៅដើមឆ្នាំនោះទេ ប៉ុន្តែក៏ជានិមិត្តរូបដ៏រស់រវើកនៃ “ឋានៈថ្មី” និងការបើក ចេញ "កម្លាំងចលករថ្មី" សម្រាប់ដំណើរអភិវឌ្ឍន៍របស់វៀតណាម នៅក្នុងយុគសម័យនៃការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ។
TAG
VOV/VOVworld/ឋានៈ/កម្លាំងចលករថ្មី/ដំណើរការ/អភិវឌ្ឍន៍ថ្មី/វៀតណាម

More