VOV WorldVOV World
ពិធីមិទ្ទីងរំលឹកអនុស្សាវរីយ៌លើកទី១០០ទិវាកំណើតអតីតប្រធានក្រុម ប្រឹក្សារដ្ឋវៀតណាម
06/08/2012 08:32
VOV-នាព្រឹកថ្ងៃទី ៦សីហា នៅមជ្ឈមណ្ឌលវប្បធម៌ ខេត្ត Quang Nam​គណៈ​កម្មាធិការ​មជ្ឈឹមបក្ស រដ្ឋសភា រដ្ឋាភិបាល គណៈកម្មាធិការមជ្ឈឹម រណសរ្សិមាតុ​ភូមិ​ វៀតណាម និងខេត្ត​Quang NgaI បានរៀបចំពិធីមិទ្ទីង ដ៏មហោឡារឹត រំលឹក​ខួបលើកទី១០០ ទិវាទិវាកំណើត អតីតប្រធានក្រុម ប្រឹក្សារដ្ឋវៀតណាម Vo Chi Cong។
ពិធីមិទ្ទីងរំលឹកអនុស្សាវរីយ៌លើកទី១០០ទិវាកំណើតអតីតប្រធានក្រុម ប្រឹក្សារដ្ឋវៀតណាម
ពិធីមិទ្ទីងរំលឹកអនុស្សាវរីយ៌លើកទី១០០ទិវាកំណើតអតីតប្រធានក្រុម ប្រឹក្សារដ្ឋវៀតណាម Vo Chi Cong        VOV-នាព្រឹកថ្ងៃទី ៦សីហា នៅមជ្ឈមណ្ឌលវប្បធម៌ខេត្ត Quang Nam​ គណៈ​កម្មាធិការ​មជ្ឈឹមបក្ស រដ្ឋសភា រដ្ឋាភិបាល គណៈកម្មាធិការមជ្ឈឹម រណសរ្សិមាតុ​ភូមិ​វៀតណាម និងខេត្ត​Quang NgaI បានរៀបចំពិធីមិទ្ទីង ដ៏ មហោឡារឹត រំលឹក​ខួបលើកទី១០០ ទិវាទិវាកំណើតអតីតប្រធានក្រុម ប្រឹក្សារដ្ឋវៀតណាម Vo Chi Cong។ ចូលរួមក្នុងពីធី មានប្រធានរដ្ឋវៀត​ ណាម Truong Tan Sang អតីតប្រធាន​រដ្ឋ Tran Duc Luong និងថ្នាក់ដឹកនាំជា ច្រើនរូបទៀត។ នៅក្នុងពិធី ប្រធានរដ្ឋ Truong Tan Sang បានរំលឹក ឡើង វិញដំណើរការធ្វើសកម្មភាពបដិវត្តន៌និង​ការ​​រួម​វិភាគទានដ៏ធំធេង របស់ អតីតប្រធាន Vo Chi Cong ចំពោះបុព្វហេតុ​បដិវត្តន៌របស់បក្ស រដ្ឋ វៀតណាម និងស្រុកកំណើត Quang Nam Da Nang។ ជីវិត និងបុព្វហេតុ របស់អតីត ប្រធាន Vo Chi Cong ផ្សារភ្ជាប់ជាមួយដំណើរការ​​ប្រវត្តិសាស្រ្ត និងរាល់ជ័យ ជំនះដ៏បហិមារបស់ប្រទេសជាតិ និងប្រជាជនវៀត​ណាម។ ប្រធានរដ្ឋ Truong Tan Sang មានប្រសាសន៌ថា៖         “ជាមួយស្មារតីទទួលខុសត្រូវដ៏ខ្ពង់ខ្ពស់ចំពោះមុខបក្សនិងប្រជាជន ក្នុង គ្រប់​ថានៈ សមមិត្តជានិច្ចកាលគិតទុកអំពីផ្លូវឈានឡើងរបស់បដិវត្តន៍ ស្វែង រកផ្លាស់ប្តូរថ្មីត្រិះរិះសេដ្ឋកិច្ច ពិសេសគឺក្នុងវិស័យកសិកម្ម។ សមមិត្តជានិច្ច កាល ផ្ទៀងស្ដាប់មតិយោបល់របស់ប្រជាជនសមមិត្តដែលបាននាំចេញបណ្ដា មតិសំខាន់រួមចំណែកទៅក្នុងការចាប់បដិសន្ធិនៃសារាចរណ៍លេខ១០០។ នេះ ជាការបោះជំហានក្នុង​វិស័យ​កសិកម្មនិយាយដោយឡែកនិងបុព្វហេតុផ្លាស់ ប្តូរថ្មីនិយាយរួម ក្នុងនោះសញ្ញា​សម្គាល់​របស់សមមិត្ត Vo Chi Cong គឺធំធេង ណាស់។” នៅក្នុងពិធី ប្រធានរដ្ឋ Truong Tan Sang បានរំលឹក ឡើង វិញដំណើរការធ្វើសកម្មភាពបដិវត្តន៌និង​ការ​​រួម​វិភាគទានដ៏ធំធេង របស់ អតីតប្រធាន Vo Chi Cong ចំពោះបុព្វហេតុ​បដិវត្តន៌របស់បក្ស រដ្ឋ វៀតណាម និងស្រុកកំណើត Quang Nam Da Nang។         ជាមួយរាល់គុណបំណាចការរួមចំណែកដ៏ធំធេងចំពោះបុព្វហេតុបដិវត្តន៍​របស់បក្សនិងប្រជាជាតិ ប្រធាន Vo Chi Cong ត្រូវបានបក្សនិងរដ្ឋ​ប្រគល់​គ្រឿង ឥស្សារិយយសផ្កាយមាស អាំងស៊ីន៧០ឆ្នាំជាសមាជិកបក្សនិងគ្រឿង​ឥស្សារិយយសមេដាយដ៏ថ្លៃថ្នូជាច្រើនទៀត។ ប្រធានរដ្ឋ Truong Tan Sang បាន សង្កត់ធ្ងន់ថា៖         “ជាសិស្សឆ្នើមមួយរូបក្នុងចំណោមបណ្ដាសិស្សឆ្នើមរបស់លោកប្រធាន ហូជីមិញ សមមិត្ត Vo Chi Cong អស់មួយជីវិតស្មោះត្រង់ជាមួយគោលដៅ ឧត្តមគតិបដិវត្តន៍ បំរើមាតុភូមិនិងប្រជាជនអស់ ពីកំលាំងកាយចិត្តរបស់ខ្លួន ដាក់ផលប្រយោជន៍​របស់ប្រទេសជាតិនិងប្រជាជនលើអ្វីៗទាំងអស់ ព្រមទាំង ទទួលបានការគោរពរាប់អានពីសមមិត្តមិត្តភ័ក្រ្តអន្តរជាតិ​និងប្រជាជន។”         ថ្លែងមតិក្នុងពិធីនេះ លេខាបក្សខេត្ត Quang Nam លោក Nguyen Duc Hai បានសម្តែងនូវ ការប្តេជ្ញាចិត្តថា៖ បក្សភាគនិងប្រជាជនខេត្ត Quang Nam នឹង រៀន​សូត្រតាមគំរូរបស់អតីតលោកប្រធាន Vo Chi Cong ៕