VOV WorldVOV World
វៀតណាមសកម្មជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មអាស៊ាន-ចិន
20/09/2012 08:26
VOV-រដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិននិង រដ្ឋអំណាចតំបន់ស្វយ័តជនជាតិ Zhuang ខេត្ត Guangxi ចិន នាថ្ងៃទី ២០ កញ្ញា នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung បានអញ្ជើញចូលរួមផ្សារណាត់ អាស៊ាន-ចិន និងសន្និសីទ កំពូលវិនិយោគពាណិជ្ជកម្មអាស៊ាន-ចិនលើកទី ៩ នៅទីក្រុង Nanning ខេត្ត Guangxi ចិន។ គោលដៅនៃការចូលរួមរបស់នាយករដ្ឋមន្ត្រី Nguyen Tan Dung នៅក្នុងព្រឹត្តការនានាលើកនេះ គឺសំដៅបង្កើនទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រអាស៊ាន-ចិន ជំរុញការបង្កើតតំបន់ពាណិជ្ជកម្មសីរី អាស៊ាន-ចិន
វៀតណាមសកម្មជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មអាស៊ាន-ចិន
វៀតណាមសកម្មជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មអាស៊ាន-ចិន        VOV-ផ្សារណាត់អាស៊ាន-ចិននិងសន្និសីទកំពូលវិនិយោគ-ពាណិជ្ជកម្ម អាស៊ាន-ចិន ជា​សកម្មភាពប្រចាំឆ្នាំដោយក្រសួងពាណិជ្ជកម្មចិននិងប្រទេស អាស៊ានទាំង១០​សហការរៀបចំឡើងនៅ Nanning-Goangxi-ចិន។ មិនមែនចៃដន្យ ទេដែលផ្សារ​ណាត់នេះត្រូវបានជ្រើសរើសជាផ្សារណាត់ពិព័រណ៍មួយក្នុងចំណោម ផ្សារណាត់​ពិព័រណ៍ចម្បងចំនួន១០របស់ចិន។ ជាទីកន្លែងមកដល់មិនត្រឹមតែចំពោះ អង្គភាពអាជីវកម្មចិននិងប្រទេសអាស៊ានប៉ុណ្ណោះទេ ថែមទាំងចំពោះដៃគូរក្រៅ ដំបន់ទៀតផង ផ្សារណាត់បានអះអាង​​នូវ​សារៈ​សំខាន់របស់ខ្លួន។ រួមជាមួយនោះ សន្និសីទកំពូលវិនិយោគ-ពាណិជ្ជកម្ម​អាស៊ាន-ចិនបានបើកចេញវេទិការសន្ទនា ជាន់ខ្ពស់សំខាន់មួយរវាងអាស៊ានជាមួយ​ចិនសំដៅបង្កើនទំនាក់ទំនងដៃគូរ យុទ្ធសាស្ត្រអាស៊ាន-ចិន ជំរុញការបង្កើតដំបន់​ពាណិជ្ជកម្មសេរីអាស៊ាន-ចិនក៏ ដូចជាធ្វើឲ្យជ្រាលជ្រៅនូវទំនាក់ទំនង​សហប្រតិបត្តិការ​​សេដ្ឋកិច្ចពាណិជ្ជកម្មក្នុង ដំបន់។         កំពុងប្រព្រឹត្តទៅក្នុងកាលៈទេសៈអាស៊ាននិងចិនរំលឹកខួបលើកទី២១ទិវា​បង្កើតទំនាក់ទំនងសន្ទនា ផ្សារណាត់អាស៊ាន-ចិននិងសន្និសីទកំពូលវិនិយោគ ​ពាណិជ្ជកម្មអាស៊ាន-ចិនលើកនេះបន្តត្រូវបានសង្ឃឹមនឹងមានការអភិវឌ្ឍន៍ល្អ ​ប្រសើរ។ ក្រោយរយៈពេល៨លើកបានរៀបចំឡើង តំលៃជួញដូរពាណិជ្ជកម្ម​នៅ​ផ្សារណាត់អាស៊ាន-ចិន ទទួលបានប្រាក់ប្រមាណ១២ពាន់លានដុល្លាអាមេរិក។ នាបច្ចុប្បន្នតំលៃប្រាក់ពាណិជ្ជកម្មអាស៊ាន-ចិនបានកើន៣៧ដង ទទួលបានជាង ៣៦០ពាន់លានដុល្លាអាមេរិក។ អាស៊ាន-ចិនក្លាយទៅជាមិត្តទំនិញធំបំផុតរបស់ គ្នា។ នៅសន្និសីទ​កំពូលអាស៊ាន-ចិនឆ្នាំទៅមិញ ភាគីទាំងពីរបានអនុម័តលើ ផែនការ៥ឆ្នាំលើកទី២ រៀបចំផែនការសហប្រតិបត្តិការ៥ឆ្នាំពីឆ្នាំ២០១១-២០១៥ តាមនោះភាគីទាំងពីរ​បានដាក់ចេញគោលដៅដល់ឆ្នាំ២០១៥នាំតំលៃប្រាក់ ពាណិជ្ជកម្មទ្វេភាគីទទួល​បាន៥សែនលានដុល្លាអាមេរិក។ លោក Xu Ning Ning អគ្គលេខាធិការរង​ក្រុម​ប្រឹក្សាពាណិជ្ជកម្មចិន-អាស៊ាន អ្នកជំនាញការជួរមុខអំពី សេដ្ឋកិច្ចពាណិជ្ជកម្ម​ជា​មួយអាស៊ានរបស់ចិនបានចាត់ទុកថា៖         “ក្នុងស្ថានភាពចិនកំពុងអនុវត្តន៌ផែនការរយៈពេល៥ឆ្នាំលើកទី១២ បណ្តា ប្រទេសអាស៊ានជម្រុញកសាងសហគមន៌អាស៊ាន យើងមានឱកាសជាច្រើន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងមានឱកាសធ្វើការរកស៊ីជាច្រើន។ ពិសេស ការ កសាងតំបន់ពាណិជ្ជកម្មសេរី (FTA)ចិន-អាស៊ាន នឹងបង្កលក្ខណៈងាយ ស្រួល ដើម្បីភាគីទាំងពីរមានការអភិវឌ្ឍន៌យ៉ាងខ្លាំងក្លាក្នុងរយៈពេល២០ឆ្នំា ខាងមុខ”។ ឧបនាយករដ្ឋមន្រ្តី Nguyen Thien Nhan         រីឯវៀតណាមនិយាយដោយឡែក ការចូលរួមផ្សារណាត់លើកនេះនាំមក តម្លៃជាច្រើន។ មុនបង្អស់គឺអំពីភូមិសាស្រ្ត Guangxi ជាតំបន់១របស់ចិនដែល មានខ្សែព្រំដែនផ្លូវកោគជាប់ជាមួយខេត្តព្រំដែនចំនួន៤របស់វៀតណាមភាគ ខាងជើងរបស់វៀតណាម។ រយៈពេល៨ខែដើមឆ្នាំ២០១២នេះ តម្លៃនាំចេញ រវាងវៀតណាម និង Guangxiទទួលបានជិត៣ពាន់២រយលានដុល្លារអាមេរិក កើន២២.៧% បើប្រៀបនឹងនឹងរយៈពេលដូចញគ្នាពីឆ្នាំទៅមិញ។ ក្នុងពេលនោះ ដែរ ទំនាក់ទំ​នងពាណិជ្ជកម្មរវាងចិននិងវៀតណាមមានការអភិវឌ្ឍន៌យ៉ាងឆាប់ រហ័សនា ពេលជិតៗនេះ។ទស្សនៈមុនក៏ដូចជាក្រោយរបស់វៀតណាមគឺបង្កើន ជម្រុញកិច្ចសហប្រតិបត្តិការ មិនត្រឹមតែនាំមកផលប្រយោជន៌ឲ្យភាគីនានា ថែមទាំងដើម្បីភាពរុងរឿងរួមក្នុងតំបន់ទៀតផង។ ឧបនាយករដ្ឋមន្រ្តី Nguyen Thien Nhan ក្នុងបទថ្លែងមតិនៅសន្និសីទនៃបណ្តាអង្គការមិត្តភាពប្រជាជនអាស៊ាន ចិន ជាថ្មីៗបានអះអាងថា៖         “អាចអះអាងថា ទំនាក់ទំនងអាស៊ាន-ចិន ជាទំនាក់ទំនង១ក្នុងទាំនាក់ទំ នងស្វាហាប់ប្រកបដោយប្រសិទ្ធភាពរវាងអាស៊ាននិងបណ្តាដៃគូរ។ វៀតណាម បន្តការខំប្រឹងប្រែងជាមួយបណ្តាប្រទេសអាស៊ាននិងចិនជម្រុញទំនាក់ទំនងទ្វេ ភាគីអភិវឌ្ឍន៌យ៉ាងខ្លាំងក្លាលើគ្រប់វិស័យ”។         ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើនោះ ការចូលរួម ផ្សារណាត់លើកនេះ របស់នាយករដ្ឋមន្រ្តី Nguyen Tan Dungគឺសំដៅបង្កើន​ទំនុក ទុកចិត្តនយោបាយ និងអះអាងពីការផ្តួចផ្តើមគំនិត្យរបស់បក្ស រដ្ឋវៀតណាម គឺយកចិត្តទុកដាក់ជាពិសេសដល់ការអភិវឌ្ឍន៌ទំនាក់ទំនងអ្នកជិតខាងមិត្តភាព សហប្រតិបត្តិការលើគ្រប់វិស័យជាមួយចិន ទន្ទឹមនឹងនោះ ជួយឧបត្ថម្ភអង្គភាព អាជីវកម្មវៀតណាមចូលរួមសន្និសីទសំដៅស្វែងរក និងពង្រីកឱកាស ធ្វើ អាជីវកម្មនៅទីផ្សារចិនទៀតផង។ជាមួយសារដ៏វិជ្ជមាននេះ ដំណើទស្សនកិច្ច និង​បំពេញការងាររបស់នាយករដ្ឋមន្រ្តី Nguyen Tan Dung និងទទួលបាន លទ្ធផល ល្អ ជម្រុញថែមទៀតទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងវៀត ណាមនិងចិន៕