VOV WorldVOV World
វៀតណាមលើកទឹកចិត្តប្រជាជនច្នៃប្រឌិតវិទ្យាសាស្រ្តបច្ចេកវិទ្យា
13/05/2015 08:43
(VOVworld)-រដ្ឋាភិបាលវៀតណាមនឹងបង្កលក្ខណៈ ងាយស្រួលថែមទៀត សម្រាប់ការស្រាវជ្រាវអនុវត្ត វិទ្យាសាស្រ្តបច្ចេកវិទ្យាចូលក្នុងការបង្កបង្កើនផល ក៏ដូចជាការស្រាវជ្រាវ ច្នៃប្រឌិតវិទ្យាសាស្រ្តបច្ចេកវិទ្យារបស់ប្រជាជន។
(VOVworld)-រដ្ឋាភិបាលវៀតណាមនឹងបង្កលក្ខណៈងាយស្រួលថែមទៀត សម្រាប់ ការស្រាវជ្រាវអនុវត្តវិទ្យាសាស្រ្តបច្ចេកវិទ្យាចូលក្នុងការបង្កបង្កើនផល ក៏ដូចជាការ ស្រាវជ្រាវ ច្នៃប្រឌិតវិទ្យាសាស្រ្តបច្ចេកវិទ្យារបស់ប្រជាជន។ នេះជា ការអះអាង របស់លោកនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម Nguyen Tan Dung នៅក្នុងសន្និសីទ ជាមួយបណ្តាអ្នកចៃប្រឌិតឆ្នើមមិនជំនាញឆ្នាំ២០១៥ ដោយក្រសួងវិទ្យាសា ស្រ្តនិង បច្ចេកវិទ្យារៀបចំឡើងនៅទីក្រុងហាណូយ (វៀតណាម) នាថ្ងៃទី១២ ឧសភា។ លោក Nguyen Tan Dung ថ្លែងមតិក្នុងជំនួបជាមួយបណ្តាអ្នកច្នៃប្រឌិត ឆ្នើម២០១៥ (រូបថតៈ vov)         ជំនួបរវាងប្រមុខរដ្ឋាភិបាលវៀតណាមជាមួយអ្នកចៃប្រឌិតឆ្នើមឆ្នាំ២០១៥ចំនួន ៦៣នាក់ គឺព្រឹត្តិការណ៍១ក្នុងចំណោមព្រឹត្តិការណ៍ ដែលបានរៀបចំឡើងក្នុងឱកាស រំលឹកខួប ទិវាវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាវៀតណាមថ្ងៃទី១៨ឧសភា។ ជំនួបនេះសឲ្យ ឃើញ ការយកចិត្តទុកដាក់របស់បក្ស រដ្ឋ ចំពោះវិស័យវិទ្យាសាស្រ្តបច្ចេកវិទ្យា និយាយរួម និងការច្នៃប្រឌិតរបស់ប្រជាជន និយាយដោយឡែក ក្នុងកិច្ចការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។