VOV WorldVOV World
ពិធីជួបមុខបណ្តាអ្នកចូលរួមសកម្មភាពនៅសន្និសីទបារីសស្តីពីវៀតណាម
29/04/2015 09:02
(VOVworld)- ពីធីជួបមុខបណ្តាអ្នកចូលរួមសកម្មភាពនៅសន្និសីទបារីសស្តីពីវៀតណាមបានប្រព្រឹត្តទៅនាថ្ងៃទី២៨មេសានៅទីក្រុងហូជីមិញ(ភាគខាងត្បូង វៀតណាម)។
ពិធីជួបមុខបណ្តាអ្នកចូលរួមសកម្មភាពនៅសន្និសីទបារីសស្តីពីវៀតណាម
លោកស្រី Nguyen Thi Binh ថ្លែងមតិក្នុងពិធី (VOVworld)- ពីធីជួបមុខបណ្តាអ្នកចូលរួមសកម្មភាពនៅសន្និសីទបារីសស្តីពីវៀត ណាមបានប្រព្រឹត្តទៅនាថ្ងៃទី២៨មេសានៅទីក្រុងហូជីមិញ(ភាគខាងត្បូងវៀត ណាម)។ចូលរួមក្នុងពិធីមានអតីតប្រធានរដ្ឋលោក Nguyen Minh Triet អតីតអនុ ប្រធានរដ្ឋលោកស្រី Nguyen Thi Binhជាអតីតប្រធានក្រុមចរចារវៀត ណាម នៅសន្និសីទបារីសស្តីពីវៀតណាម រួមជាមួយអតីតសមាជិកនានាដែលបាន ចូលរួ​មក្រុមចរចារនេះ​ដែរ។ ថ្លែងនៅទីនេះ លោកស្រី Nguyen Thi Binh បានឲ្យ ដឹងថាជនជាច្រើននាក់បានចូលរួមរណសិរ្សកាទូតក្នុងប៉ុន្មានឆ្នាំមុននេះ ទោះបីជាមានអាយុច្រើនក្តី ប៉ុន្តែនៅបន្តរួមចំណែកសម្រាប់ប្រទេសជាតិ និងមានបំណងឲ្យជំនាន់ ក្រោយៗ បន្តប្រពៃណីនាំប្រទេសវៀតណាមកាន់តែអភិវឌ្ឍន៍។         “នាពេលខាងមុខ ​ជាការតស៊ូដើម្បីប្រទេសវៀតណាម១ប្រកបដោយឯករាជ្យ ​ សម្បូធូរធា និងប្រជាជនមានសេរីភាពសុភមង្គល។ ការតស៊ូនេះគ្មាន​កាំភ្លើងទេ  ប៉ុន្តែពោ ពេញទៅដោយក្តីលំបាក់ សាកល្បង ជាពិសេសក្នុងកាលៈទេសៈដែល ពិភពលោកកំពុង​ស្មុគ្រស្មាញដូចនាសព្វថ្ងៃ។ ដើម្បីទទួលបានជ័យជំនះ​ត្រូវទាមទារអោយ មានកម្លាំងពលំរបស់ប្រជា​ជាតិទាំងមូល”៕

More