វៀតណាម-ដាណឺម៉ាកឆ្ពោះទៅទំនាក់ទំនងសហប្រតិបត្តិការចីរភាព
18/09/2013 11:03
Vovworld-ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងលោកជំទាវរួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀត ណាមនាថ្ងៃទី១៨កញ្ញាបានចាប់ផ្ដើមដំណើរ ទស្សន កិច្ចថ្នាក់រដ្ឋនៅព្រះរាជាណាចក្រដាណឺម៉ាកក្នុងរយៈ ពេល៣ថ្ងៃតាមសេចក្តីអញ្ជើញរបស់ព្រះមហាក្សត្រយានី Margrethe ទី២។ ក្នុងឱកាសដំណើរទស្សនកិច្ចលើកនេះ អ្នកនិពន្ធនៃវិទ្យុសម្លេងវៀតណាម សូមរំលឹកឡើងវិញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក និងយថាទស្សសហប្រតិបត្តិការបានបើកចេញក្រោយនឹងដំណើរទស្សនកិច្ច លើកនេះ។

វៀតណាម-ដាណឺម៉ាកឆ្ពោះទៅទំនាក់ទំនងសហប្រតិបត្តិការចីរភាព (chaobuoisang.vn) Vovworld-ស្ថិតនៅភាគខាងជើងទ្វីបអឺរ៉ុប ដាណឺម៉ាកជាប្រទេសលោកខាងលិចមួយក្នុងចំណោមប្រទេសលោកខាងលិចដំបូងដែលបង្កើតទំនាក់ទំនង ការទូតជាមួយវៀតណាម(នាថ្ងៃទី២៥វិច្ឆិកាឆ្នាំ១៩៧១)។ ដាណឺម៉ាកក៏ជាប្រទេស មានចលនាប្រជាជនគាំទ្រយ៉ាងខ្លាំងក្លាការតស៊ូប្រឆាំងចក្រពត្តិអាមេរិកសង្គ្រោះ ជាតិរបស់ប្រជាជនវៀតណាម។ គិតតាំងពីពេលបង្កើតទំនាក់ទំនងការទូតមក ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការប្រពៃណីវៀតណាម-ដាណឺម៉ាក បានអភិវឌ្ឍន៍ដ៏ល្អប្រសើរ។ ប្រទេសទាំងពីរជានិច្ចកាលផ្លាស់ប្តូរគណៈប្រតិភូ ជាន់ខ្ពស់។ ក្នុងដំណើរទស្សនកិច្ចនៅដាណឺម៉ាករបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung នាខែកញ្ញាឆ្នាំ២០០៩ ប្រទេសទាំងពីរបានឯកភាពបង្កើត ទំនាក់ទំនងដៃគូដើម្បីការអភិវឌ្ឍន៍ដោយឈរលើមូលដ្ឋានសមភាព ស្ថិរភាពយូរ អង្វែងនិងមានផលប្រយោជន៍ដូចគ្នា។ ក្នុងឱកាសដំណើរបំពេញទស្សនកិច្ច របស់ព្រះរាជ្យទាយាទដាណឺម៉ាក Frederik (ខែវិច្ឆិកាឆ្នាំ២០១១) ប្រទេសទាំងពីរ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្ដីអំពីការបង្កើតទំនាក់ទំនង “ដៃគូ យុទ្ធសាស្ត្រក្នុងវិស័យបំរែបំរួលអាកាសធាតុ ថាមពល បរិស្ថាននិងកំណើន បៃតង”។ ដាណឺម៉ាកជាប្រទេសមួយក្នុងចំណោមប្រទេសភាគខាងជើងទ្វីបអឺរ៉ុបដែលឆាប់វិនិយោគចូលមកវៀតណាម។ គិតមកដល់ខែឧសភាឆ្នាំ២០១៣ ដាណឺម៉ាកបានមានគំរោងការចំនួន១០៦នៅមានសុពលភាពដោយចំនួនទុន ចុះបញ្ជីឡើងដល់៦៧៤លានដុល្លារអាមេរិក ឈរលំដាប់ថ្នាក់ទី២៥ក្នុងចំណោម ប្រទេសនិងដំបន់ដែនដីចំនួន១០០វិនិយោគចូលមកវៀតណាម។ ដាណឺម៉ាក ក៏ជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងទីដែលផ្ដល់ជំនួយអភិវឌ្ឍន៍ សំរាប់វៀតណាមហើយនាបច្ចុប្បន្ននៅក្នុងចំណោមប្រទេសផ្ដល់ជំនួយ ODA ឥតសំណងច្រើនបំផុតសំរាប់វៀតណាម។ គិតតាំងពីឆ្នាំ១៩៧១មក ដាណឺម៉ាក បានផ្ដល់ទុន ODA ជិត១ពាន់២រយលានដុល្លារអាមេរិកសំរាប់វៀតណាម។ នាបច្ចុប្បន្ន វៀតណាមជាប្រទេសតែមួយគត់នៅទ្វីបអាស៊ីត្រូវបានដាណឺម៉ាក អនុវត្តកម្មវិធីស្រាវជ្រាវទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ ទន្ទឹមនឹងការ ជួយឧបត្ថម្ភប្រភពទុន ដាណឺម៉ាកក៏ផ្ទេរប្រគល់បច្ចេកវិទ្យាសំរាប់វៀតណាម ក្នុងបណ្ដាវិស័យផ្គត់ផ្គងទឹកស្អាតដោះស្រាយបំពុលបរិស្ថាន។ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្មនិងវិនិយោគដាណឺម៉ាក Pia Olsen Dyhr ក្នុងដំណើរទស្សនកិច្ចនៅ វៀតណាមនាពេលថ្មីៗនេះបានសង្កត់ធ្ងន់ថា៖ “ការផ្ទេរប្រគល់បច្ចេកវិទ្យាគ្រប់គ្រងដោះស្រាយបរិស្ថានសំរាប់វៀតណាម ដើរទន្ទឹមនឹងយុទ្ធសាស្ត្រកំណើនបៃតងរបស់រដ្ឋាភិបាលដាណឺម៉ាកចំពោះវៀត ណាម។ ខ្ញុំជឿជាក់ថា ការអភិវឌ្ឍន៍នេះមិនត្រឹមតែជួយឲ្យយើងដោះស្រាយ បញ្ហានាបច្ចុប្បន្ននៅវៀតណាមប៉ុណ្ណោះទេថែមទាំងជួយឲ្យយើងប្រឈមមុខ នឹងបញ្ហារីងស្ងួតធនធានលើពិភពលោកទៀតផង តាមរយៈនោះនាំមកកំណើន ចីរភាពនៅប្រទេសទាំងពីរដាណឺម៉ាកនិងវៀតណាម។” ក្នុងដំណាក់កាលថ្មី ខណៈដែលសេដ្ឋកិច្ចពិភពលោកមានការផ្លាស់ប្តូរជា ច្រើន វៀតណាមនិងដាណឺម៉ាកកំពុងមានឱកាសថ្មីជាច្រើនដើម្បីជំរុញកិច្ច សហប្រតិបត្តិការ។ ឯកអគ្គរដ្ឋទូតដាណឺម៉ាកប្រចាំនៅវៀតណាមJohn Nielsen បានចាត់ទុកថា ប្រទេសទាំងពីរ ពិសេសគឺសហគមន៍អង្គភាពអាជីវកម្មត្រូវធ្វើអាជីវកម្មរាល់សក្ដានុភាពឧត្តមភាពរបស់ភាគីនីមួយៗដើម្បីកិច្ចសហប្រតិប ត្តិការនាំមកផលប្រយោជន៍ខ្ពស់បំផុត រួមចំណែកជាក់ស្ដែងបនីយកម្មទំនាក់ ទំនងដៃគូវៀតណាម-ដាណឺម៉ាក។ “សក្ដានុភាពសហប្រតិបត្តិការរវាងបណ្ដាអង្គភាពអាជីវកម្មវៀតណាមនិងដាណឺម៉ាកគឺធំធេងណាស់។ បើប្រៀបនឹងប្រទេសផ្សេងៗក្នុងដំបន់ វៀតណាម មានឧត្តមភាពប្រគួតប្រជែងដូចជាទីផ្សារពលកម្មដ៏សម្បូរតំលៃបលកម្មទាប។ វៀតណាមត្រូវប្រមូលផ្ដុំបង្កើតទំនាក់ទំនងដៃគូជាមួយអង្គភាពអាជីវកម្ម ដាណឺម៉ាក។” បណ្ដាគ្រឹះដ្ឋាននៃទំនាក់ទំនងដ៏ល្អប្រសើរនាពេលកន្លងមករវាងវៀតណាម និងដាណឺម៉ាកពិតប្រាកដជាលក្ខណៈងាយស្រួលដើម្បីប្រទេសទាំងពីរផ្លាស់ប្តូរ ស្វែងរកវិធានការជំរុញទំនាក់ទំនងឡើងកំពស់ថ្មីតាមរយៈដំណើរទស្សនកិច្ចលើកនេះរបស់ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang។ ចំពោះវៀតណាម ដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រដាណឺម់ាករបស់ប្រធានរដ្ឋTruong Tan Sang មិនត្រឹមតែគឺសំដៅពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យជាមួយព្រះរាជាណាចក្រដាណឺម៉ាកប៉ុណ្ណោះ ទេ ថែមទាំងបន្តអនុវត្តគោលមាគ៌ាកិច្ចការបរទេសឯករាជ្យម្ចាស់ការ ពហុបែបបនីយកម្មបណ្ដាទំនាក់ទំនងអន្តរជាតិលើកកំពស់តួនាតីនិង កិត្យានុភាពរបស់វៀតណាមនៅទ្វីបអឺរ៉ុបនិងលើពិភពលោក៕
Related








