VOV WorldVOV World
អនុវត្តន៍យុទ្ធនាការកំពូលស្តីពីរយៈពេល ៥០០ ថ្ងៃ ដើម្បីស្វែងរក ប្រមូលនិងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី
25/04/2026 07:20
[VOVWORLD] - នាថ្ងៃទី ២៤ ខែមេសា នៅទីក្រុងហាណូយ ក្រសួងការពារប្រទេសបានរៀបចំសន្និសីទមួយ ដើម្បីអនុវត្តន៍ “យុទ្ធនាការកំពូល រយៈពេល ៥០០ ថ្ងៃ ជំរុញខ្លាំងការស្វែងរក ប្រមូល និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី”។
អនុវត្តន៍យុទ្ធនាការកំពូលស្តីពីរយៈពេល ៥០០ ថ្ងៃ ដើម្បីស្វែងរក ប្រមូលនិងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី
3_25-4_AM SANG_Trien khai_Anh 1.jpg ទិដ្ឋភាពនៅសន្និសីទ។ (រូបថត៖ qdnd.vn) ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងសន្និសីទនេះ ឧត្តមសេនីយ៍ឯក ង្វៀន វ៉ាន់ ហ្គោវ (Nguyễn Văn Gấu) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាអនុប្រធានគណៈកម្មាធិការជាតិដឹកនាំការស្វែងរក ប្រមូល និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី (គណៈកម្មាធិការជាតិលេខ ៥១៥) បានសង្កត់ធ្ងន់ថា នេះគឺជាភារកិច្ចនយោបាយដ៏សំខាន់មួយ ដែលមានអត្ថន័យនយោបាយ សង្គម និងមនុស្សធម៌យ៉ាងជ្រាលជ្រៅ រួមចំណែកដោយផ្ទាល់ដល់ការតបស្នងស្នងសង់គុណចំពោះយុទ្ធជនពលី និងពង្រឹងទំនុកចិត្តរបស់ប្រជាជនចំពោះបក្ស រដ្ឋ និងកងទ័ព។ 3_25-4_am_sang_trien_khai_anh_2.jpg ឧត្តមសេនីយ៍ឯក ង្វៀន វ៉ាន់ ហ្គោវ (Nguyễn Văn Gấu) ថ្លែងនៅសន្និសីទ។ (រូបថត៖ qdnd.vn) ដើម្បីសម្រេចបាននូវគោលដៅនៃយុទ្ធនាការនេះ ឧត្តមសេនីយ៍ឯក ង្វៀន វ៉ាន់ ហ្គោវ បានស្នើឲ្យស្ថាប័ន និងអង្គភាពនានា បង្កើនការងារស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីទាំងក្នុងនិងក្រៅប្រទេស ដោយផ្តោតលើតំបន់ក្នុងស្រុក ជាពិសេសទីតាំងសំខាន់ៗដូចជា  Tuyên Quang, Quảng Trị, Đà Nẵng, Quảng Ngãi, Gia Lai, Đắk Lắk, Tây Ninh, Đồng Nai  និងទីក្រុងហូជីមិញ  (ទុយៀនក្វាង ក្វាងទ្រី ដាណាំង ក្វាងង៉ាយ យ៉ាឡាយ ដាក់ឡាក់ តៃនិញ ដុងណៃ និងទីក្រុងហូជីមិញ...)។ ជាមួយគ្នានេះ ចាំបាច់ត្រូវពន្លឿនវឌ្ឍនភាព និងបញ្ចប់ការបោសសម្អាតគ្រាប់បែក មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងតំបន់ស្នូលនៃទីក្រុង Vị Xuyên  (វីស្វៀន) (ខេត្តទុយៀនក្វាង) ខេត្តឡាវកៃ និងខេត្តឡាងសើន នៅឆ្នាំនេះ ដើម្បីស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី។ ចាប់តាំងពីដាក់ពង្រាយយុទ្ធនាការនេះ  (១៥ មីនា ២០២៦) កងកម្លាំងមុខងារបានស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៧៧ នាក់ ទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងបានបោសសម្អាតគ្រាប់បែក មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះលើផ្ទៃដីជិត ៦៣០ ហិកតា៕
TAG
VOV/VOVWORLD/យុទ្ធនាការកំពូល/៥០០ ថ្ងៃ/ស្វែងរក/ប្រមូល/អដ្ឋិធាតុ/យុទ្ធជនពលី

More