VOV WorldVOV World
Alqaedaគំរាមកំហែងវាយប្រហារទៅលើប្រទេសអាមេរិក
25/07/2012 11:34
VOV-មេដឹកនាំសាខាអង្គការភេរវកម្ម​ Alqaeda​ នៅ អ៊ីរ៉ាក់ Abu Bark al-Bagdadi គំរាមកំហែង”អនុវត្ត បណ្តាការវាយប្រហារភេរវកម្មទៅលើ”បេះដូង” របស់ប្រទេសអាមេរិក”។
Alqaedaគំរាមកំហែងវាយប្រហារទៅលើប្រទេសអាមេរិក
VOV-មេដឹកនាំសាខាអង្គការភេរវកម្ម​ Alqaeda​ នៅអ៊ីរ៉ាក់ Abu Bark al-Bagdadi  គំរាមកំហែង”អនុវត្តបណ្តាការវាយប្រហារភេរវកម្មទៅលើ”បេះដូង”របស់ប្រទេស អាមេរិក”។​ ក្នុងសារជាខ្សែអាត់សម្លេង១ដែលផ្សាយលើ  Internet  al-Bagdadi ឲ្យ ដឹងថា៖បណ្តាញភេរវជននេះកំពុងកសាងផែនការវាយប្រហារទៅលើប្រទេស អាមេរិក​ នឹងកំពុងធ្វើដំណើរទៅកាន់ប្រទេសនេះ។ al-Bagdadi  លើកច្បាស់ថា៖ ការតស៊ូប្រឆាំងអាមេរិករបស់បណ្តាសកម្មប្រយុទ្ធឥស្លាម​បានចាប់ផ្តើម​ ហើយនឹង មានសកម្មភាព”ខ្លាំងក្លា”ជាងអ្វីៗ​ដែលមេភេរវជនOsama bin laden  បានអនុវត្ត។ ក្នុងពេលនោះទីភ្នាក់ងារស៊ើបការណ៏សំងាត់កណ្តាលអាមេរិកអះអាងថា៖ទីក្រុងញូយ៉ក់មិនមែនជាគោលដៅរបស់Alqaeda ទេ។តាមក្រសួងស៊ើបការណ៏ សំងាត់សហព័ន្ធ​អាមេរិក ( FBI)ថា៖នាសព្វថ្ងៃគ្មានអ្វី ដែលអាចគំរាមកំហែងទីក្រុង នេះបានឡើយ៕ Alqaeda គំរាមកំហែងវាយប្រហារទៅលើប្រទេសអាមេរិក (Image: Internet)