VOV WorldVOV World
ឧបនាយករដ្ឋមន្ត្រីលោក Ho Quoc Dung ទទួលជួបថ្នាក់ដឹកនាំ IAEA
23/04/2026 10:25
[VOVWORLD] - នា​រសៀលថ្ងៃទី ២២ ខែមេសា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) លោក​ឧបនាយករដ្ឋមន្ត្រី Ho Quoc Dung បានទទួលជួបជាមួយអនុប្រធានទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Mikhail Chudakov ដែលកំពុងបំពេញទស្សនកិច្ចនិងធ្វើការនៅវៀតណាម។
ឧបនាយករដ្ឋមន្ត្រីលោក Ho Quoc Dung ទទួលជួបថ្នាក់ដឹកនាំ IAEA
Phó Thủ tướng Hồ Quốc Dũng tiếp Phó Tổng Giám đốc Cơ quan Năng lượng nguyên tử Quốc tế (IAEA) Mikhail Chudakov. Ảnh: VGP/Gia Huy ​ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Ho Quoc Dung បានទទួលជួបជាមួយអនុប្រធាន IAEA លោក Mikhail Chudakov។ រូបថត៖ VGP/Gia Huy ក្នុងជំនួប​នេះ លោក​ឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ពីគោលនយោបាយខ្ជាប់ខ្ជួនរបស់បក្ស រដ្ឋ និងរដ្ឋាភិបាលវៀតណាម ក្នុងការអភិវឌ្ឍថាមពលបរមាណូ ដើម្បី​គោលដៅសន្តិភាព ធានាសុវត្ថិភាព សន្តិសុខ មិនរីកសាយភាយអាវុធនុយក្លេអ៊ែរ និងគោរពតាមសន្ធិសញ្ញាអន្តរជាតិ​ទាំងអស់។ វៀតណាម​វាយតម្លៃខ្ពស់ចំពោះតួនាទី និងកិច្ចខិតខំប្រឹងប្រែងរបស់ IAEA ក្នុងការលើកកម្ពស់ការប្រើប្រាស់ថាមពលបរមាណូសម្រាប់គោលបំណងសន្តិភាព ក៏ដូចជាគាំទ្រដល់ប្រទេសនានាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរ។ ចាប់តាំងពីក្លាយជាសមាជិករបស់ IAEA មក វៀតណាមជានិច្ចកាលចាត់ទុក IAEA ជាដៃគូយុទ្ធសាស្ត្រ និងគួរឱ្យទុកចិត្ត។ សកម្មភាពសហប្រតិបត្តិការត្រូវបានអនុវត្តកាន់តែមានប្រសិទ្ធភាព និងជាក់ស្តែង។ រីឯខ្លួន​វិញ លោក Mikhail Chudakov អនុប្រធាន IAEA បាន​បញ្ជាក់​ថា IAEA ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​គាំទ្រ​វៀតណាម​តាម​រយៈ​កម្មវិធី​បណ្តុះបណ្តាល ឧបករណ៍​បច្ចេកទេស និង​ការ​ប្រឹក្សាជំនាញ ក៏ដូចជា​ការត​​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ដៃគូ និង​អ្នកផ្គត់ផ្គង់​អន្តរជាតិ​ដើម្បី​គាំទ្រ​ដល់​ការ​អនុវត្ត​កម្មវិធី​ថាមពល​នុយក្លេអ៊ែរ។ ថ្នាក់ដឹកនាំ IAEA បានសន្យាថា នឹងបន្តអមដំណើរ និងគាំទ្រវៀតណាមក្នុងការសុក្រឹត្យហេដ្ឋារចនាសម្ព័ន្ធ ឆ្ពោះទៅរកការ​អនុវត្តកម្មវិធីថាមពលនុយក្លេអ៊ែរប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងអនុលោមតាមស្តង់ដារអន្តរជាតិ៕​  
TAG
VOV/VOVWORLD/IAEA/ថាមពល​ស្អាត​/ថាមពល​បៃតង​/ថាមពល​នុយក្លេអ៊ែរ ​

More