ភាសាកំណើតដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍន៍អប់រំរបស់វៀតណាម
24/02/2015 07:20
(VOVworld) – ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ១៥ នៃទិវាភាសាកំណើត (ថ្ងៃទី ២១ កុម្ភៈ) អង្គការអប់រំវិទ្យាសាស្ត្រ និងវប្បធម៌ អ.ស.ប. (UNESCO) បានសង្កត់ ធ្ងន់ថា៖ អប់រំជាភាសាកំណើតគឺជាភាពចាំបាច់នៃការប្រមូលផ្តុំខ្លាំង ជាងទៀតចូលក្នុងការងារបង្ហាត់បង្រៀនបណ្តុះបណ្ដាល និងការកែទម្រង់កម្មវិធីរៀនសូត្រនិងបង្កើតបរិយាកាស សិក្សារៀនសូត្រសមស្រប។

ភាសាកំណើតដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍន៍អប់រំរបស់វៀតណាម (Image: nguyentandung.org) (VOVworld) – ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ១៥ នៃទិវាភាសាកំណើត (ថ្ងៃទី ២១ កុម្ភៈ) អង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៌ អ.ស.ប. (UNESCO) បានសង្កត់ ធ្ងន់ថា៖ អប់រំជាភាសាកំណើតគឺជាភាពចាំបាច់នៃការប្រមូលផ្តុំខ្លាំងជាងទៀតចូលក្នុង ការងារបង្ហាត់បង្រៀនបណ្តុះបណ្ដាលនិងការកែទម្រង់កម្មវិធីរៀនសូត្រនិងបង្កើត បរិយាកាសសិក្សារៀនសូត្រសមស្រប។ ដោយមានការជួយឧបត្ថម្ភនៃមូលនិធិ អ.ស.ប. (UNICEF) វៀតណាមបានដំណើការសាកល្បងប្រកបដោយជោគជ័យ ការផ្តើមគំនិត ស្រាវជ្រាវការអប់រំដោយឈរលើភាសាកណើតនៅខេត្ត Lao Cai ខេត្ត Gia Lai និងខេត្ត Tra Vinh ពីឆ្នាំ ២០០៨។ លោក Abdel Youssouf Jelil ប្រធាន តំណាងរបស់ UNICEF ប្រចាំនៅវៀតណាមបានអះអាងថា៖ ការផ្តើមគំនិតបង្រៀន ដោយភាសា កំណើតរួមជាមួយគោលនយោបាយជាតិនិងការវិនិយោគសាធារណៈ យ៉ាងខ្លាំងក្លាចូល ក្នុងការអប់រំវៀតណាមបានមានឱកាសដ៏សំខាន់ដើម្បីរក្សារភាព សម្បូរបែបខាងភាសា និងវប្បធម៌របស់ខ្លួន៕
Related




