អគ្គលេខា បក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong (កណ្តាល) នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc (ខាងឆ្វេង) និង ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លោក Klaus Schwab (ខាងស្តាំ)

ថ្នាក់ដឹកនាំដែលបានចូលរួម WEF ASEAN នាពេលព្រឹកថ្ងៃនេះ រួមមាន ឧបនាយករដ្ឋមន្ត្រីចិន លោក Hu Chunhua, នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong, នាយករដ្ឋមន្រ្តីឡាវ លោក Thongloun Sisoulith, ទីប្រឹក្សារដ្ឋនិង ជារដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា លោកស្រី Aung San Suu Kyi, នាយករដ្ឋមន្ត្រី ស្រីលង្កា លោក Ranil Wickremesinghe និងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុនសែន។

បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចនេះ ថ្នាក់ដឹកនាំនឹងអញ្ជើញទៅទស្សនា កន្លែងផ្សព្វផ្សាយបណ្តាប្រទេសជាសមាជិកអាស៊ាន និង ចូលរួមពិធីបើក សន្និសីទ WEF ASEAN។ អញ្ជើញចូលរួមពិធីនេះក៏មានវត្តមាន របស់អគ្គលេខា បក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ផងដែរ៕