VOV WorldVOV World
ពិព័រណ៍រូបភាព “ទឹកដី មនុស្សឡាវនិងចំណងមិត្តភាពឡាវ–វៀតណាម”
11/07/2012 10:28
ពិព័រណ៍រូបភាព “ទឹកដី មនុស្សឡាវនិងចំណងមិត្តភាព ឡាវ–វៀតណាម” ក្នុងក្របខ័ណ្ឌ “បណ្ដាថ្ងៃវប្បធម៌ឡាវ នៅវៀតណាម” នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ១៧ ដល់ទី ១៩ កក្កដា នៅមជ្ឃមណ្ឌលពិព័រណ៍វប្បធម៌សិល្បៈវៀតណាម។
ពិព័រណ៍រូបភាព “ទឹកដី មនុស្សឡាវនិងចំណងមិត្តភាពឡាវ–វៀតណាម”
ពិព័រណ៍រូបភាព “ទឹកដី មនុស្សឡាវនិងចំណងមិត្តភាពឡាវ–វៀតណាម” ក្នុងក្របខ័ណ្ឌ “បណ្ដាថ្ងៃវប្បធម៌ឡាវនៅវៀតណាម” នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ១៧ ដល់ទី ១៩ កក្កដា នៅមជ្ឃមណ្ឌលពិព័រណ៍វប្បធម៌សិល្បៈវៀតណាម។ ពិព័រណ៍នឹងបង្ហាញរូបភាព ចំនួន ៦០ ច្បាប់ ដែលឧទ្ទេសនាមអំពីប្រទេសឡាវល្អស្អាត ប្រជាជនឡាវស្និទ្ធស្នាលនិងទំនាក់ ទំនងសហប្រតិបត្តិការមិត្តភាពស្មោះត្រង់ រវាងប្រទេសទាំង ២ ឡាវ–វៀតណាម។ ទន្ទឹម គ្នាជាមួយ “បណ្ដាថ្ងៃវប្បធម៌ឡាវនៅវៀតណាម” នៅឡាវក៏បាន ប្រព្រឹត្តទៅ “បណ្ដា ថ្ងៃវប្បធម៌វៀតណាមនៅឡាវ”។ នេះគឺជាសកម្មភាពរំលឹកខួប អនុស្សារវរីយ៍នានា “ឆ្នាំសាមគ្គីភាពមិត្តភាព វៀតណាម–ឡាវ ២០១២” រំលឹកខួប អនុស្សារវរីយ៍លើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូត (ឆ្នាំ ១៩៦២ – ឆ្នាំ ២០១២) និង លើកទី ៣៥ ទិវាចុះហត្ថ លេខាលើសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការ វៀតណាម–ឡាវ (ឆ្នាំ ១៩៧៧ – ឆ្នាំ ២០១២)។ ក្នុងឱកាសនេះ នៅទីក្រុងហាណូយក៏នឹងប្រព្រឹត្តទៅសកម្មភាពរំលឹកខួប អនុស្សារវរីយ៍ជាច្រើន ផងដែរ៕ ពិព័រណ៍រូបភាព “ទឹកដី មនុស្សឡាវនិងចំណងមិត្តភាពឡាវ–វៀតណាម” (Image: Internet)