៧ខែដើមឆ្នាំតំលៃប្រាក់នាំចេញស្បែកជើងទទួលជិត ៤,៨ពាន់លានដុល្លារអាមេរិក
12/08/2013 09:52
៧ខែដើមឆ្នាំ ២០១៣នេះ តំលៃប្រាក់នាំចេញស្បែកជើងរបស់វៀតណាម ទទួលជិត៤,៨ពាន់លានដុល្លារអាមេរិក កើនជិត១៦%

រូបថតVNA Vovworld-ក្នុងរយះពេល៧ខែដើមឆ្នាំ ២០១៣នេះ តំលៃប្រាក់នាំចេញស្បែកជើង របស់វៀតណាមទទួលជិត៤,៨ពាន់លានដុល្លារអាមេរិក កើនជិត១៦%បើប្រៀប នឹងរយះពេលដូចគ្នាពីឆ្នាំទៅម៉ិញ។រហូតមកដល់ពេលនេះ អង្គភាពអាជីវកម្មជា ច្រើនបានទទួលពាក្សបញ្ជាទំនិញដល់ចុងឆ្នាំដោយមានកំរិតកើនមធ្យមពី១០ដល់ ១៥%។ស្តីពីប្រសិទ្ឋភាពក្នុងការធ្វើអាជីវកម្មនៃផ្នែកស្បែកជើងរបស់វៀតណាម លោកស្រី Ho Thi Kim Thoa អនុរដ្ឋមន្រ្តីក្រសួងឧស្សាពាណិជ្ជកម្មវៀតណាមអោយ ដឹងថា៖“ នាបច្ចុប្បន្ននេះ ប្រសិទ្ឋភាពអាជីវកម្មនៃបណ្តាក្រុមហ៊ុនផលិតស្បែកជើង គឺល្អណាស់។បរិមាណផលិតស្បែកជើងកើន១៧%និងការចំណាយកើនជាង២៧%។សមត្ថភាពប្រកួតប្រជែងនៃផ្នែកស្បែកជើងនិងសំលៀកបំពាក់ត្រូវបានកើនឡើង ។ “ វៀតណាមកំពុងឈានចូលវង់ចរចារចុងក្រោយដើម្បីចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្ម អន្តរប៉ាស៊ីហ្វកនិងចាប់ផ្តើមការចរចារស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដោយសេរីទៀតផង៕
Related
More




