VOV WorldVOV World
ពិធីចេញដំណើរយុវជនស្ម័គ្រចិត្តរដូចក្តៅឆ្នាំ ២០១៤
07/06/2014 09:49
(VOVworld) – នាថ្ងៃទី ៦ មិថុនា ពិធីចេញដំណើរយុវជន ស្ម័គ្រចិត្តដោយប្រធានបទ “យុវវ័យរួមដៃកសាងជនបទថ្មី” បានប្រព្រឹត្តទៅនៅទីក្រុង Hai Phong ភាគខាងជើងវៀតណាម។
ពិធីចេញដំណើរយុវជនស្ម័គ្រចិត្តរដូចក្តៅឆ្នាំ ២០១៤
ពិធីចេញដំណើរយុវជនស្ម័គ្រចិត្តរដូចក្តៅឆ្នាំ ២០១៤ (Image: Vietnam+) (VOVworld) – នាថ្ងៃទី ៦ មិថុនា ពិធីចេញដំណើរយុវជនស្ម័គ្រចិត្តដោយប្រធានបទ “យុវវ័យរួមដៃកសាងជនបទថ្មី” បានប្រព្រឹត្តទៅនៅទីក្រុង Hai Phong ភាគខាងជើង វៀតណាម។ ថ្លែងមតិនៅទីនេះ លេខាទី ១ គណៈមជ្ឈឹមសម្ព័ន្ធយុវជនវៀតណាម លោក Nguyen Dac Vinh បានសង្កត់ធ្ងន់ថា៖ “បន្ទាប់ពីពិធីចេញដំណើរនេះ បណ្ដាសកម្មភាពឆ្ពោះទៅសមុទ្រកោះនឹងត្រូវបាន រៀបចំ ឡើងក្នុងទូទាំងប្រទេសដូចជាការបញ្ជូនយុវជននិស្សិតទៅកាន់កោះដែល ត្រូវបាននាយករដ្ឋមន្ត្រីរដ្ឋាភិបាលអនុម័តក្នុងគំរោងផែនការកោះយុវជនកសាង ប្រព័ន្ធដងទង់ជាតិអធិបតេយ្យភាពនៅកោះចំនួន ៦ របស់មាតុប្រទេស ជាដើម។ នេះគឺជាសកម្មភាពជាក់ ស្តែងដែលអះអាងចំណងស្នេហារជាតិរបស់យុវជន វៀតណាម៕”

More