VOV WorldVOV World
ទីក្រុងដាណាំងនឹងធ្វើជាម្ចាស់ផ្ទះរៀបចំពានរង្វាន់ Pickleball World Cup ឆ្នាំ ២០២៦
25/04/2026 07:20
[VOVWORLD] - នេះជាលើកដំបូងដែលពានរង្វាន់ Pickleball World Cup ត្រូវបានរៀបចំឡើងនៅតំបន់អាស៊ី ហើយទីក្រុងដាណាំងត្រូវបានជ្រើសរើសជាទីក្រុងម្ចាស់ផ្ទះសម្រាប់ពានរង្វាន់លើកទីបីនេះ។
ទីក្រុងដាណាំងនឹងធ្វើជាម្ចាស់ផ្ទះរៀបចំពានរង្វាន់ Pickleball World Cup ឆ្នាំ ២០២៦
2_25-4_am_sang_da_nang.jpg គណៈកម្មការរៀបចំ ចែករំលែកព័ត៌មានអំពីព្រឹត្តិការណ៍ Pickleball World Cup ឆ្នាំ២០២៦ នៅទីក្រុងដាណាំង។ (រូបថត៖ VNA) នារសៀលថ្ងៃទី២៤ ខែមេសា នៅទីក្រុងដាណាំង សហព័ន្ធ Pickleball ទីក្រុងដាណាំងបានសម្របសម្រួលជាមួយក្រុមហ៊ុនចំកាត់  America & Asia Connect (AAC) និងអង្គភាពពាក់ព័ន្ធ រៀបចំពិធីប្រកាសពីពានរង្វាន់ Pickleball World Cup ឆ្នាំ ២០២៦។ នេះជាលើកដំបូងដែលពានរង្វាន់ Pickleball World Cup ត្រូវបានរៀបចំឡើងនៅតំបន់អាស៊ី ហើយទីក្រុងដាណាំងត្រូវបានជ្រើសរើសជាទីក្រុងម្ចាស់ផ្ទះសម្រាប់ពានរង្វាន់លើកទីបីនេះ។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលរួមចំណែកដល់ការអភិវឌ្ឍ និងការធ្វើសមាហរណកម្មនៃវិស័យកីឡាវៀតណាម នៅលើឆាកអន្តរជាតិ។ តាមគម្រោង ការប្រកួតនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលកីឡា Tien Son មជ្ឈមណ្ឌលកីឡា Tuyen Son និងមជ្ឈមណ្ឌលកីឡាស្តង់ដារផ្សេងទៀតនៅក្នុងទីក្រុង ដោយទាក់ទាញអត្តពលិកប្រមាណ ៤.០០០នាក់ មកពីប្រទេស និងដែនដីជាង ៨០។ ការធ្វើជាម្ចាស់ផ្ទះរៀបចំពានរង្វាន់នេះ បន្តបញ្ជាក់បន្ថែមទៀតអំពីសមត្ថភាពរបស់ទីក្រុងដាណាំង ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាអន្តរជាតិទ្រង់ទ្រាយធំ។ សូមរំលឹកឡើងវិញថា មុននេញទីក្រុងធ្លាប់បានរៀបចំព្រឹត្តិការណ៍កីឡាអន្តរជាតិជាច្រើនដោយជោគជ័យ ដូចជា៖ Ironman, Da Nang International Marathon, Asian Golf Championship…៕
TAG
VOV/VOVWORLD/ទីក្រុងដាណាំង/ធ្វើជាម្ចាស់ផ្ទះ/ពានរង្វាន់/Pickleball World Cup/ឆ្នាំ ២០២៦

More