យុទ្ធសាស្ត្រការពារជាតិថ្មីរបស់សហរដ្ឋអាមេរិក៖ បង្វិលការផ្ដោតសំខាន់ឆ្ពោះទៅរកសណ្តាប់ធ្នាប់ថ្មី
27/01/2026 08:18
(VOVWORLD) - មន្ទីរបញ្ចកោណ កាលពីថ្ងៃទី ២៤ មករា បានប្រកាសពីយុទ្ធសាស្ត្រការពារជាតិឆ្នាំ ២០២៦។ នេះគឺជាឯកសារយុទ្ធសាស្ត្រទីពីរដែលចេញផ្សាយដោយរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងរយៈពេលមិនដល់ពីរខែផង ដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅនៅក្នុងការត្រិះរិះសន្តិសុខរបស់សហរដ្ឋ អាមេរិក ដោយផ្តោតសំខាន់លើការប្រដេញតាមរកផលប្រយោជន៍ដោយឡែករបស់សហរដ្ឋអាមេរិក ជាពិសេសនៅអឌ្ឍគោលខាងលិច និងការបង្កើតសណ្តាប់ធ្នាប់ពិភពលោកថ្មីបន្តិចម្តងៗ។

យុទ្ធសាស្ត្រការពារជាតិឆ្នាំ ២០២៦ គឺជាយុទ្ធសាស្ត្រការពារជាតិដំបូងដែលត្រូវបានអាមេរិកធ្វើបច្ចុប្បន្នភាពចាប់តាំងពីឆ្នាំ ២០២២ មក។ នេះក៏ជាឯកសារកត់សម្គាល់ការដែលរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ប្រើប្រាស់ជាផ្លូវការនូវឈ្មោះ "ក្រសួងសង្គ្រាម" ដោយជំនួសឲ្យក្រសួងការពារជាតិ ដែលជាចំណុចរបត់មួយក្នុងការត្រិះរិះសន្តិសុខរបស់អាមេរិកក្នុងដំណាក់កាលបច្ចុប្បន្ន។
TAG
VOV/VOVworld/អាមេរិក/យុទ្ធសាស្ត្រ/ការពារជាតិ/ប្រធានាធិបតី/ដូណាល់ ត្រាំ
Related








