ទីក្រុងហូជីមិញត្រូវតែនាំមុខគេក្នុងការប្រែក្លាយសេចក្ដីសម្រេចចិត្តយុទ្ធសាស្ត្រទៅជាការអនុវត្តជាក់ស្ដែង
27/04/2026 11:27
[VOVWORLD] - លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា ទីក្រុងហូជីមិញត្រូវតែអនុវត្តន៍សេចក្តីសម្រេចចិត្តយុទ្ធសាស្ត្ររបស់គណៈកម្មាធិការមជ្ឈិមឲ្យកាន់តែជ្រាលជ្រៅថែមទៀត មិនឈប់នៅកម្មវិធីសកម្មភាពនោះទេ ប៉ុន្តែត្រូវបង្កើតជាគំរូអភិវឌ្ឍន៍ជាក់លាក់។

260427_am_25_-_anh_1.jpg ទិដ្ឋភាពនៅជំនួបធ្វើការ។ (រូបថត៖ VOV) នៅរសៀលថ្ងៃទី ២៧ ខែមេសា នៅទីក្រុងហូជីមិញ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងហូជីមិញ អំពីការត្រៀមរៀបចំសម្រាប់ការរំលឹកខួប ៥០ ឆ្នាំដែលទីក្រុងត្រូវបានដាក់ឈ្មោះតាមលោកប្រធានហូជីមិញ; ការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៤ របស់បក្ស; ផែនការមេអភិវឌ្ឍន៍សម្រាប់ទីក្រុងហូជីមិញ; ស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងរយៈពេលបួនខែដំបូងនៃឆ្នាំ ២០២៦ និងផែនការកំណើនសេដ្ឋកិច្ច "ពីរខ្ទង់" ការងារធានាសន្តិសុខសង្គម; ការត្រៀមរៀបចំសម្រាប់ការបុកសរុបបឋមនៃការអនុវត្តអាជ្ញាធរមូលដ្ឋាន២កម្រិត; ការលំបាក និងឧបសគ្គបច្ចុប្បន្នដែលទីក្រុងកំពុងប្រឈមមុខ។ 260427 am 25 - anh 2.jpg លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ថ្លែងនៅក្នុងជំនួបធ្វើការ។ (រូបថត៖ VOV) ទាក់ទងនឹងទិសដៅ និងភារកិច្ចនាពេលខាងមុខ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានតម្រូវឱ្យទីក្រុងមានភាពម្ចាសការជាងមុន មានឫទ្ធានុភាពជាងមុន និងមានចក្ខុវិស័យវែងឆ្ងាយជាងមុន ក្នុងការពង្រីកកម្លាំងផ្ទៃក្នុងរបស់ខ្លួន កសាងសេដ្ឋកិច្ចប្រកបដោយភាពធន់ ខ្លួនទីពឹងខ្លួន សម្របខ្លួនដោយភាពបត់បែន និងធានាបាននូវស្វ័យភាពយុទ្ធសាស្ត្រផងដែរ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា ទីក្រុងហូជីមិញត្រូវតែអនុវត្តន៍សេចក្តីសម្រេចចិត្តយុទ្ធសាស្ត្ររបស់គណៈកម្មាធិការមជ្ឈិមឲ្យកាន់តែជ្រាលជ្រៅថែមទៀត មិនឈប់នៅកម្មវិធីសកម្មភាពនោះទេ ប៉ុន្តែត្រូវបង្កើតជាគំរូអភិវឌ្ឍន៍ជាក់លាក់៕
TAG
VOV/VOVWORLD/អគ្គលេខាបក្ស/ប្រធានរដ្ឋ/ទីក្រុងហូជីមិញ
Related





