វិបត្តិនៅនៅស៊ីរីនៅគ្មានទីបញ្ចប់។
10/05/2012 08:06
គ្រោះអាសន្នស៊ីរីផ្ទុះសង្គាមស៊ីវិល១យ៉ាងឆាប់ត្រូវបានបណ្តាអ្នកវិភាគ នយោបាយព្រមានពេលដែលការសង្ស័យអំពីកម្រិតជោគជ័យនៃផែន ការសន្តិភាពរួមរបស់អង្គការសហប្រជាជាតិនិងសម្ព័ន្ឋភាពអារ៉ាប់កាន់តែ បានកើនឡើង។ថ្វីបើមានអើពើដល់ការខំប្រឹងប្រែងនៃសហគមន៍អន្តរជាតិ អំពើហឹង្សានៅស៊ីរីនៅកើតមានឡើង។ជាបន្តទៅនេះសូមអញ្ចើ្ញលោកអ្នក នាងតាមដានស្តប់អត្ថបទរបស់អ្នកនិពន្ឋAnh Huyen ស្តីពិបញ្ហានេះក្រោម ចំណងជើងថា: “ វិបត្តិនៅនៅស៊ីរីនៅគ្មានទីបញ្ចប់ “។

(VOVWORLD)-ក្នុងព្រឹត្តិការណ៍ថ្មី១ ថ្ងៃទី៩ឧសភាអ្នកប្រមុខក្រុមបេសកកម្ម សង្កេតការនៃអង្គការសហប្រជាជាតិប្រចាំនៅស៊ីរី ឧត្តមសេនីយ៍ត្រី Robert Mood បានរូចផុតពីការស្លាប់ក្នុងការផ្ទុះគ្រាប់បែក១តម្រង់ទៅលើក្បួនរថយន្ត អំដំណើរជាមួយលោកនៅទីរួមស្រុក Dara’a ភាគខាងត្បូងស៊ីរី។ការវាយប្រហារ នេះបានសរឲ្យឃើញថាស្ថានភាពអំពើហឹង្សាកំពុងកើនឡើងនៅស៊ីរី។ សាធារណមតិព្រួយបារម្មណ៍ថា ការដែលស្ថានភាពអំពើហឹង្សកើនឡើងបាន ធ្វើឲ្យកំរិតជោគជ័យនៃផែនការសន្តិភាពលើកឡើងដោយបេសកជនពិសេស របស់អង្គការសហប្រជាជាតិនិងសម្ព័ន្ឋភាពអារ៉ាប់ Kofi Annanថយចុះពី១ថ្ងៃទៅ ១ថ្ងៃ។មុននោះក្នុងបទថ្លែមតិនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នាថ្ងៃទី៨ឧសាភាលោកKofi Annanបានចាត់ទុកថាកំរិតអំពើហឹង្សានៅស៊ីរីបាន ធូស្រាលតាំងពីពេល អង្គការសហប្រជាជាតិ តាំងពង្រាយអ្នកសង្កេតការណ៍ នៅទីនេះ។ប៉ុន្តែលោកក៍ទទួលស្គាល់ដែរថាទាំងកំលាំងរបស់រដ្ឋភិបាលនិង ក្រុមប្រដាប់អាវុធប្រឆាំងពុំទាន់ផ្អាករាល់អំពើហឹង្សាឡើយ។ បុក្គលឹកអង្គការសហប្រជាជាតិនៅស៊ីរី(Internet). បញ្ហានៅទីនេះគឺសុឆន្ទះរបស់ភាគីទាំង២និងការខំប្រឹងប្រែងរបស់សហគមន៍ អន្តជាតិក្នុងបំណងរិះរកដំណោះស្រាយសំរាប់ស៊ីរីតែគូរឪ្យសោកស្តាយថាប្រការ នេះមិនបានស្តែងចេញទេជំនួសឲ្យការគាំទ្រនោះមហាអំណាចមួយចំនួនរបស់ លោកខាងលិចពិសេសគឺអាមេរិបានបង្កកំលាំងគាបសង្កត់ទៅលើស៊ីរីសំដៅធ្វើ ឲ្យរដ្ឋអំណាចរបស់ប្រធានាធិបតី Bashar Al Assadអន់ខ្យោយ។នាថ្ងៃទី៩ឧសភា ប្រធានាធិបតីអាមេរិកBarack Obamaបានសំរសចពន្យា១ឆ្នាំនូវបទដាក់ទណ្ឌកម្ម ចំពោះស៊ីរី។មុននោះនាថ្ងៃទី៨ឧសភាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ អង្គការសហ- ប្រជាជាតិ Susan Rice បានចោទប្រកាន់ស៊ីរីមិនប្រតិបត្តិតាមផែនការសន្តិភាព របស់ អង្គការសហប្រជាជាតិ និងអះអាងថាអាមេរិកបន្តបង្កើនផ្គត់ផ្គង់បណ្តា សំភារះភស្តុភាគ្រឿងទួរគមនាគមន៍ឲ្យបណ្តាក្រុមប្រឆាំងនៅស៊ីរី។ ដោយការជួយឧបត្ថម្ភពីបណ្ដាកំលាំងនៅខាងក្រៅ កំលាំងប៉ះបោរនៅស៊ីរី បាន មានបណ្ដាកាយវិការបង្ករឿងហេតុជាបន្តបន្ទាប់ដូចជា ការបោះឆ្នោតរដ្ឋសភា នៅស៊ីរី នាថ្ងៃទី 7 ឧសភាកន្លងទៅ ជាឧទាហរណ៏មួយ។មុនការបោះឆ្នោត បណ្ដា មេដឹកនាំ ភាគីប្រឆាំងបានប្រកាសពហិកាការបោះឆ្នោតនោះ និងចាត់ទុកថា៖ នេះ គឺជាឧបាយកល របស់ប្រធានាធិបតី Bashar al Assadនិងអំពាវនាវ អ្នកបោះឆ្នោត ពហិកាការបោះឆ្នោតនោះ។ និងបណ្ដាការផ្ទុះគ្រាប់បែក មួយចំនូនបានធ្វើអោយ មានការបង្ហូរឈាមដូចជាការប៉ះទង្គិចគ្នានៅ Aleppo និង ទីក្រុង Damascus ធ្វើអោយ មនុស្សរាប់សិបនាក់ត្រូវស្លាប់ ជាដើម។ នាបច្ចុប្បន្ន នៅប្រទេសមជ្ឈឹមបូពារិ៍នេះ កំពុងប្រឈមមុខនឹងបណ្ដាការសាកល្បង ជាច្រើន។ តាមប្រធានសមាគមកាកបាទក្រហមអន្តរជាតិ (ICRC) Jakob Kellenberger ថា៖ តម្រូវការជួយឧបត្ថម្ភមនុស្សធម៏នៅស៊ីរី កំពុងកើនឡើង និង ICRCបានអំពាវនាវ ជួយឧបត្ថម្ភជាទឹកប្រាក់ចំនួន 27 លាន USD។ ក្នុងពេលនោះ រដ្ឋមន្ត្រីក្រសួងប្រេងរ៉ែ ស៊ីរី Sufian Allaw បានអោយដឹងថា៖ បណ្ដាវិធានការដាក់ទណ្ឌកម្មរបស់បណ្តា ប្រទេសលោកខាងលិចចំពោះសកម្មភាពនាំចេញប្រេងរបស់ស៊ីរី ដែលបានធ្វើអោយ ប្រទេសនេះត្រូវបាត់បង់ជិត 3 ពាន់លានUSD។ ប៉ុន្តែ សាធារណះមតិបានចាត់ទុកថា៖ នេះមិនទាន់ជាទីបញ្ចប់ ប្រសិនបើមិនរកឃើញដំណោះស្រាយទូទៅ និងមានប្រសិទ្ឋ ភាពអោយបញ្ហានៅស៊ីរី។ សហគមន៍អន្តរជាតិកំពុងរួមកំលាំង ទប់ស្កាត់គ្រោះអាសន្ន ការផ្ទុះសង្គ្រាមនៅទួទាំងស៊ីរី។ តាមគំរោង លោក Kofi Annanនឹងត្រឡប់មកស៊ីរី ក្នុង រយះពេលប៉ុន្មានសប្ដាហ៏ខាងមុខនេះ ដើម្បីបញ្ចុះបញ្ចូលបណ្ដាភាគីអនុវត្តតាម ផែនការសន្តិភាព។ អគ្គលេខាធិការ អង្គការសហប្រជាជាតិ Ban Ki Moon អំពាវនាវ សម្រេចយ៉ាងឆាប់ៗបណ្ដាការបញ្ជូនអ្នកឃ្លាំមើលទៅកាន់ប្រទេសនេះ។ សុឆន្ទះរបស់សហគមន៍អន្តរជាតិ នឹងពង្រីកប្រសិទ្ធភាព ប្រសិនបើភាគីនានាមាន គោលដៅមួយ ដើម្បីភាពសម្បូររុងរឿងរបស់ប្រទេសជាតិ។ប៉ុន្តែ ក្នុងសភាពការនា បច្ចុប្បន្នប្រការនេះមិនងាយស្រួលអនុវត្តទេ៕
Related








