VOV WorldVOV World
វៀតណាមនិងអនុសញ្ញាច្បាប់សមុទ្រឆ្នាំ២០១២
02/09/2012 17:00
(VOVWorld)-ឆ្នាំ២០១២នេះ អ.ស.បនិងបណ្តាប្រទេស ជាសមាជិករំលឹកខួប អនុស្សាវរីយ៌លើកទី៣០ ទិវាអនុ សញ្ញាច្បាប់ សមុទ្រឆ្នាំ១៩៨២របស់អ.ស.ប (UNCLOS 1982)បានចាប់បដិសន្ធិ។ចាប់តាំងពីពេលនោះមក UNCLOS 1982បានសុក្រិដ្ឋដោយឥតឈប់ឈរឲ្យសមស្របនឹងការពិតជាក់ស្តែង។
វៀតណាមនិងអនុសញ្ញាច្បាប់សមុទ្រឆ្នាំ២០១២
(VOVWorld)-ឆ្នាំ២០១២នេះ អ.ស.បនិងបណ្តាប្រទេសជាសមាជិករំលឹកខួប អនុស្សាវរីយ៌លើកទី៣០ ទិវាអនុសញ្ញាច្បាប់សមុទ្រឆ្នាំ១៩៨២របស់អ.ស.ប (UNCLOS 1982)បានចាប់បដិសន្ធិ។ចាប់តាំងពីពេលនោះមក UNCLOS1982​បានសុក្រិដ្ឋដោយឥតឈប់ឈរឲ្យសមស្របនឹងការពិតជាក់ស្តែង។ ក្នុងកាលៈ ទេ​សៈដែលមនុស្សលោកកាន់តែឈានទៅមហាសារគតំរូវការធ្វើ​អាជីវកម្មផល ប្រយោជន៌​ពីធនធានសមុទ្រកាន់តែចាំបាច់ ជំលោះកើតមានឡើងជាប្រការដែល មិន​អាចជៀសវាងបានឡើយ។ ដូច្នេះ UNCLOS 1982 ក្លាយទៅជា ឯកសារគតិ យុត្តិសំខាន់ និងត្រូវបានចាត់ទុកជា ធម្មនុញរបស់ពិភពលោកស្តី អំពីសមុទ្រនិង មហាសាគរ។ ចំពោះវៀតណាម ចាប់តាំងពីអនុម័តជាឯកច័ន្ទ ឬក្នុងដំណាក់កាល ចូលរួម​អនុសញ្ញានេះ វៀតណាមជានិច្ចកាលមានទស្សនៈ មុនក៏ដូចជាក្រោយគឺ គោរព និងអនុវត្តតាមស្មារតីរបស់អនុ សញ្ញា ក្នុងការដោះស្រាយរាល់ជំលោះលើ សមុទ្រ។ បទសរសេររបស់អ្នកនិពន្ធនៃវិទ្យុសម្លេងវៀត ណាម Anh Huyen ក្រោម ចំណងជើងថា “វៀតណាមនិងអនុសញ្ញាច្បាប់ សមុទ្រឆ្នាំ២០១២” បាននិយាយអំពី​ខ្លឹមសារនេះ។ វៀតណាមនិងអនុសញ្ញាច្បាប់ សមុទ្រឆ្នាំ២០១២(http://baobinhduong.org.vn/)         អនុសញ្ញាច្បាប់សមុទ្រឆ្នាំ២០១២ដោយមានមាត្រាចំនួន៣២០និងឧបសម្ព័ន្ធ ចំនួន៩​ដែលកំណត់យ៉ាងគ្រប់គ្រាន់នូវកតិយុត្តរបស់បណ្តាដំបន់សមុទ្រ ចំណុះអធិប​តេយ្យភាពនិងសិទ្ធអធិបតេយ្យភាពរបស់ប្រទេសឆ្នេរសមុទ្រ ក៏ដូចជាគតិយុត្ត​របស់​តំបន់សមុទ្រអន្តរជាតិនិងបាតសមុទ្រអន្តរជាតិ។ ពិសេស ទាក់ទិនដល់បណ្តា​ ជំលោះ​ដែលអាចកើតមានឡើងរវាងបណ្តាប្រទេសជាសមាជិក អនុសញ្ញាស្បាប់ សមុទ្រ​ឆ្នាំ២០១២ ទាមទារប្រទេសជាសមាជិកដោះស្រាយ រាល់ជំលោះដោយសន្តិ​វិធីតាមកំណត់នៃធម្មនុញអ.ស.ប។ ដល់បុច្ចុប្បន្ន មាន សមាជិកចំនួន​១៦២លើទូទាំង​ពិភពលោកចូលរួមអនុសញ្ញានេះ។         តាំងពីគ្រាដំបូង វៀតណាមបានសកម្មចូលរួមការចរចារអំពីពង្រាង UNCLOS 1982។ ក្រោយពី UNCLOS 1982 បានអនុម័ត វៀតណាមជាប្រទេស១ក្នុងចំណោម​ប្រទេសដំបូងចុះហត្ថលេខាលើអនុសញ្ញា នេះ និងថ្ងៃទី២៣មិថុនាឆ្នាំ១៩៩៤ រដ្ឋ​សភាវៀតណាមបានអនុម័តជាឯកឆន្ទឯក សារច្បាប់ដ៏សែនសំខាន់នេះ។ បក ស្រាយ​ឲ្យការចុះហត្ថលេខាលើ UNCLOS 1982 នេះ លោក Le Hoai Trung អនុរដ្ឋ​មន្រ្តីក្រសួងការបរទេស និងជាប្រធាន ក្រុមបេសកកម្មការទូតរបស់វៀតណាម ប្រចំានៅអ.