វិបត្តិនុយក្លេអ៊ែរអ៊ីរ៉ង់ :កំដៅកំពុងកើនឡើង។
25/09/2012 08:40
ភាពតានតឹងខ្លាំងទាក់ទិនដល់ វិបត្តិនុយក្លេអ៊ែររបស់អ៊ីរ៉ង់ បានធ្វើឲ្យសហគមន៍អន្តជាតិព្រួយបារម្មណ៍។ពីព្រោះថា ដល់បច្ចុប្បន្ននេះពុំមានសញ្ញាណាគួរឲ្យសុទិដ្ឋិនិយម ដើម្បីដោះស្រាយភាពទាល់ច្រកនៅឡើយ។

រូបថតInternet Vovworld-កំដៅកើនឡើងទាក់ទិនដល់ វិបត្តិនុយក្លេអ៊ែររបស់អ៊ីរ៉ង់កាន់តែបានកើន ឡើងនាបណ្តាសប្តាហ៍កន្លងទៅនេះ។នៅពេលដែលរដ្ឋអំណាចIxraelមានគំនិត ដំណើរការវាយប្រហារតាមជើងអាកាសទៅលើមូលដ្ឋាននុយក្លេអ៊ែររបស់អ៊ីរ៉ង់នោះ ការធ្វើសមយុទ្ឋធំ១នាំមុខដោយកងទ័ពជើងទឹកអាមេរិកដែលត្រូវបានរៀបចំឡើង នៅដំបន់សមុទ្រពែក្យដោយមានការចូលរួមរបស់នាវាចម្បាំងចំនួន១២គ្រឿងមក ពីប្រទេសចំនួន៣០បានផ្សាយសារតឹងរឹង១របស់បស្ចឹមប្រទេសគឺរារាំងមិនថាអំពើ ណានៃប្រទេសកាន់សាសនាអ៊ីស្លាមនេះ។ម៉្យាងទៀតបស្ចឹមប្រទេសនៅរឹតបន្តឹង វិធានការថ្មីលើវិស័យការទូតសេដ្ឋកិច្ចនចំពោះអ៊ីរ៉ង់ទៀតផង។ជាក់ស្តែងថ្ងៃទី២៣ កញ្ញារដ្ឋមន្រ្តីការបរទេសរបស់អង់ក្លេស បារាំងនិងអាល្លឺម៉ងបានផ្ញើតសំណើរដល់ លោកស្រី Catherine Ashton ជាដំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយ កិច្ចការបរទេសនៃសហភាពអ៊ឺរ៉ុប (EU)ដោយអំពាវនាវឲ្យអនុវត្តរាល់វិធានការតឹងរឹង ចំពោះអ៊ីរ៉ង។មុននោះប្រទេសទាំង៣នេះបានអំពាវនាវឲ្យប្រទេស EU នានាអនុវត្ត វិធានការដាក់ទណ្ឌកម្មថ្មីប្រឆាំងអ៊ីរ៉ង។ លើវិស័យការទូតការដាក់ទណ្ឌកម្មថ្មីត្រូវបានអាមេរិកអនុវត្តនាថ្ងៃទី២២កញ្ញ។នោះគឺ ការបដិសេធផ្ដល់ទិដ្ឋកាឲ្យមន្ត្រីអ៊ីរ៉ង់ចំនួន២០នាក់ក្នុងនោះមានរដ្ឋមន្ត្រី២នាក់ដែលចង់ ចូលរួមសម័យប្រជុំមហាសន្និបាតអ.ស.បដែលនឹងប្រព្រឹត្តទៅក្នុងសប្ដាហ៍នេះនៅទី ក្រុងញូវយ៉ក(អាមេរិក)។ លើភាពជាក់ស្ដែង ជាមួយតួនាទីជាប្រទេសម្ចាស់ផ្ទះសម័យ ប្រជុំមហាសន្និបាតអ.ស.ប អាមេរិកមានគោលនយោបាយផ្ដល់ទិដ្ឋកាសំរាប់សមាជិក គណៈប្រតិភូនៃបណ្ដាប្រទេសមិនអើពើដល់ការប្រកែកវែកញែកជាមួយប្រទេស មួយចំនួនក្នុងសកម្មភាពនាពេលកន្លងទៅគឺជាពិបាកយល់ប៉ុន្តែក្រសួងការបរទេស អាមេរិកមិនទាន់នាំចេញការអធិប្បាយណា១ឡើយ។ សាធារណៈមតិចាត់ទុកថា មូលហេតុស្នូលនៃករណីក៏ទាក់ទិនដល់វិប័ត្តនុយគ្លេអ៊ែនៅអ៊ីរ៉ង់។ អាមេរិកដំណើរការធ្វើសមយុទ្ឋតួម(រូបថតInternet) មុននោះរដ្ឋសភាអាមេរិកបានអនុម័តនិងត្រូវបានប្រធានាធិបតីអាមេរិក Barack Obamaចុះហត្ថលេខាអនុម័តវិធានការដាក់ទណ្ឌកម្មដ៏តឹងរឹងសំដៅទៅលើអ៊ីរ៉ង់ ដើម្បីរារាំងគេនាំចេញប្រេងរ៉ែ រារាំងប្រទេសនេះអភិវឌ្ឍន៍សេដ្ឋកិច្ចដែលធ្វើឲ្យ Tehran ជួបការលំបាកក្នុងការផ្ដល់ប្រាក់ឲ្យកម្មវិធីពង្រីកសារធាតុ Urani របស់ខ្លួន។ ក្នុងពេលនោះនាថ្ងៃទី២២កញ្ញានៅក្រុងវ៉ាស៊ីងតោន ជាមួយសំលេងគាំទ្រចំនួន ៩០និងសំលេងប្រឆាំង១ ព្រឹទ្ធសភាអាមេរិកបានអនុម័តលើសេចក្តីសំរេចចិត្ត អះអាងថាប្រទេសនេះនឹងធ្វើអ្វីៗទាំងអស់ដើម្បីទប់ស្កាត់អ៊ីរ៉ង់អភិវឌ្ឍន៍អាវុធ នុយគ្លេអ៊ែ។ ក្នុងពេលនោះរដ្ឋអំណាចរបស់ប្រធានាធិបតីអ៊ីរ៉ង់ Mahmoud Ahmadinejadបានមានការបោះជំហានសកម្ម។ក្នុងការឆ្លើយសម្ភាសកាសែត ប្រៃសណីវ៉ាស៊ីងតោននាថ្ងៃទី២៤កញ្ញា លោក Ahmadinejad បានអះអាងថាត្រៀម ជាស្រេចនាំចេញកិច្ចព្រមព្រៀងមួយសំដៅដាក់កំហិតឃ្លាំងផ្ទុក Urani ដែលបាន ពង្រីកនៃប្រទេសនេះប៉ុន្តែបង្ហាញការសង្ស័យសុឆន្ទះចរចាររបស់លោកខាងលិច។ អ្នកប្រមុខរដ្ឋអំណាច Tehran បានលើកច្បាស់ថាកម្មវិធីនុយគ្លេអ៊ែរបស់អ៊ីរ៉ង់មិនមែន ជាការព្រួយបារម្មណ៍ពិតប្រាកដរបស់លោកខាងលិចឡើយគឺវាអាចជាលេសដើម្បី បំផ្លាញរដ្ឋាភិបាលឥស្លាមនៅវេទកា អង្គការសហប្រជាជាតិ នាថ្ងៃទី ២៤ កញ្ញា លោក M.Ahmadinejad បានរិះគន់ បណ្ដាមហាអំណាច នៅលោកខាងលិច បានប្រើសិទ្ធិវិវាទ នៅអង្គការសហប្រជាជាតិ អំពីបញ្ហានុយក្លេអ៊ែរ ចំពោះប្រទេសឥស្លាមនេះ និងអនុម័ត លើការបង្វេចកេរ្តិ៍ឈ្មោះ ឥស្លាមសាសនា។ ទន្ទឹមនឹងនោះ Tehran ក៏បានសម្ដែងនូវ កម្លាំងយោធា របស់ខ្លួនដើម្បី ឆ្លើយតប់នឹងរាលសកម្មភាពរបស់ប្រទេសលោកខាងលិច។ នាថ្ងៃទី ២៤ កញ្ញា Tehran បានឧទ្ទេសនាម រថយន្តពាសដែកស្រាលបំផុត Hoveyzeh និង រថយន្តពាសដែកដឹកជញ្ជូនកងទ័ព Talaeuiyeh ដែលអាចបំពាក់អាវុធជាច្រើនប្រភេទ អាច បំពេញបេសកកម្មនៅពេលយប់… ជាដើម។ ទន្ទឹមនឹងនោះ នាថ្ងៃទី២១ កញ្ញា នៅទីក្រុង Tehran រដ្ឋអំណាចនៃប្រទេសនេះបាន រៀបចំការព្យុះហយាត្រា ដើម្បី បញ្ហាញ អាវុធ ទម្ងន់ធ្ងន់គ្រប់ប្រភេទ ក្នុងចាប់ផ្ដើមអោយ៖”សប្ដាហ៍ការពារប្រទេស”៕
Related








