AIPA ៤១ ជាជំហានសំខាន់ដើម្បីលើកកម្ពស់សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការក្នុងចំណោមសមាជិកសភាអាស៊ាន
10/09/2020 10:19
(VOVWORLD) - នាព្រឹកថ្ងៃទី ១០ ខែកញ្ញា មហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤១ (AIPA ៤១) ក្រោមមូលបទ “ការទូតសភាដើម្បីសម្រេចបានសហគមន៍អាស៊ានប្រកបដោយភាពស្អិតរមួតនិងការឆ្លើយតប” បានបញ្ចប់ក្រោយរយៈពេល ៣ ថ្ងៃធ្វើការ តាមប្រព័ន្ធវីដេអូ។

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជាអធិបតីនិងថ្លែងសន្ទរកថាបិទមហាសន្និបាតអន្តរសភាអាស៊ាន AIPA ៤១ (រូបថត៖ VOV5) ពិធីបិទបានប្រារព្ធធ្វើឡើងក្រោមការដឹកនាំរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ប្រធានមហាសន្និបាត AIPA ៤១។ អញ្ជើញអានសន្ទរកថាបិទនៅមហាសន្និបាត AIPA ៤១ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងជាប្រធានមហាសន្និបាត AIPA ៤១ បានមានប្រសាសន៍ថា AIPA ៤១ បានបញ្ចប់វគ្គប្រជុំចំនួន ៦ វគ្គ ដោយមានការពិភាក្សាប្រកបដោយមានប្រយោជន៍អំពីបញ្ហារួមរបស់ AIPA៖
Related







