VOV WorldVOV World
ពិធីបំផុសជួយជ្រោមជ្រែងការប្រឡង“ស្វែងយល់ប្រវត្តិសាស្ត្រទំនាក់ទំនងពិសេស វៀតណាម-ឡាវ ឡាវ-វៀតណាម”
13/06/2012 10:19
នាព្រឹកថ្ងៃទី ១៣ មិថុនា នៅសកលវិទ្យាល័យ Ton Duc Thang ទីក្រុងហូជីមិញ គណៈចាត់តាំងការប្រឡង “ស្វែង យល់ប្រវត្តិសាស្ត្រទំនាក់ទំនងពិសេស វៀតណាម-ឡាវ ឡាវ-វៀតណាម” គួបផ្សំជាមួយគណៈកម្មាធិការឃោសនា អប់រំបក្សទីក្រុង ហូជីមិញ បានរៀបចំពិធីបំផុសជួយជ្រោមជ្រែង ការប្រឡងក្នុងសហគមន៍សិស្សនិស្សិត និងយុវវ័យទីក្រុង។
ពិធីបំផុសជួយជ្រោមជ្រែងការប្រឡង“ស្វែងយល់ប្រវត្តិសាស្ត្រទំនាក់ទំនងពិសេស វៀតណាម-ឡាវ ឡាវ-វៀតណាម”
នាព្រឹកថ្ងៃទី ១៣ មិថុនា នៅសកលវិទ្យាល័យ Ton Duc Thang ទីក្រុងហូជីមិញគណៈចាត់ តាំងការប្រឡង “ស្វែងយល់ប្រវត្តិសាស្ត្រទំនាក់ទំនងពិសេស វៀតណាម-ឡាវ ឡាវ- វៀតណាម” គួបផ្សំជាមួយគណៈកម្មាធិការឃោសនាអប់រំបក្សទីក្រុង ហូជីមិញ បាន រៀបចំពិធីបំផុសជួយជ្រោមជ្រែងការប្រឡងក្នុងសហគមន៍សិស្សា នុសិស្សនិងយុវវ័យ ទីក្រុង។ ការប្រឡងគឺជាសកម្មភាពលេចធ្លោនិងមានអត្ថន័យជាក់ស្តែង មួយក្នុងចំណោម សកម្មភាព របស់”ឆ្នាំសាមគ្គីភាពមិត្តភាពវៀតណាម-ឡាវ ២០១២” អបអរសាទពិធីរំលឹក ខួបអនុស្សារវរីយ៍លើកទី ៥០ ទិវាបង្កើតទំនាក់ទំនងកាតទូត លើកទី ៣៥ ទិវាការចុះហត្ថ លេខាលើអនុសញ្ញាមិត្តភាពនិងសហប្រតិបត្តិការ វៀតណាម-ឡាវ។ ការប្រឡងក៏ជា ឱកាសដើម្បីបក្ស រដ្ឋ ទាំង ២ រួមជាមួយគ្នា ឃោសនា អប់រំប្រពៃណីបដិវត្តសំរាប់ជំនាន់ យុវវ័យ អំពីប្រវត្តិសាស្រ្តពិសេសនៃ ប្រទេសទាំង ២។ ការប្រឡងបានចាប់ផ្តើមជាផ្លូវការ នាថ្ងៃទី ១២ មិថុនា នៅទីក្រុង ហាណូយ និងនាថ្ងៃទី ៦ មិថុនា កន្លងទៅ នៅរដ្ឋធានី វៀងច័ន្ធ ឡាវ៕