VOV WorldVOV World
វៀតណាមសកម្មរួមចំណែកទៅក្នុងជោគជ័យរបស់វេទិការសេដ្ឋកិច្ចពិភពលោកអំពីអាស៊ីបូព៌ា។
06/06/2013 08:27
VOV-រួមជាមួយដំណាងចំនួន៤៥០នាក់ជាបណ្ដាអ្នក ប្រមុខរដ្ឋ អ្នកនយោបាយ ថ្នាក់​ដឹកនាំបណ្ដាសម្ព័ន្ធ ក្រុមហ៊ុនធំៗ អង្គការអន្តរជាតិ អង្គការសង្គមនៅក្នុង និងក្រៅដំបន់ នាថ្ងៃទី៦មិថុនា នាយករដ្ឋមន្ត្រីវៀត ណាមលោក Nguyen Tan Dung បានអញ្ចើញចូលរួមវេទិការសេដ្ឋកិច្ចពិភពលោក អំពីអាស៊ីបូព៌ា (WEF អាស៊ីបូព៌ា)២០១៣ ដែលបានរៀបចំ​ឡើងនៅ​ប្រទេស ម៉ីយ៉ាន់ម៉ា។
វៀតណាមសកម្មរួមចំណែកទៅក្នុងជោគជ័យរបស់វេទិការសេដ្ឋកិច្ចពិភពលោកអំពីអាស៊ីបូព៌ា។
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung ថ្លែងមតិនៅ WEF អាស៊ីបូព៌ានៅប្រទេសថៃនាឆ្នាំ២០១២ (nguyentandung.org)         VOV- WEF អាស៊ីបូព៌ា២០១៣ជាមួយប្រធានបទ “ការផ្លាស់ប្តូរយ៉ាង​ខ្លាំងក្លា​ឆ្ពោះទៅសមាហរណកម្មនិងអភិវឌ្ឍន៍លើគ្រប់វិស័យ” បានប្រព្រឹត្តទៅក្នុងកាលៈ​ទេសៈសេដ្ឋកិច្ចពិភពលោកបានងើបឡើងវិញតែមិនទាន់ចីរភាព ប៉ុន្តែដំបន់អាស៊ី បូព៌ានៅរក្សា​ល្បឿនកំណើនខ្ពស់ជាបង្គួរប្រមាណ៧,៨%ក្នុងឆ្នាំនេះ។ តួនាទីសកល របស់អាស៊ីបូព៌ាត្រូវបានបង្ហាញតាមរយៈការចូលរួមរបស់បណ្ដាប្រទេស​សមាជិក ទៅក្នុងយន្តការសហប្រតិបត្តិការដូចជាអង្គការសហប្រជាជាតិ ​ក្រុម​ប្រទេស​មាន ខឿនសេដ្ឋកិច្ចជួរមុខ (G20) អង្គការពាណិជ្ជកម្មពិភពលោក (WTO)ជាដើម។         នេះជាលើកដំបូងដែល WEF អាស៊ីបូព៌ាត្រូវបានរៀបចំឡើងនៅប្រទេស ម៉ីយ៉ាន់ម៉ា ជាប្រទេសមានភូមិសាស្ត្រយុទ្ធសាស្ត្រសំខាន់នៅដំបន់ កំពុងជំរុញ កំណែទម្រង់​អភិវឌ្ឍន៍​ប្រទេសជាតិ ត្រៀមរៀបចំទទួលដំណែងជាប្រធានអាស៊ាន នាឆ្នាំ២០១៤។ ជា​មួយការចូលរួមរបស់ដំណាងប្រមាណ៤៥០នាក់ជាអ្នក នយោបាយ ថ្នាក់ដឹកនាំ​សម្ព័ន្ធក្រុមហ៊ុនធំៗនិងអង្គការក្នុងនិងក្រៅដំបន់ សន្និសីទ មិនត្រឹមតែបង្ហាញ​នូវការ​យកចិត្តទុកដាក់របស់មជ្ឈដ្ឋានមន្ត្រីនិងសហគមន៍ អង្គភាពអាជីវកម្មចំពោះប្រទេសម៉ីយ៉ាន់ម៉ាប៉ុណ្ណោះទេ ថែមទាំងរួមចំណែកបង្កើន ការផ្លាស់ប្តូរសហប្រតិបត្តិការ​បង្កើតកំលាំងពលំសេដ្ឋកិច្ចចំរុះរបស់ដំបន់អាស៊ាន និយាយដោយឡែកនិងដំបន់​អាស៊ីបូព៌ានិយាយរួមទៀតផង។         ក្នុងប៉ុន្មានឆ្នាំកន្លងមក វៀតណាមបានសកម្មចូលរួម WEF។ នាឆ្នាំ២០១០​វៀតណាមបានរៀបចំប្រកបដោយជោគជ័យ WEF អាស៊ីបូព៌ា នៅទីក្រុងហូជីមិញ ជាមួយប្រធានបទ “តួនាទីកំពុងកើនឡើងរបស់ទ្វិបអាស៊ីក្នុងការអភិវឌ្ឍន៍​សកល”។ សន្និសីទនេះបានបន្សល់ទុកនូវសញ្ញាសម្គាល់ដ៏ល្អប្រសើរ​ចំពោះបណ្ដាថ្នាក់ដឹកនាំ ជាន់ខ្ពស់ក្នុងដំបន់ អង្គការអន្តរជាតិមានកិត្យានុភាពនិង​សហគមន៍អង្គភាពអាជីវកម្ម អន្តរជាតិ។ ថ្លែងមតិនៅ WEF អាស៊ីបូព៌ា​នៅប្រទេសថៃនាឆ្នាំ២០១២  នាយករដ្ឋមន្ត្រី វៀតណាមលោក Nguyen Tan Dung បានអះអាង​ថា វៀតណាមបន្តសហការជាមួយ បណ្ដាប្រទេសក្នុងដំបន់ជំរុញការផ្ដើមគំនិតក្នុង ក្របខ័ណ្ឌសហប្រតិបត្តិការឆ្ពោះទៅ គោលដៅពង្រឹងសន្តិសុខ សន្តិភាពក្នុងដំបន់​ជាដើម សំដៅរួមចំណែកលើកកំពស់ គុណភាពសកម្មភាពរបស់វេទិការសេដ្ឋកិច្ច​ពិភពលោក។​តាមទិសដៅនោះ នៅ វេទិការលើកនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានមានសន្ទរកថានៅពិធីប្រារព្ធ ពេញអង្គដែល ប្រមូលផ្ដុំទៅលើបណ្ដាបញ្ហា​សមាហរណកម្មដំបន់ ក្នុងនោះយកចិត្ត ទុកដាក់ដល់កិច្ចសហប្រតិបត្តិការ​តភ្ជាប់​ដំបន់ សហប្រតិបត្តិការក្នុងយន្តការរបៀង សេដ្ឋកិច្ចកើត-លិចជាដើម។ ក្នុងកាលៈ​ទេសៈដែលសេដ្ឋកិច្ចពិភបលោកចាប់ផ្ដើម ស្ដាឡើងវិញនោះ វិនិយោកិននឹង​ស្វែង​រក​ទីផ្សារស្ថិរភាពនិងមានសក្ដានុភាពអភិវឌ្ឍន៍ ដើម្បីបើកទូលាយការវិនិយោគ តាម​រយៈ WEF វៀតណាមអាចអនុវត្តគោលដៅនេះ​ផ្សព្វផ្សាយយ៉ាងសកម្មអំពី​ប្រទេសវៀតណាមមួយកំពុងសមាហរណកម្មលើគ្រប់ វិស័យនិងអភិវឌ្ឍន៍សកម្ម។​ ទន្ទឹមនឹងនោះ WEF អាស៊ីបូព៌ា២០១៣នៅតែជាឱកាស ដើម្បីវៀតណាមបើក​ទូលាយ​ការវិនិយោគចូលមកម៉ីយ៉ាន់ម៉ា ជាទីផ្សារមួយពោពេញ ទៅដោយ​សក្ដានុភាព​ប៉ុន្តែមិនទាន់បានធ្វើអាជីវកម្មជាមួយចំនួនអ្នកប្រើប្រាស់ ប្រមាណ៦០​លាន​នាក់និងជួរពលករតំលៃថោក។         វត្តមានរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក​ Nguyen Tan Dung នៅ WEF អាស៊ីបូព៌ា២០១៣ដែលប្រព្រឹត្តទៅនៅប្រទេសម៉ីយ៉ាន់ម៉ាជាថ្មីម្ដងទៀតអះអាងនូវ គោលការណ៍ម្ចាស់ការសកម្មសមាហរណកម្មអន្តរជាតិរបស់វៀតណាម លើក​កំពស់​​តួនាទីថានៈនិងរូបភាពវៀតណាមក្នុងដំបន់។ នេះក៏ជាឱកាសដើម្បីវៀត​ណាម​ជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយ WEF ទន្ទឹមនឹងនោះរួមចំណែក​រឹតបន្តឹង នូវទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើបណ្ដា វិស័យមានសក្ដានុភាពជាមួយម៉ីយ៉ាន់ម៉ា៕