ស.ប ចាត់ទុកថា៖         “អ.ស.បជាវេទិការសកល ដោយមានការចូលរួមសុទ្ធសឹងតែទាំងអស់ប្រទេស​លើពិភពលោក។ អ.ស.បមានសកម្មភាពលើ គ្រប់វិស័យរបស់អន្តរជាតិ​និងមាន ឥទ្ធិពល​ទៅលើជីវភាពរស់នៅអន្តរជាតិនិងរបស់ប្រទេសនីមួយៗ។ ស្មារតីនៃអនុ សញ្ញា​ឆ្នាំ២០១២គឺសមស្របនិងវៀត ណាម នោះគឺវៀតណាមជានិច្ចកាល​លើក​កំពស់ការផ្តួចផ្តើមគំនិត្យដោះស្រាយ រាល់ជំលោះដោយសន្តិវិធី”។         ដោយមានការផ្តួចផ្តើមនេះ ក្នុងរយៈពេល១៨ឆ្នាំជាសមាជិក វៀតណាមបាន សកម្មចូ​លរួមរាល់សកម្មភាពក្នុងក្របខ័ណ្ឌយន្តការ អន្តរជាតិតាមអនុ សញ្ញា ។ នៅបណ្តាវេទិការទាក់ទិន វៀតណាមជានិច្ចកាល អះអាងថា ក្នុងសកម្មភាពប្រើ ប្រាស់សមុទ្រ បណ្តាប្រទេសត្រូវគោរពរាល់ការ កំណត់ក្នុងអនុ សញ្ញា និង​អនុវត្ត​គ្រប់គ្រាន់សិទ្ធនិងភារកិច្ចតាមអនុសញ្ញា។ ក្នុង ខណៈពេលដំណើការរាល់សកម្ម ភាព​នៅសមុទ្រខាងកើត វៀតណាមជានិច្ច​កាលគោរពរាល់អនុសញ្ញា គោរពសិទ្ធ និងរបស់ ប្រទេសផ្សេងទៀតតាមកំណត់របស់អនុសញ្ញា។ ទន្ទឹមនឹងនោះ វៀត ណាមក៏ សំណូមពរបណ្តាប្រទេសឆ្នេរសមុទ្រ និងប្រទេសនានាគោរពផលប្រ យោជន៌ សមរម្យរបស់វៀតណាមលើសមុទ្រខាងកើតដែរ។ ចំពោះបណ្តាការ រំលោភ​យ៉ាងធ្ងន់ធ្ងរលើលទ្ធិអធិបតេយ្យភាពរបស់វៀតណាមចំពោះតំបន់ខ្ពង់ រាបបាតសមុទ្រ និងតំបន់ សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន វៀតណាមបានតស៊ូជាដាច់ ខាត​តាមផ្លួវការទូត ដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន។         យោងទៅលើបណ្តាកំណត់របស់ UNCLOS 1982 ដល់សព្វថ្ងៃ វៀតណាម ក៏មានដំណើការចរចារជាមួយបណ្តាប្រទេសជិតខាងអំពីការដោះស្រាយជំលោះ មួយចំនួន ស្តីអំពីតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាមបាតសមុទ្រ ត្រួតស៊ីគ្នា។  លោក Le Hoai Trung ឲ្យដឹងថែមទៀតថា៖         “វៀតណាមបានលើកច្បាស់ពីទស្សនៈ និងការខំប្រឹងប្រែងរបស់ខ្លួនក្នុង ការរួមជាមួយបណ្តាប្រទេសអនុវត្តយ៉ាងត្រឹមត្រូវច្បាប់អន្តរជាតិ ដោះស្រាយជំលោះ សម្តែងគោលនយោបាយរបស់វៀតណាមគឺសុឆន្ទៈ និងត្រឹមត្រូវក្នុងការ អនុវត្ត​អនុសញ្ញាច្បាប់សមុទ្ររបស់អ.ស.ប អនុវត្តរាល់កិច្ចព្រមព្រៀងដែល សម្រេច​បានក្នុងបញ្ហាសហប្រតិបត្តិការ ក៏ដូចជាដោះស្រាយរាល់ជំលោះលើ សមុទ្រ”។ដោះ​ស្រាយជំលោះលើសមុទ្រដោយសន្តិវិធីជាកាតព្វកិច្ចរបស់បណ្តាសមាជិកអ.ស.បផង និងជាកាតព្វកិច្ចតាមអនុសញ្ញាច្បាប់សមុទ្រឆ្នាំ១៩៨២ផង។ ជាមួយស្មារតីនោះ វៀត ណាមបាន កំពុងនឹងបន្តធ្វើ សកម្មភាពតាមការផ្តួចផ្តើមគំនិត្យ គោរពអនុសញ្ញានេះ ទន្ទឹមនឹងនោះ អំពាវ នាវប្រទេសនានាគោរពតាមអនុសញ្ញាច្បាប់សមុទ្រ១៩៨២។ គោលជំហររបស់វៀតណាមកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងក្លារបស់សហគម អន្តរជាតិ៕