វៀតណាមបារំាងជម្រុញខ្លាំងទំនាក់ទំនងលើគ្រប់វិស័យ
23/09/2013 08:45
(VOVworld)-ដូចព័ត៌មានដែលបានផ្សាយហើយថា នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Tan Dung និងលោកជំទាវនាថ្ងៃទី២៣កញ្ញាបានចាកចេញពីទី ក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចសាធារណ រដ្ឋបារំាងពីថ្ងៃ ទី២៤ដល់ថ្ងៃទី២៦កញ្ញា២០១៣។ ដំណើរទស្សនកិច្ចបារំាង របស់នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung លើកនេះត្រូវបានវាយតម្លៃជា ដំណើរទស្សនកិច្ច ប្រវត្តិសាស្រ្ត បង្កើតគ្រឹះស្ថានរឹងមាំជាងដើម្បីវៀតណាម និងបារំាង ជំរុញយ៉ាងខ្លាំងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។

(VOVworld)-ដូចព័ត៌មានដែលបានផ្សាយហើយថា៖ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Tan Dung និងលោកជំទាវនាថ្ងៃទី២៣កញ្ញាបានចាកចេញពីទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចសាធារណរដ្ឋបារំាងពីថ្ងៃទី២៤ដល់ថ្ងៃទី២៦កញ្ញា២០១៣។ ដំណើរទស្សនកិច្ចបារំាងរបស់នាយករដ្ឋ មន្រ្តីលោក Nguyen Tan Dung លើកនេះត្រូវ បានវាយតម្លៃជាដំណើរទស្សនកិច្ច ប្រវត្តិសាស្រ្ត បង្កើតគ្រឹះស្ថានរឹងមាំជាងដើម្បីវៀត ណាម និងបារំាង ជំរុញយ៉ាងខ្លាំងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។ នាយករដ្ឋមន្រ្តីលោក Nguyen Tan Dungនិងនាយករដ្ឋមន្រ្តីបារំាងលោក Jean Marc Ayrault (រូបថតៈ nguyenphutrong.net) វៀតណាមនិងបារំាងបង្កើតទំនាក់ទំនងការទូតនាថ្ងៃទី១២មេសាឆ្នាំ១៩៧៣។ ក្នុងអំឡុង៤០ឆ្នាំកន្លងមក វៀតណាមនិងបារំាងមិនត្រឹមតែផ្លាស់ប្តូរគណៈ ប្រតិភូជាន់ ខ្ពស់សំដៅបង្កើនទំនាក់ទំនងនយោបាយជឿជាក់គ្នាទៅវិញទៅមក រឹតបន្តឹងការយល់ ដឹងអំពីគ្នា ប៉ណ្ណោះទេ ថែមទាំងបង្កើតបានយន្តការ សហប្រតិបត្តិការទ្វេភាគីរាប់ទាំង ការជួបសន្ទនាយុទ្ធសាស្រ្តផងនិងយន្តការជាន់ខ្ពស់ ប្រចាំឆ្នាំលើគ្រប់វិស័យផង។សព្វ ថ្ងៃ មិត្តទំនិញធំទី៣របស់វៀតណាមនៅទ្វីបអឺរ៉ុបដោយមានតម្លៃប្រាក់ពាណិជ្ជកម្មទ្វេ ភាគីទទួលបាន ៣,២ពាន់ លានដុល្លារអាមេរិកក្នុងឆ្នាំ២០១២។ ក្នុងនោះ វៀតណាម នាំចេញទៅបារំាង គឺស្បែកជើង តម្បាញ់កាត់ដេរ ជលផល ប្រដាប់ប្រជាប្រើប្រាស់ គ្រឿងម៉ាស៊ីន និងនាំ ចូលពីបារំាងភាគច្រើនគឺសម្ភារៈអាកាសចរណ៌ ឪសថ ផលិត កម្មគ្រឿងយន្ត អេឡិកត្រូនិកជាដើម។ បារំាងក៏ជានិច្ចកាលដើរតួនាទីជាអ្នកផ្តល់ជំ នួយ ODA ធំបំផុតសម្រាប់វៀតណាម ដោយមានទុនជំនួយចំនួន២,៥ពាន់លានដុ ល្លារ អាមេរិកដែលផ្តោតទៅលើវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម ផ្ទេរប្តូរបច្ចេកវិទ្យា កសិកម្ម ឧស្សាហកម្មនិងហិរញ្ញវត្ថុ។ឆ្លើយសម្ភាសជាមួយអ្នកយក ព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅបារំាង ឯកអគ្គរដ្ឋទូតវៀតណាមនៅបារាំង លោក Duong Chi Dung ឲ្យដឹងថា៖
Related








