វៀតណាម-ចិនកសាងព្រំដែនសន្តិភាពនិងមិត្តភាព
18/03/2026 11:46
(VOVWORLD) - ទំនាក់ទំនងវៀតណាម-ចិន តាមបណ្តោយព្រំដែនគោក ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ត្រូវបានបន្តពង្រឹងក្នុងទិសដៅសន្តិភាព ស្ថិរភាព និងសហប្រតិបត្តិការ។ ដោយផ្អែកលើមូលដ្ឋាននៃឯកសារច្បាប់ និងយន្តការសហប្រតិបត្តិការជាក់ស្តែង ដូចជាកម្មវិធីជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែន ប្រទេសទាំងពីរកំពុងបង្កើនការសម្របសម្រួលក្នុងការគ្រប់គ្រង ការពារព្រំដែន លើកកម្ពស់ការអភិវឌ្ឍ និងតភ្ជាប់ប្រជាជននៅតំបន់ព្រំដែន ឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពយូរ អង្វែង។

ព្រំដែនវៀតណាម-ចិន លាតសន្ធឹងលើដីគោកនិងសមុទ្រ ក្នុងនោះព្រំដែនគោកមានប្រវែងប្រហែល ១៤៤៩ គីឡូម៉ែត្រ។ ខ្សែព្រំដែននេះមានអត្ថន័យដ៏សំខាន់ពិសេសទាក់ទងនឹងការពារជាតិ សន្តិសុខ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច និងការជួបប្រាស្រ័យរវាងប្រជាជននៃប្រទេសជិតខាងទាំងពីរផងដែរ។ ដូច្នេះ កិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រង ការពារព្រំដែន និងការអភិវឌ្ឍតំបន់ព្រំដែនគោករវាងប្រទេសទាំងពីរ ជានិច្ចកាលជាខ្លឹមសារដ៏សំខាន់មួយ។ កិច្ចពិភាក្សាការងាររវាងគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងការពារជាតិវៀតណាមនិងចិន។ (រូបថត៖ Le Phuong/VOV5)
TAG
VOV/VOVworld/វៀតណាម/ចិន/ជួបប្រាស្រ័យ/មិត្តភាព/ការពារជាតិ/ព្រំដែន
Related








