ការថែទាំជីវភាពរស់នៅរបស់កម្មករនិងពលកម្ម គឺជាភារកិច្ចនយោបាយដ៏សំខាន់
27/04/2026 11:06
[VOVWORLD] - លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា បក្សនិងរដ្ឋជានិច្ចកាលកំណត់វណ្ណៈកម្មករជាកម្លាំងដ៏សែនសំខាន់ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ។

260427 am 22_0.jpg ទិដ្ឋភាពនៅជំនួប។ (រូបថត៖ VOV) នៅព្រឹកថ្ងៃទី ២៧ ខែមេសា នៅទីក្រុងហូជីមិញ ក្នុងឱកាសរំលឹកខួបលើកទី ៥១ ទិវារំដោះភាគខាងត្បូងវៀតណាម និងបង្រួបបង្រួមប្រទេសជាតិ និងទិវាពលកម្មអន្តរជាតិថ្ងៃទី ១ ខែឧសភា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានដឹកនាំជំនួបសំណេះសំណាលជាមួយកម្មករពលកម្មចំនួន ២០០ នាក់ ដើម្បីស្តាប់ពីមតិយោបល់និងបំណងប្រាថ្នារបស់ប្រជាកម្មករនៅក្នុងទីក្រុង។ លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា បក្សនិងរដ្ឋជានិច្ចកាលកំណត់វណ្ណៈកម្មករជាកម្លាំងដ៏សែនសំខាន់ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានបញ្ជាក់យ៉ាងច្បាស់ថា៖ “បន្តចាត់ទុកការថែទាំជីវភាពរស់នៅរបស់កម្មករ និងពលករជាភារកិច្ចនយោបាយដ៏សំខាន់ ជាប្រចាំ និងយូរអង្វែង ទីក្រុងហូជីមិញត្រូវពិនិត្យឡើងវិញឲ្យបានហ្មត់ចត់ អំពីតម្រូវការសម្រាប់លំនៅដ្ឋានសង្គម កន្លែងស្នាក់នៅរបស់កម្មករ សាលារៀន សាលាមត្តេយ្យ កិលានុដ្ឋាន និងកន្លែងប្រជុំជីវភាពសហគមន៍នៅក្នុងតំបន់ឧស្សាហកម្ម តំបន់កែច្នៃនាំចេញ និងតំបន់ដែលមានប្រជាជនកម្មករស់នៅយ៉ាងច្រើន។ គោលដៅគឺដើម្បីធានាថា កម្មករមិនត្រឹមតែមានការងារធ្វើប៉ុណ្ណោះទេ ថែមទាំងមានលំនៅដ្ឋានស្ថិរភាព; មិនត្រឹមតែមានប្រាក់ចំណូលប៉ុណ្ណោះទេ ថែមទាំងមានលក្ខខណ្ឌចិញ្ចឹមកូន និងថែទាំឪពុកម្តាយរបស់ពួកគេ; ហើយមិនត្រឹមតែមានឱកាសសម្រាប់ការងារប៉ុណ្ណោទេ ថែមទាំងសម្រាប់ការសម្រាក ការសិក្សា ការកម្សាន្ត និងការកែលម្អជីវភាពខាងស្មារតីទៀតផង”៕
TAG
VOV/VOVWORLD/អគ្គលេខាបក្ស/ប្រធានរដ្ឋ/វៀតណាម/តូ ឡឹម/កម្មករ/ពលករ/ថែទាំជីវភាព
Related





