VOV WorldVOV World
ពិធីបើកការសរសេរអក្សរដើមនិទាឃរដូវនៅវិហារ Trang Trinh ទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករ
23/02/2026 09:12
(VOVWORLD) - នាថ្ងៃទី ២២ ខែកុម្ភៈ (ពោលគឺថ្ងៃទី ៦ ខែមិកសិរ ឆ្នាំមមី អដ្ឋិស័ក) ពិធីបើកការសរសេរអក្សរដើមនិទាឃរដូវត្រូវបានប្រារព្ធធ្វើឡើងនៅតំបន់កេរ្តិ៍ដំណែលជាតិពិសេស វិហារសក្ការៈបូជា Trạng Trình Nguyễn Bỉnh Khiêm (ឃុំ Nguyen Binh Khiem ទីក្រុង ហាយហ្វុង) ដោយទាក់ទាញប្រជាជន ភ្ញៀវទេសចរ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
ពិធីបើកការសរសេរអក្សរដើមនិទាឃរដូវនៅវិហារ Trang Trinh ទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករ
ពិធីបើកការសរសេរអក្សរដើមនិទាឃរដូវនៅវិហារ Trang Trinh។ (រូបថត៖ VOV) ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្នុងទ្រង់ទ្រាយធំ ជាមួយនឹងពិធីកិច្ចប្រពៃណីពេញលេញ ដូចជា៖ ពិធីក្បួនដង្ហែប៊ិច ជើងដុសទឹកខ្មៅ និងទឹក; ពិធីអុជធូបឧទ្ទិសដល់ ឧត្តមបណ្ឌិត Trang Trinh Nguyen Binh Khiem; សិប្បករនៃក្លឹបសរសេរអក្សរផ្ចង់ Hai Dong ឧទ្ទេសនាមអំពីលក្ខណៈស្រស់ស្អាតនិងអត្ថន័យនៃការបើកការសរសេរអក្សរដើមនិទាឃរដូវ។ បន្ទាប់មក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សបានសរសេរអក្សរជាមួយនឹងប្រធានបទ “ការសិក្សាកាន់តែល្អ ការប្រឡងជោគជ័យ បញ្ញាមុតស្រួច” និងបានចូលរួមក្នុងសកម្មភាពសុំអក្សរ និងសរសេរអក្សផ្ចង់ដើមនិទាឃរដូវ។ លោក Chu Van Hieu (ឃុំ A Sao ខេត្ត Hung Yen) ដែលមកវិហារ Trang Trinh ដើម្បីសុំអក្សរផ្ចង់ដើមឆ្នាំសម្រាប់កូនៗ បានសម្តែងថា៖ “នាដើមឆ្នាំ ខ្ញុំបាននាំកូនស្រីមកទីនេះ ដើម្បីអុជធូប សុំឱ្យកូនសិក្សាបានល្អ ដោយសង្ឃឹមថា កូននឹងរក្សាប្រពៃណីឧស្សាហ៍ព្យាយាមសិក្សារៀនសូត្ររបស់ប្រជាជនវៀតណាម។ ហើយកូនមកទីនេះ ក៏ដើម្បីបើកការសរសេរអក្សរដើមឆ្នាំ ក្នុងគោលបំណងចង់បានសំណាងល្អក្នុងការសិក្សា”៕
TAG
VOV/VOVworld/បុណ្យចូលឆ្នាំថ្មី/វៀតណាម/បុណ្យតេត/បើកការសរសេរ