VOV WorldVOV World
វៀតណាម-ជប៉ុនរួមសហប្រតិបត្តិការរួមអភិវឌ្ឍន៍
12/12/2013 08:33
Vovworld-បន្តការអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការ ដ៏ល្អប្រសើររវាង​វៀត​ណាមនិងជប៉ុន នាថ្ងៃទី១២ធ្នូ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បាន ចាប់ផ្ដើមសកម្មភាពដំបូងក្នុងដំណើរទស្សនកិច្ចជាផ្លូវការ នៅ​ជប៉ុនតាមសេចក្តីអញ្ចើញរបស់នាយករដ្ឋមន្ត្រី Shinzo Abe។ ក្នុងក្របខ័ណ្ឌនៃ​ ដំណើរ​ទស្សនកិច្ចដែលពន្យាពេលដល់ថ្ងៃទី១៥ធ្នូ​នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung ក៏បានចូលរួមសន្និសីទជាន់ខ្ពស់រំលឹកខួបលើកទី៤០នៃទិវាបង្កើតទំនាក់​ ទំនង​សន្ទនាអាស៊ាន-ជប៉ុន សន្និសីទជាន់ខ្ពស់មេគង្គ-ជប៉ុនលើកទី៥នៅទីក្រុង​តូក្យូ។
វៀតណាម-ជប៉ុនរួមសហប្រតិបត្តិការរួមអភិវឌ្ឍន៍
នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមនាខែមករាឆ្នាំ២០១៣ (VOV)         Vovworld-ក្នុងអំឡុង៤០ឆ្នាំកន្លងមកតាំងពីពេលបង្កើតទំនាក់ទំនងការទូតនា ខែកញ្ញា​ឆ្នាំ​១៩៧៣ ទំនាក់ទំនងវៀតណាម-ជប៉ុនកំពុងស្ថិតក្នុងដំណាក់កាល អភិវឌ្ឍន៍​យ៉ាង​ខ្លាំងក្លា។ ទ្រពសម្បត្តិដ៏មានតំលៃនៃប្រទេសទាំងពីរគឺជាទំនុកទុក ចិត្តគ្នាទៅ​វិញទៅមកនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ តាមរយៈការដែល​ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយការឯកភាពខ្ពស់​របស់ថ្នាក់ដឹកនាំនិងការគាំទ្រដ៏ទូលាយរបស់ប្រជាជននៃប្រទេសទាំងពីរ។