ភាគីប្រឆាំងនៅកម្ពុជារៀបចំធ្វើបាតុកម្មទ្រង់ទ្រាយធំលើកទី២
15/09/2013 08:45
ជនគាំទ្រគណៈបក្សប្រឆំាងសង្រ្គាះជាតិកម្ពុជា (CNRP)បានប្រមូលផ្តុំ នៅទីលានសេរីភាពនៅរាជធានីភ្នំពេញដើម្បីចូលរួមបាតុកម្មលើកទី២

ភាគីប្រឆំាងនៅកម្ពុជាធ្វើបាតុកម្ម (រូបថតៈ Reuters) (VOVworld)-នាព្រឹកថ្ងៃទី១៥សីហា ជនគាំទ្រគណៈបក្សប្រឆំាងសង្រ្គាះជាតិ កម្ពុជា (CNRP)បានប្រមូលផ្តុំនៅទីលានសេរីភាពនៅរាជធានីភ្នំពេញដើម្បីចូលរួមបាតុកម្ម លើកទី២ សំដៅប្រឆំាងជំទាស់លទ្ធផលបោះឆ្នោតរដ្ឋសភានីតិកាលទី៥នាពេលកន្លង ទៅ។ ទោះបីជាមិនមានការអនុញ្ញត្តិពីក្រសួងមហាផ្ទៃកម្ពុជាក្តី ប៉ុន្តែតាំងពីព្រឹកព្រលឹម ប្រធាន CNRP លោក សមរង្ស៊ី នៅតែដឹកនាំក្រុមបាតុកម្មដោយមានការចូលរួមរបស់ មនុស្សជាង១ពាន់នាក់ធ្វើដំណើរមកដល់ទីលានប្រជាធិបតេយ្យ។ CNRP រៀបចំឡើងបាតុកម្មនេះក្នុងបំណង ទាមទាឲ្យបង្កើតគណៈកម្មាធិការពិសេស ដោយមានការចូលរួមរបស់អ.ស.ប ដើម្បីសើបអង្កេតប្រការដែល CNRP ហៅថា “ការ រំលោភបោះឆ្នោត” នាំមកនូវលទ្ធផលដែល CNRP ទទួលបានតែអាសនៈចំនួន ៥៥ ក្នុងចំណោមអាសនៈទាំង១២៣របស់រដ្ឋសភាកម្ពុជានីតិកាលទី៥ផងដែរ៕
Related




