វៀតណាម-ជប៉ុន ៤០ឆ្នាំកំណាត់ផ្លូវសហប្រតិបត្តិការមានប្រសិទ្ធភាព។
20/09/2013 10:46
Vovworld-មុននេះ៤០ឆ្នាំ នាថ្ងៃទី២១កញ្ញាឆ្នាំ១៩៧៣ វៀតណាមនិងជប៉ុនបានបង្កើតទំនាក់ទំនងការទូតជា ផ្លូវការ។ ក្នុងអំឡុង៤០ឆ្នាំនោះ ទំនាក់ទំនងរវាងប្រទេស ទាំងពីរបានអភិវឌ្ឍន៍ដោយឥតឈប់ឈរហើយវៀត ណាមជាមួយជប៉ុនបានក្លាយទៅជាដៃគូសំខាន់របស់គ្នាលើគ្រប់វិស័យ។ ក្នុង ឱកាសរំលឹកខួបលើកទី៤០នាំទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង ពីរ រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានមានការផ្លាស់ប្តូរ មតិជាមួយអ្នកយកព័ត៌មានអំពីកំណាត់ផ្លូវសហប្រតិបត្តិការក្នុងរយៈពេល៤០ ឆ្នាំកន្លងមក ក៏ដូចជាយថាទស្សសហប្រតិបត្តិការរវាងវៀតណាមនិងជប៉ុននា ពេលខាងមុខ។

រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh (VOV) Vovworld-តាមលោករដ្ឋមន្ត្រី Pham Binh Minh ថាក្រោយរយៈពេល៤០ឆ្នាំ គិតតាំងពីពេលបង្កើតទំនាក់ទំនងការទូតនាខែកញ្ញាឆ្នាំ១៩៧៣មក ទំនាក់ទំនង វៀតណាម-ជប៉ុនកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ វៀតណាម និងជប៉ុនបានក្លាយទៅជាដៃគូកាន់តែសំខាន់របស់គ្នាលើវិស័យទាំងអស់ តាំងពីនយោបាយការទូតសេដ្ឋកិច្ចពាណិជ្ជកម្មដល់ការជួបប្រាស្រ័យប្រជាជនជាដើម។ កាលពីឆ្នាំ២០០៩មក ប្រទេសទាំងពីរបានឯកភាពលើកកំរិតទំនាក់ទំនងឡើង ដៃគូយុទ្ធសាស្ត្រដើម្បីសន្តិភាពស្ថិរភាពនៅទ្វីបអាស៊ី។ រដ្ឋមន្ត្រីPham Binh Minh បានលើកច្បាស់ថា៖ “ថ្នាក់ដឹកជាន់ខ្ពស់នៃប្រទេសទាំងពីរបានរក្សាជាប្រចាំរាល់ដំណើរទស្សនកិច្ច ជំនួបសន្ទនា រួមចំណែកពង្រឹងទំនុកទុកចិត្តនយោបាយរវាងប្រទេសទាំងពីរនិង នាំចេញការបញ្ជាណែនាំអំពីទិសដៅសហប្រតិបត្តិការវៀតណាម-ជប៉ុន។ បណ្ដា យន្តការសន្ទនាលើវិស័យសហប្រតិបត្តិការជាក់ស្ដែងដែលបានបង្កើត កិច្ច សហប្រតិបត្តិការរវាងក្រសួងផ្នែកកាន់តែបានបើកទូលាយមានប្រសិទ្ធភាពជាក់ស្ដែងពីមួយថ្ងៃទៅមួយថ្ងៃ។ ភាគីទាំងពីរក៏បានសកម្មសហការនៅបណ្ដាវេទិការអន្តរជាតិនិងដំបន់ផងដែរ។” លោករដ្ឋមន្ត្រី Pham Binh Minh បានសង្កត់ធ្ងន់ថា ដោយសារទំនាក់ទំនង នយោបាយដ៏ល្អប្រសើរនោះ បានបង្កើតសន្ទុះសមរាប់កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចរវាងប្រទេសទាំងពីរបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ នាបច្ចុប្បន្ន ជប៉ុនជា ដៃគូសំខាន់ជួរមុខរបស់វៀតណាម ជាវិនិយោគិនធំបំផុត ទន្ទឹមនឹងនោះជា ប្រទេសផដល់ជំនួយអភិវឌ្ឍន៍ជាផ្លូវការ ODA ច្រើនបំផុតសំរាប់វៀតណាម។ គិតតាំងពីពេលបន្តផ្ដល់ ODA នាឆ្នាំ១៩៩២មក ជប៉ុនបានលៃទុកឲ្យវៀតណាម ចំនួនទុន ODA ប្រមាណ២១ពាន់លានដុល្លារអាមេរិក ស្រូបយក៣០%នៃកិច្ច សន្យាផ្ដល់ទុន ODA សំរាប់វៀតណាមរបស់សហគមន៍អន្តរជាតិ។ លើវិស័យ ពាណិជ្ជកម្ម ជប៉ុនជាដៃគូទ្វេភាគីធំទី៣របស់វៀតណាមជាមួយតំលៃប្រាក់ ពាណិជ្ជកម្មទទួលបាន២៤ពាន់៧រយលានដុល្លារអាមេរិកនាឆ្នាំ២០១២។ កិច្ច សហប្រតិបត្តិការក្នុងវិស័យអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វប្បធម៌ កីឡា ជំនួប ប្រាស្រ័យរវាងតំបន់ផ្សេងៗក៏បានប្រព្រឹត្តទៅដ៏មហោឡារឹក។ ឆ្នាំ ២០១២ បាន មានជនជប៉ុនចំនួន៦០០ពាន់នាក់បានមកទស្សនាវៀតណាម និងនាបច្ចុប្បន្ន មានសិក្ខាកាម និស្សិតនិងពលករវៀតណាមចំនួនជាង២០ពាន់នៅជប៉ុន។ នេះ គឺជាលទ្ធផលនៃការខំប្រឹងប្រែងមិនចេះហត់នឿយរបស់រដ្ឋាភិបាលនិងប្រជាជន នៃប្រទេសទាំងពីរ សំដៅពូនជ្រុំសំរាប់ការអភិវឌ្ឍន៍ទំនាក់ទំនងនៃប្រទេសទាំង ពីរ។រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានអះអាង ថា÷ “ ខ្ញុំចាត់ទុកថា÷ ទំនាក់ទំនងវៀតណាម-ជប៉ុន កំពុងស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ទ្រព្យសម្បាត្តិរួមដ៏ថ្លៃថ្នូររបស់ប្រទេសទាំងពីរ នោះគឺទំនុក ទុកចិត្តគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ” តាមលោករដ្ឋមន្ត្រី Pham Binh Minh ថា÷ ទំនាក់ទំនងវៀតណាម-ជប៉ុនមិន គ្រាន់តែទើបនឹងបានចាប់ផ្តើមពី៤០ឆ្នាំមុននេះទេ តែតាមស្ថានភាពជាក់ស្ដែង ប្រជាជនវៀតណាមនិងជប៉ុនបានមានទំនាក់ទំនងតាំងពីយូរណាស់មកហើយ។ មុននេះ ជាង៤០០ឆ្នាំ បណ្ដាអាជីវករជប៉ុនបានមកដល់ភាកខាងជើងនិងភាគ កណ្ដាលវៀតណាមដើម្បីមកជួញដូរទំនិញហើយ ទីកន្លែងនេះបច្ចុប្បន្ន នៅមាន ស្លាកស្នាមនៃការផ្លាស់ប្តូរវប្បធម៌ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ នាសព្វថ្ងៃ រួមជាមួយបណ្ដាកាណាល់សហប្រតិបត្តិការរវាងរដ្ឋសភា រដ្ឋាភិបាល គឺកិច្ច សហប្រតិបត្តិការ ជួបប្រាស្រ័យរវាងបណ្ដាតំបន់ អង្គការមិត្តភាពរវាងប្រជាជននៃ ប្រទេសទាំងពីរបានជំរុញទំនាក់ទំនងរវាងវៀតណាមនិងជប៉ុនអភិវឌ្ឍន៍ខ្លាំងក្លា និងស៊ីជំរៅជាង ប្រសិទ្ធិភាពជាង ពីមួយថ្ងៃទៅមួយថ្ងៃ។ “ទំនាក់ទំនងរវាងប្រជាជនបានដើរតួនាទីដ៏សែនសំខាន់ ដើម្បីពង្រឹងនិងពង្រីកចំណងសាមគ្គីភាព មិត្តភាព និងការអភិវឌ្ឍន៍ទំនាក់ទំនងយុទ្ធសាស្ត្ររវាងវៀតណាមនិងជប៉ុនប្រកបដោយចីរភាព។ ផ្ទុយទៅវិញ ការខំប្រឹងប្រែងរបស់ រដ្ឋាភិបាលនៃភាគីទាំងពីរ បានបង្កើរបរិយាកាសកាន់តែងាយស្រួលជាងដើម្បីបង្កើនការផ្លាស់ប្តូរ ស្វែងយក់គ្នាទៅវិញទៅមក រវាងប្រជាជននៃប្រទេសទាំងពីរ។ខ្ញុំជឿជាក់ថា÷ជាមួយការទំនុកទុកចិត្ត និងមនោសញ្ជេតនាជិតស្និទ្ធរវាងប្រជាជន នៃប្រទេសទាំងពីរ គឺទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ជប៉ុននឹងបន្តអភិវឌ្ឍន៍យ៉ាងចីរភាពដែរ។” ដោយឈរលើគ្រឹះដ្ឋានទំនាក់ទំនងដ៏ល្អប្រសើរ ក្នុងរយះពេល៤០ឆ្នាំកន្លងទៅ លោករដ្ឋមន្ត្រី Pham Binh Minh បានជឿជាក់ថា÷ទំនាក់ទំនងរវាងប្រទេសទាំងពីរ វៀតណាមនិងជប៉ុននឹងបន្តអភិវឌ្ឍន៍យ៉ងខ្លាំងក្លាជាង ក្នុងរយះពេលខាងមុខនេះ៕
Related








