ពិធីមីទ្ទីញរំលឹកខួបអនុស្សាសរវរីយ៍ ១ ឆ្នាំនៃការរួមបញ្ជូល Crimea ចូលក្នុងរុស្ស៊ី
19/03/2015 09:08
(VOVworld) – នាថ្ងៃទី ១៨ មិនា សកម្មភាពរំលឹកខួប អនុស្សារវរីយ៍លើកទី ១ នៃការ រួមបញ្ជូល Crimea ចូលក្នុងរុស្ស៊ីត្រូវបានរៀបចំឡើងក្នុងទូទាំងប្រទេសរុស្ស៊ី។

ពិធីមីទ្ទីញរំលឹកខួបអនុស្សាសរវរីយ៍ ១ ឆ្នាំនៃការរួមបញ្ជូល Crimea ចូលក្នុងរុស្ស៊ី (Image: VOV) (VOVworld) – នាថ្ងៃទី ១៨ មិនា សកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី ១ នៃការ រួមបញ្ជូល Crimea ចូលក្នុងរុស្ស៊ីត្រូវបានរៀបចំឡើងក្នុងទូទាំងប្រទេសរុស្ស៊ី។ ជាពិសេសពិធីមីទ្ទីញ-តូរតន្ត្រីដោយទ្រង់ទ្រាយធំក្រោមប្រធានបទ “នៅក្បែរ” បាន ប្រព្រឹត្តទៅនៅខាងក្រៅវិមាន Kremli។ មនុស្សចំនួន ១១០ ពាន់នាក់បានចូលរួម ពិធីនេះ។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីសាធារណៈរដ្ឋស័្វយត Crimea លោក Sergei Acsenov បានថ្លែងអំណរគុណចំពោះការគាំទ្រនិងការជួយឧបត្ថម្ភដ៏ធំធេង របស់រដ្ឋអំណាចនិងប្រជាជនរុស្ស៊ីក្នុងការបញ្ជូលតំបន់នេះចូលក្នុងរុស្ស៊ី។ ប្រធានា ធិបតីរុស្ស៊ី លោក Vladimir Putin ក៏បានថ្លែងសន្ទរៈកថាក្នុងពិធីនេះដែរ។ លោក Putin បានថ្លែង អំណរគុណប្រជាជនរុស្ស៊ីទាំងមូលដែលបានគាំទ្រប្រជាជន Crimea និង Sevatopol ក្នុងការឯកភាពប្រទេសជាតិនិងប្រជាជាតិ។ ស្តីអំពីទំនាក់ទំនងរវាងរុស្ស៊ី និងអ៊ុយក្រែន លោក Putin បានសម្តែងក្តីសង្ឃឹមថា៖ ការខ្វែងគំនិតនិងបណ្ដាបញ្ហា សំខាន់រវាង ប្រទេសទាំង ២ នឹងត្រូវបានដោះស្រាយនាអនាគត៕
Related





