VOV WorldVOV World
ពិពណ៌ពុទ្ធសាសនា “Dharma Darshan”-ជីវិត្យនិងការផ្សាយសាសនារបស់ព្រះពុទ្ធ
07/03/2014 11:49
Vovworld-នាថ្ងៃទី៦មិនានៅសារមន្ទីវិចិត្រសិល្បៈទីក្រុងហូជីមិញ ក្រសួងវប្បធម៍ឥណ្ឌាអគ្គកុងស៊ុលឥណ្ឌាប្រចាំនៅទីក្រុងហូជីមិញ សមាគមពុទ្ធសាសនាវៀតណាមរៀបចំពិពណ៌ពុទ្ធសាសនា “Dharma Darshan” ជីវិតនិងការផ្សាយសាសនារបស់ព្រះពុទ្ធ។
ពិពណ៌ពុទ្ធសាសនា “Dharma Darshan”-ជីវិត្យនិងការផ្សាយសាសនារបស់ព្រះពុទ្ធ
ពិពណ៌ពុទ្ធសាសនា “Dharma Darshan”-ជីវិត្យនិងការផ្សាយសាសនារបស់ព្រះពុទ្ធ (vtvdanang.vn)        Vovworld-នាថ្ងៃទី៦មិនានៅសារមន្ទីវិចិត្រសិល្បៈទីក្រុងហូជីមិញ ក្រសួងវប្បធម៍ ឥណ្ឌាអគ្គកុងស៊ុលឥណ្ឌាប្រចាំនៅទីក្រុងហូជីមិញ សមាគមពុទ្ធសាសនាវៀតណាម រៀបចំពិពណ៌ពុទ្ធសាសនា “Dharma Darshan” ជីវិតនិងការផ្សាយសាសនារបស់ព្រះ ពុទ្ធ។ នេះជាសកម្មភាពស្ថិតក្នុងក្របខ័ណ្ឌសប្ដាហ៍វប្បធម៍ឥណ្ឌាត្រូវបានរៀបចំនៅ វៀតណាម។        លោក Deepak Mittal អគ្គកុងស៊ុលឥណ្ឌាប្រចាំនៅទីក្រុងហូជីមិញបានឲ្យដឹងថា ពិពណ៌ត្រូវបានរៀបចំសំដៅបង្កលក្ខណៈជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំងពីរឥណ្ឌា-វៀតណាមក្នុងវិស័យស្ថាប័ត្យកម្មចម្លាក់និងវប្បធម៍និយាយរួម។ នេះមិនត្រឹមតែជាសកម្មភាពលេងកំសាន្តប៉ុណ្ណោះទេ ថែមទាំងផ្ដល់ព័ត៌មានសំរាប់ ប្រជាជនយល់បន្ថែមអំពីការទទួលខុសត្រូវរក្សាអភិរក្សបេតិកភ័ណ្ឌវប្បធម៍តាមរយៈ ការចែករំលែករាល់តំលៃវប្បធម៍រវាងឥណ្ឌានិងវៀតណាម។ ពិពណ៌នឹងបើកទ្វាដល់ថ្ងៃទី១៤មិនាឆ្នាំ២០១៤៕

More