វៀតណាម-រុស្ស៊ីជំរុញទំនាក់ទំនងដៃគូយុទ្ឋសាស្រ្ត។
26/07/2012 07:48
តាមសេចក្តីអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin ថ្ងៃទី២៦កក្កដាប្រធានរដ្ឋវៀតណាម Truong Tan Sang និង គណះប្រតិភូជាន់ខ្ពស់វៀតណាមចាប់ដំណើរទស្សនកិច្ចជាផ្លូការនៅ សហព័ន្ឋរុស្ស៊ីក្នុងរយះពេល៥ថ្ងៃ។នេះជាដំណើរទស្សនកិច្ចទ្វីបអឺរ៉ុប ជាលើកដំបូងរបស់លោក Truong Tan Sang ក្នុងថានះថ្មី និងជាប្រមុខ រដ្ឋដំបូងនៅទ្វីបអាស៊ីទៅទស្សនកិច្ចសហព័ន្ឋរុស្ស៊ីតាំងពីពេលលោក Vladimir Putin ជាប់ឆ្នោតជាប្រធានាធិបតីរុស្ស៊ីមក។

Image: Internet Vovworld-តាំងពីពេលប្រទេសទាំង២បង្កើតទំនាក់ទំនងការទូតនាថ្ងៃទី៣០មករា ១៩៥០មកទំនាក់ទំនងវៀតណាម-រុស្ស៊ីពង្រឹងនិងពង្រីកយ៉ាងខ្លាំងក្លាពី១ថ្ងៃទៅ ១ថ្ងៃ។នាខែមិថុនា១៩៩៤ ប្រទេសទាំង២បានចុះហត្ថលេខាលើសន្ឋសញ្ញាស្តីពី គោលការណ៍សារវន្តនៃទំនាក់ទំនងមិត្តភាព។ក្នុងដំណើរទស្សនកិច្ចវៀតណាម របស់ ប្រធានាធិបតីរុស្ស៊ី Vladimir Putin នាខែមិនា២០០១ ប្រទេសទាំង២បាន បង្កើតទំនាក់ទំនងដែគូយុទ្ឋសាស្រ្ត ដាក់គ្រឹះស្ថានអោយទំនាក់ទំនងក្នុងដំណាក់- កាលអភិវឌ្ឍន៍ថ្មី។ កំណត់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាបញ្ហាស្នូលក្នុងទំនាក់ទំនងនសប្រទេស ទាំង២ កាលពីឆ្នាំ២០០៧ភាគីទាំង២បានសហការចងក្រង់និងឯកភាពតារាងរាល់ ភារកិច្ចអាទិភាពដើម្បីជំរុញទំនាក់ទំនង ដែគូយុទ្ឋសាស្រ្ត។ដោយហេតុនេះតំលៃប្រាក់ ពាណិជ្ជកម្មទ្វេភាគីបានកើនពី១ពាន់៩រយ៨០លានដុល្លារអាមេរិកនាឆ្នាំ២០១១ឡើង ជិត១ ពាន់លានដុល្លារអាមេរិក្នុងឆមាស២០១២នេះ។តាមគំរោងតំលៃប្រាក់នាំចេញ នាំចូលរវាងប្រទេសទាំង២អាចទទួល៣ពាន់លានដុល្លារអាមេរិក្នុងឆ្នាំ២០១២។ភាគី ទាំង២បានខំប្រឹងប្រែងនាំតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើង៥ពាន់លានដុល្លារនា ឆ្នាំ២០១៣។ក្រៅពីបណ្តាមុខទំនិញប្រពៃណីទំនាក់ទំនងពាណិជ្ជកម្មវៀតណាមរុស្ស៊ី និងមានភាពងាយស្រួលពេលដែលរុស្ស៊ីទើបនឹងបានក្លាយទៅជាសមាជិកពេញសិទ្ឋិ អង្គការពាណិជ្ជកម្មពិភពលោក។ ស្តីពីកិច្ចសហប្រតិបត្តិការវៀតណាមរុស្ស៊ីឯកអគ្គរដ្ឋទូតរស្ស៊ីបរចាំនៅវៀតណាមAndrey Kovtun ចាត់ទុកថា ” រុស្ស៊ីនិងវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហ- ប្រតិបត្តិការជាច្រើន។ក្នុងឆ្នាំ២០១២នេះ ភាគីទាំង២កំពុងអនុវត្តបណ្តាកិច្ចព្រមព្រៀង នេះ។នាពេលកន្លងទៅយើង អនុវត្តបានគំរោងការជាច្រើនដែលទាក់ទិនដល់រោងចក្រ អគ្គិសនីនុយក្លេអ៊រនៅវៀតណាមប្រកបដោយជោគជ័យ“។ ស្ស៊ីនិងវៀតណាមសហប្រតិបត្តិការសាងសង់រោងចក្រអគ្គិសនីនុយក្លេអ៊រ(Internet). ពាណិជ្ជកម្មសេរីរវាងបណ្តាប្រទេសក្នុងសំព័ន្ធភាពរដ្ឋាករត្រីភាគី។ពិសេសគឺ ឆ្នាំ២០១២ នេះរុស្ស៊ីទទួលរ៉ាប់រងដំណែងជាប្រធាន APECកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី វៀតណាម នឹងបណ្តាប្រទេសចូលរួមសំព័ន្ធភាពរដ្ឋាករនឹងរួមចំណែកជួយសម្រួលដល់ទំរង់បែបបទ ពាណិជ្ជកម្មរវាងប្រទេសទាំង២ការបណ្តុះបណ្តាលប្រភពធនធានមនុស្សក៏ជាប្រៀបខ្លាំង ១ក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ដែរ។ក្នុងឆ្នាំនេះរុស្ស៊ីផ្តល់អាហារូបករថ្នាក់ ឧត្តមសឹក្សា នឹងក្រោយឧត្តមសឹក្សាចំនួន៥០០នាក់ដល់វៀតណាម។នាសព្វថ្ងៃ មាន និសិត្សវៀតណាមប្រមាណ ជាង ៥០០០នាក់ កំពុងតាមសឹក្សានៅរុស្ស៊ី។ ការជួបប្រា- ស្រ័យវប្បធម៏ការផ្សព្វផ្សាយរូបភាពរបស់ប្រទេសនិមួយៗក៏ត្រូវបានសមាគមមិត្តភាពនឹង ស្ថប័ន្ធមានសមត្ថភាពរបស់ប្រទេសទាំង២អនុវត្តជាប្រចាំដែរ។បងស្រី Nguyen Thi Mai តំណាងក្រុមហ៊ុនទេសចរ AMITOR នៅម៉ូស្កូវបានឲ្យដឹងយ៉ាងដូច្នេះក្នុងរយះពេលថ្មីៗនេះ វៀតណាមក្លាយទៅជាទីមកដល់គួរឲ្យទាក់ទាញទឹកចិត្តនឹងចាប់អារម្មណ៏ចំពោះភ្ញៀវទេស ចររុស្ស៊ី។បណ្តាក្រុមហ៊ុនទេសចរយើងខ្ញុំខិតខំផ្សព្វផ្សាយរូបភាពទឹកដីមនុស្សវៀតណាម ក្នុងបំណងថា៖កាន់តែមានមនុស្សជាច្រើនស្គាល់ដល់វៀតណាមនឹងមកទេសចរនៅវៀត ណាមជាងទៀត។ តាមគំរោង ក្នុងដំណើរទស្សនកិច្ចនៅរុស្ស៊ីលើកនេះរបស់ប្រធានរដ្ឋTruong Tan sang ភាគី ទាំង២និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីជាច្រើន។ដំណើរ ទស្សនកិច្ចនៅរុស្ស៊ីលើកនេះរបស់ប្រធានរដ្ឋវៀតណាមអះអាងជាថ្មីម្តងទៀតនូវគោល នយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាម នោះគឺគោរពទំនាក់ទំនងប្រពៃណីនឹង បង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្រ្តវៀតណាមសហព័ន្ធរុស្ស៊ីឲ្យខ្លាំងក្លាថែមទៀត៕
Related








